រួមដំណើរជាមួយសមាជិកាពង្រីកសេដ្ឋកិច្ច

08:58, 07/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង សមាគម​នារី​គ្រប់​ថ្នាក់​របស់​ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ (សុកត្រាំង​) បាន​រួម​ដំ​ណើរ​ជា​មួយ​សមាជិកា​ក្នុង​ការ​ចលនា​ពង្រីក​សេដ្ឋ​កិច្ច​ដោយ​ទង្វើ​ជាក់​ស្តែង​ដូច​ចលនា​សមាជិកា​ប្រ​ឡង​ប្រ​ណាំង​ផលិត​ទទួល​បណ្តា​ប្រ​ភព​ទុន​បុល​។ល។ តាម​នោះ​ ជួយ​សមា​ជិកា​លើក​កម្ពស់​ការ​យល់​ដឹង​អនុ​វត្ត​បណ្តា​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព​ឈាន​ឡើង​ធ្វើ​មាន។

ទម្រង់ចិញ្ចឹមជ្រូកបាននាំមកនូវប្រសិទ្ធភាពរបស់គ្រួសារបងស្រីង្វៀងធីក្វាន់នៅភូមិតាកាន់បេ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ (សុកត្រាំង)
ទម្រង់ចិញ្ចឹមជ្រូកនាំមកនូវប្រសិទ្ធភាពរបស់គ្រួសារបងស្រីង្វៀងធីក្វាន់នៅភូមិតាកាន់បេ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ (សុកត្រាំង)

តាម​សម​មិត្ត​វ៉ាំង​ធី​ធ្វី​យឿង​-ប្រធាន​សមាគម​នារី​ឃុំ​ធ្វឹង​ហ្វា កំ​ណត់​បានការ​រួម​ដំណើរ​ជា​មួយ​សមាជិកា​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​​ជា​ភារ​កិច្ច​សំខាន់​របស់​អង្គ​ការ​សមាគម ​ពេល​កន្លង បាន​ចាត់​តាំង​ច្រើន​សកម្ម​ភាព​បង្ក​បរិស្ថាន​សម​ស្រប​​ដើម្បី​ជំ​រុញ​ទឹក​ចិត្ត​ ជំ​នួយ​សមា​ជិកា​បង្កើត​អាជីព​ដូច ជំ​នួយ​ទុន​បុល​ បើក​ថ្នាក់​ហ្វឹក​ហាត់​ពី​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ កសាង​បណ្តា​ទម្រង់​ សមាជិកា​ជួយ​គ្នា​ចាក​ផុត​ក្រ​ឈាន​ឡើង​ធូរ​ធារ។ ជាសមា​ជិកា​ចាក​ផុត​ក្រ​អា​ស្រ័យ​ទទួល​ពី​ប្រភព​ទុន​បុល​ធនា​គារ​គោល​នយោ​បាយ​សង្គម​  បងស្រី​ង្វៀង​ធី​ក្វាន់​ នៅ​ភូមិ​តា​កាន់​បេ ឃុំ​ធ្វឹង​ហ្វា ពី​មុន​ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក គ្មាន​ដីផលិត​ ទាំង​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ធ្វើ​ការ​ឈ្នួល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។ ឆ្នាំ​២០១៤ បាន​សមាគម​នារី​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ចំនួន​១២​លាន​ដុង។ បាន​ទុន​នេះ​ ប្តី​ប្រពន្ធ​បង​ស្រី​ទិញ​ជ្រូក​សម្រាប់​ចិញ្ចឹម​។ បង​ស្រី​ក្វាន់​បាន​ឱ្យ​ដឹង​៖ ដំ​បូង​អា​ស្រ័យ​មិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ចិញ្ចឹម​ គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ជ្រូក​មេ​បាន​ត្រឹម​​តែ​៥​ក្បាល​ ក្រោយ​មក​ដោយ​ស្វែង​យល់​ពី​បច្ចេក​ទេស​ចិញ្ចឹម​ក៏​បើក​ទូ​លាយ​ក្នុង​ការ​ចិញ្ចឹម​ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មាន​ជ្រូក​មេ​ចំនួន​១៦​ក្បាល​។ បាន​ដឹង​ រាល់​ឆ្នាំ​​ជ្រូក​កើត​បាន២​លើក ក្នុង​មួយ​លើក​​កើត​បាន​ពី​៨-​១០​ក្បាល​ ជ្រូក​លក់​មាន​តម្លៃ​ពី​១.២០០.០០០​ដុង​​-១.៣០០.០០០​ដុង​/ក្បាល​។ អាច​ឃើញ​ថា ទម្រង់​ចិញ្ចឹម​ជ្រូក​មេ​បាន​ផ្តល់​ប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​បង​ស្រី​ក្វាន់​ជាង​២០០​លាន​ដុង/​ឆ្នាំ​ ពេល​សេដ្ឋ​កិច្ច​បាន​លំនឹង​ កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។

ក្រៅ​ពី​គ្រួ​សារ​បង​ស្រី​ក្វាន់​ មាន​សមាជិកា​ជា​ច្រើន​បាន​ឆ្លង​ផុត​ការ​លំ​បាក​ មាន​ការ​ងារ​ធ្វើ​និង​ប្រាក់​ចំ​ណូល​លំ​នឹង​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ ជំ​នួយ​ទុន​ដើម្បី​ពង្រីក​សេដ្ឋកិច្ច​។ គំរូ​ដូច​បង​ស្រី​យឿង​ធី​ធ្វី នៅ​ភូមិ​តា​កាន់​បេ ឃុំ​ធ្វឹង​ហ្វា នាំ​យើង​ខ្ញុំ​ទស្សនា​ទម្រង់​របស់​គ្រួ​សារ​បង​ធ្វី​បាន​ឱ្យ​ដឹង​៖ ឆ្នាំ​២០០៤ ខ្ញុំ​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​ បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ចម្ការ​២​កុង​ ទោះ​បី​ពីរ​នាក់​ប្តី​ប្រពន្ធ​ខិត​ខំ​ផលិត​យ៉ាង​ណាក៏​នៅ​តែ​ខ្វះ​មុខ​ ខ្វះ​ក្រោយ​។ ឆ្នាំ​២០០៩ ពេល​ចូល​រួម​សាខា​សមាគម​នារី​ភូមិ​តា​កាន់​បេ បាន​ពិនិត្យ​ឱ្យ​បុល​ទុន​ពីមូល​និធិ​ជំនួយ​នារី​ក្រ ប្តី​ប្រ​ពន្ធ​បង​ស្រី​សម្រេច​ចិត្ត​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ។ អា​ស្រ័យ​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​រៀន​សូត្រ​បទ​ពិសោធន៍​ចិញ្ចឹម​ពី​មា​មីង​ក្នុង​ភូមិ​ភាគ ចូល​រួម​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត-​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ម្ល៉ោះ​ហើយ​ ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ ដំ​បូង​ពី​២​ក្បាល​សព្វ​ថ្ងៃ​កើន​ឡើង​៩​ក្បាល​ ក្នុង​២​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​ទទួល​បាន​២០​គីឡូក្រាម/ថ្ងៃ​ ក្នុង​តម្លៃ​១៣,៥០០០​ដុង​/គីឡូក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច រាល់​ខែ​គ្រួ​សារ​បង​ស្រី​នៅ​ចំ​ណេញ​៩​លាន​ដុង។ បង​ធ្វី​បាន​ឱ្យ​ដឹង​បន្ថែម​៖ ក្រោយ​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ​ច្រើន​ឆ្នាំ​ សន្សំ​បាន​ទុន​ខ្លះ​និង​  បុល​បន្ថែម​៥០​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​ចិញ្ចឹម​ទា ដាំ​បន្លែ​ ដូច ពោត ឃ្លោក​ ម្រះ។ល។ ៣​រដូវ​/ឆ្នាំ​។ ដោយ​ការ​ខិត​ខំ​ពង្រីក​សេដ្ឋ​កិច្ច​ពី​បណ្តា​ទម្រង់​ខាង​លើ រាល់​ឆ្នាំ​ គ្រួ​សារ​បង​ធ្វី​រក​បាន​ប្រាក់​ចំណូល​ពី​១៧០-២០០​លាន​ដុង អា​ស្រ័យ​ហេតុ​នោះ​ ទើប​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​ជាង​មុន​។

សមមិត្ត​វ៉ាំង​ធី​ធ្វី​យឿង​-ប្រធាន​សមាគម​នារី​ឃុំ​ធ្វឹង​ហ្វា​បាន​ឱ្យ​ដឹង​៖ សព្វ​ថ្ងៃ​ សមាគម​បាន​ឧទ្ទេស​នាម​ពី​ធនាគារ​គោល​នយោ​បាយ​សង្គម​ឱ្យ​សមា​ជិកា​បុល​និង​គ្រប់​គ្រង​ចំនួន​៥​ក្រុម​ប្រិត​សំចៃ​ដោយ​មាន​២៥៨​គ្រួ​បុល​សរុប​ទឹក​ប្រាក់​ជាង​១០​ពាន់​លាន​ដុង។ ដើម្បី​សកម្ម​ភាព​ពីមួយ​ថ្ងៃ​កាន់​តែ​ប្រសិទ្ធភាព​ ពេល​ខាង​មុខ​ សមាគម​នារី​ឃុំ​តែង​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ស្មារ​តី​បង្កើត​អាជីព​បង្ក​លក្ខណៈ​សម្រាប់​សមាជិកា​លើ​ភូមិ​ដ្ឋាន​ទទួល​បាន​បុល​ទុន​អាទិ​ភាព​ សហការ​បើក​ថ្នាក់​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ដើម្បី​សមាជិកា​ក​សាង​ទម្រង់​ពង្រីក​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព​។

ឃើញ​ថា ទុន​បុល​អាទិភាព​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​បាន​រួម​ដំ​ណើរ​ជា​មួយ​នារី​លើ​ភូមិ​ដ្ឋាន​ឃុំ​ ជា​ជំហាន​បង្ក​លក្ខណៈ​មាន​ការ​ងារ​ធ្វើ​ ពង្រីក​សេដ្ឋ​កិច្ច​និង​បើក​ទូ​លាយ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​ នាំ​មក​នូវ​ប្រសិទ្ធ​ភាព​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំណូល​ឈាន​ឡើង​ធូរ​ធារ៕

ថាញ់វ៉ាង​-សុផល