បន្តបង្កើន​ លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន

19:41, 17/04/2025

ព្រឹកថ្ងៃទី១៧ មេសា នៅហាណូយ ក្រសួងនគរបាលចាត់តាំងសន្និបាតលើប្រព័ន្ធជ្រួតជ្រាបសេចក្តី​សរុប​លេខ 132-KL/TW ថ្ងៃ១៨ មីនា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ​អំពីបន្តការអនុវត្តបទបញ្ជាលេខ 36-CT/TW ថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ​អំពីការ​បង្កើន​និងលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន។ ចូលរួមអធិបតីនិងចង្អុលការសន្និបាតមានបណ្តាសមមិត្ត៖ ត្រឹងកឹមទូ - សមាជិកការិយាល័យនយោបាយ​ ប្រចាំការគណៈលេខា ឡេថាញ់ឡុង - ឧបនាយករដ្ឋមន្តី្រ ប្រធានគណៈកម្មាធិការជាតិបង្ការ ទប់ស្កាត់ AIDS គ្រឿងញៀន ពេស្យា​ ឧត្តមសេនីយ៍ឯក លឿងតាមក្វាង - លេខាគណៈកម្មាធិការបក្សនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល។

នៅមជ្ឈ​មណ្ឌល​ខេត្ត​សុក​ត្រាំង​មាន​សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ - សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្សខេត្ត​ ប្រ​ធាន​ក្រុម​តំណាង​រដ្ឋ​សភា​ខេត្ត​ សមមិត្ត​ ត្រឹង​វ៉ាំង​ឡូវ - អនុ​លេខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត សមមិត្ត​វ៉​ជី​កុង - សមាជិក​បំរុង​គណៈ​​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត វរសេនីយ៍​ឯក​ត្រឹង​វ៉ាំង​យឿង - សមាជិក​គណៈអចិន្ត្រៃយ៍បក្ស​ខេត្ត​ នាយក​នគរ​បាល​ខេត្ត។​

តំណាងចូលរួមសន្និបាតនៅមជ្ឈមណ្ឌលខេត្តសុកត្រាំង។
តំណាងចូលរួមសន្និបាតនៅមជ្ឈមណ្ឌលខេត្តសុកត្រាំង។

ក្នុង​សន្និបាត ឧបនាយក​រដ្ឋ​មន្តី្រ​នៃ​រដ្ឋា​ភិ​បាឡេ​ថាញ់​ឡុង​បាន​​ផ្សព្វផ្សាយ ជ្រួត​ជ្រាប​ខ្លឹម​សារ​មូលដ្ឋាន​សេច​ក្តី​សម្រេច​លេខ 132-KL/TW ថ្ងៃ​១៨ មីនា ឆ្នាំ​២០២៥ របស់​ការិយា​ល័យ​នយោបាយ​អំពី​បន្ត​ការ​អនុវត្ត​​បទ​បញ្ជា​លេខ​ 36-CT/TW របស់​ការិយា​ល័យនយោបាយ​​ពី​ការ​​បង្កើន​និង​លើក​កម្ពស់​​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ​ ទប់​ស្កាត់​និង​បង្រ្កាប​គ្រឿង​ញៀន​និង​ផែន​ការ​របស់​រដ្ឋាភិបាល​​​អំ​ពី​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ 132-KL/TW ។ តាម​នោះ​ ឆ្លង​កាត់​៥​ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ 36-CT/TW ការ​ងារ​​បង្ការ ទប់​ស្កាត់​និង​បង្រ្កាប​គ្រឿង​ញៀន​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម។ គណៈ​កម្មាធិ​ការ​បក្ស​ អង្គ​ការ​បក្ស រដ្ឋ​អំ​ណាច គណៈ​កម្មាធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់​បាន​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ចង្អុល​ការ ចាត់​តាំង​អនុវត្ត​ កៀរ​គរ​កម្មាភិ​បាល បក្ខ​ជន​និង​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ​សកម្ម​ចូល​រួម។​

ទោះ​ជា​យ៉ាង​នេះ ស្ថាន​ភាព​បទ​ល្មើស​អំពី​គ្រឿងញៀន​នៅ​តែ​មាន​សភាព​ស្មុគ​ស្មាញ​ដោយ​វិ​ធី​និង​កល​ល្បិចផ្លាស់​ប្តូរឥត​ឈប់​ឈរ ​ប្រសប់ គ្រោះ​ថ្នាក់​​​។ អ្នក​ញៀន​គ្រឿង​ញៀន​ អ្នក​ប្រើ​ប្រាស់​ខុស​ច្បាប់​គ្រឿង​ញៀនមាន​វ័យ​​​មួយ​ថ្ងៃ​កាន់​តែ​ក្មេង។ ការ​ប្រើ​ប្រាស់គ្រឿង​ញៀន​​និងបណ្តា​​ប្រ​ភេទ​គ្រឿង​ញៀន​ថ្មី​មាន​ជាតិ​ពុល​ខ្ពស់ ធ្វើ​ឱ្យ​​​​​​ចំនួន​អ្នក​ញៀន​គ្រឿង​ញៀន អ្នក​ប្រើ​ប្រាស់​ខុស​ច្បាប់​គ្រឿង​ញៀន​កាន់​តែ​កើន បង្ក​​ទាក់​ទិន​​ធ្ងន់​ធ្ងរ​ដល់​សុខភាព ពូជ​ពង្ស គុណ​ភា​ព​​កម្លាំង​ពល​កម្ម ធ្វើ​ឱ្យ​កើន​ឧក្រិដ្ឋ​កម្ម​ អបាយមុខ​សង្គម​និង​ទង្វើ​ខុស​ច្បាប់​ ធ្វើ​បាត់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​សង្គម។ល។  ដើម្បី​ពង្រីក​បណ្តា​លទ្ធ​ផល​សម្រេច​បាន ជម្នះបណ្តាចំណុច​អវិជ្ជមាន អន់​ថយ​និង​សកម្ម​ជាង​ក្នុង​ការ​ងារ​បង្ការ​ ទប់​ស្កាត់​និង​បង្ក្រាប​គ្រឿង​ញៀន ការិយា​ល័យនយោបាយ​​​សំណូម​ពរ​គណៈ​កម្មាធិ​ការ​បក្ស អង្គ​ការ​បក្ស រដ្ឋ​អំណាច​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម បណ្តា​អង្គ​ការ​មហា​ជន​គ្រប់​ថ្នាក់បន្ត​ការ​ជំរុញ​ខ្លាំង​ការ​អនុវត្ត​ម៉ឺង​ម៉ាត់​ ប្តូរ​ផ្តាច់​ជាង​បណ្តា​ខ្លឹម​សារ ភារកិច្ច​ក្នុង​បទ​បញ្ជា​លេខ​ 36-CT/TW

តំណាង​​​ថ្នាក់​ដឹក​នាំ​បណ្តា​ក្រ​សួង ផ្នែក​មជ្ឈិម​និង​ភូមិភាគ​ក៏​មាន​បទ​អន្ត​រាគមន៍​ជា​ច្រើន​អំពី​ការ​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ផ្តាច់​ញៀន អ្នក​ញៀន​គ្រឿង​ញៀន បណ្តា​ឧបសគ្គនិង​ស្នើ​វិធាន​ការ ​​​កៀរ​គរ​បណ្តា​​ប្រ​ភព​វិនិយោគ ឧបត្ថម្ភ​ការ​ងារ​បង្ការ ទប់​ស្កាត់​និង​បង្ក្រាប​គ្រឿង​ញៀន វិធាន​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផ្សព្វ​ផ្សាយ​ បង្កើន​​ការ​ទប់​ទល់​របស់​ប្រ​ជា​ជន​ក្នុង​ការ​​បង្រ្កាប​​​​គ្រឿង​ញៀន ការ​ងារ​​​ពិនិត្យ ស្ថិតិ​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ខាង​ក្រៅ​សង្គម​និង​ស្នើវិធាន​ការ​ដើម្បី​លើក​កម្ពស់ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ ទប់​ស្កាត់​និង​បង្ក្រាប​គ្រឿង​ញៀន​បាន​ល្អ​ជាង​ក្នុង​ពេល​ខាង​មុខ។

ជីបាវ - អិន​ទ្វឹង