ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សមមិត្តត្រឹងវ៉ាំងឡូវ សួរសុខទុក្ខនិងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពនៅស្រុកមីស្វៀង។

21:14, 25/04/2025

នាឱកាសអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ (៣០/៤/១៩៧៥- ៣០/៤/២០២៥) សមមិត្តត្រឹង​វ៉ាំង​ឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជា​ប្រ​ធាន​ក្រុម​ប្រតិភូ​ទៅសួរសុខទុក្ខនិងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពនារសៀលថ្ងៃទី២៥ ខែមេសា។ រួមដំណើរមានវរសេនីយ៍ឯកផាមក្វុកវៀត-សមាជិកបក្សខេត្ត នាយករងនគរបាលខេត្ត ដាំងវ៉ាំងភឿង-សមាជិកបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង។

សមមិត្តត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពលេធីគេវ។
សមមិត្តត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សួរសុខទុក្ខនិងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពលេធីគេវ។

ក្រុម​ប្រ​តិភូ​បាន​ទៅ​សួរ​សុខ​ទុក្ខបណ្តា​អ្នក​ម្តាយ​វៀត​ណាម​វីរភាព​ដូច​ លេធីគេវ (កើត​ឆ្នាំ១៩៤០ មា​នប្តី​និង​កូន​ប្រុស​ដែល​ជាយុទ្ធ​ជន​ពលី​) នៅ​ភូមិ​ហ្វាញ៉ាង​ ឃុំ​ហ្វាទូ១ លេធីលិត (កើត​ឆ្នាំ១៩៣៦ មា​ន​ប្តី​និង​កូន​ជា​យុទ្ធ​ជន​ពលី​) នៅ​ភូមិ​ហ្វាភឿង ឃុំ​ហ្វាទូ១ ង្វៀង​ធីសាង​ (កើត​ឆ្នាំ១៩២៩ មា​នកូន​២នា​ក់ជា​យុទ្ធ​ជន​ពលី​) នៅ​ភូមិ​វិញបេ ឃុំ​យ៉ាហ្វា យឿងធីចឹម (កើត​ឆ្នាំ១៩៣៨ មា​ន​ប្តី​និង​កូន​​ជា​យុទ្ធ​ជន​ពលី​) នៅ​ភូមិ​វិញអា​ ឃុំ​យ៉ាហ្វា១។

 ក្រុមប្រតិភូនៃគណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំងសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពលេធីលិត។
ក្រុមប្រតិភូនៃគណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង សួរសុខទុក្ខនិងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពលេធីលិត។

នៅ​កន្លែង​សួរ​សុខ​ទុក្ខ សម​មិត្ត​ត្រឹង​វ៉ាំង​ឡូ​វ បាន​សួរ​សុខ​ទុក្ខអំ​ពី​សុខ​ភាព​និង​ជីវភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ម្តាយ​វៀត​ណាម​វីរភាព​និង​គ្រួ​សារ​។ សម​មិត្ត​បាន​ថ្លែង​អំ​ណរ​គុណ​និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​ពលី​កម្ម​និង​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​អ្នក​ម្តាយ​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មា​តុប្រ​ទេស​។ សម​មិត្ត​អះ​អា​ង​ថា​ បក្ខ​ភាគ​និងរដ្ឋ​អំ​ណាច​​ព្រមទាំងប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ចង​ចាំ​និង​ដឹង​គុណ​​ចំ​ពោះ​ការ​គប់​វាល់ដ៏​ធំ​ធេង​របស់​អ្នក​ម្តាយ​ចំ​ពោះ​មា​តុភូមិ​និង​ប្រ​ទេស​ជាតិ​ នឹង​សន្យា​បន្ត​ពង្រីក​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ “ផឹកទឹក​នឹកប្រ​ភព​​” មិនបង្អង់​​​កៀរ​គរ​រាល់​ប្រ​ភាព​កម្លាំង ​ដើម្បី​គិតអា​នបណ្តា​អ្នក​ម្តាយ​វៀត​ណាម​វីរភាព គ្រួ​សារ​គោល​នយោ​​បាយ​ អ្នក​មានសគុណ​ជាមួយ​បដិវត្ត​ន៍។ បន្ត​ពង្រីក​ប្រ​ពៃណី​វីរភាព​របស់​មា​តុភូមិ​ សាម​គ្គី​ ឯក​ភាព​ ព្រួត​ដៃ​ស្រប​មតិ​គ្នា​កសាង​  មា​តុ​​ភូមិ​ឲ្យ​កាន់​តែរីក​ចម្រើន​។

សមមិត្តត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពយឿងធីចាម។
សមមិត្តត្រឹងវ៉ាំងឡូវ - អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សួរសុខទុក្ខនិងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពយឿងធីចឹម។

នា​ឱកាស​អនុ​ស្សាវរីយ៍​លើ​កទី៥០នៃ​ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង​និង​ឯក​ភាព​ប្រ​ទេស​ជាតិ​ ជំ​នួស​មុខ​គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិការ​រណសិរ្ស​មា​តុភូមិ​វៀត​ណាម​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រឹង​វ៉ាំង​ឡូ​វ​ជូន​ពរអ្នក​ម្តាយ​ទាំង​អស់​មា​នសុខ​ភាព​ល្អ​និង​លើ​កទឹក​ចិត្ត​កូន​ៗចៅ​ៗពង្រីក​ប្រ​ពៃណី​បដិវត្ត​ន៍របស់​គ្រួ​សារ​ ភូមិ​ភាគ​ដើម្បី​រួម​ចំ​ណែក​កសាង​មា​តុភូមិ​ ប្រ​ទេស​ជាតិ​ពីមួយ​ថ្ងៃ​កាន់​តែរុងរឿង​៕

ហ្វាង​ឡាង-សុផល