នៅខេត្តសុកត្រាំង សន្និបាតបានបន្តផ្ទាល់ដល់១២៤កន្លែង ពីខេត្តដល់ស្រុក ទីរួមខេត្ត ក្រុងនិង១០៨កន្លែងនៅបណ្តាឃុំ សង្កាត់ ទីរួមស្រុក ដោយមានតំណាងចូលរួមជាង១០.០០០រូប។ នៅកន្លែងបន្តផ្ទាល់មជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត អញ្ជើញចូលរួមសន្និបាតមានបណ្តាសមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងបក្សខេត្ត។ ក៏មានការចូលរួមពីអតីតថ្នាក់ដឹកនាំខេត្ត បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិនិងបណ្តាអង្គការនយោបាយ-សង្គម បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។
![]() |
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងចូលរួមសន្និបាតនៅកន្លែងបន្តផ្ទាល់មជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត។ |
តាមកម្មវិធី តំណាងទាំងឡាយបានស្តាប់នាយករដ្ឋមន្ត្រីផាមមិញជិញ ផ្សព្វផ្សាយប្រធានបទទី១ស្តីពី “បណ្តាសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៤ ចំណុចថ្មីក្នុងសរុបបញ្ហាទ្រឹស្តីនិងភាពជាក់ស្តែងអំពីការផ្លាស់ថ្មីតាមតម្រង់ទិសសង្គមនិយមក្នុងរយៈពេល៤០ឆ្នាំកន្លងមកនៅវៀតណាម បណ្តាចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារកសាងបក្សនិងអនុវត្តលក្ខន្តិកៈបក្ស ដើម្បីដាក់ជូនមហាសន្និបាតបក្សលើកទី១៤ បណ្តាចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ បណ្តាចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេល៥ឆ្នាំអនុវត្តយុទ្ធសាស្រ្តអភិវឧ្ឍសេដ្ឋកិច្ច-សង្គម១០ឆ្នាំ ២០២១-២០៣០ ទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៥ឆ្នាំ ២០២៦-២៣០។
ប្រធានរដ្ឋសភាត្រឹងថាញ់ម៉ឹង បានផ្សព្វផ្សាយប្រធានបទទី២ ស្តីពី “ការកែប្រែរដ្ឋធម្មនុញ្ញនិងច្បាប់ ទិសដៅសម្រាប់ការបោះឆ្នោតជ្រើស តំណាងរដ្ឋសភា នីតិកាលទី១៦និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១។ បន្ទាប់មក ប្រធានគណៈចាត់តាំងមជ្ឈិមឡេមិញហ៊ឹង បានផ្សព្វផ្សាយប្រធានបទទី៣ស្តីពី “ការរៀបចំប្រព័ន្ធគ្រប់គ្រងបង្រួម សុពលភាព ប្រសិទ្ធភាព កែប្រែបន្ថែមសេចក្តីកំណត់នៃការអនុវត្តលក្ខន្តិកៈបក្ស សារាចរកែប្រែ សារាចរលេខ៣៥-CT/TW ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ និងសេចក្តីបូកសរុបលេខ១១៨-KL/TW ចុះថ្ងៃទី១៨ មករា ២០២៥ របស់ការិយាល័យនយោបាយ នីតិកាលទី១៣ ស្តីពីមហាសន្និបាតបក្សគ្រប់ថ្នាក់ អាណត្តិកាល២០២៥-២០៣០” និងផែនការផ្សព្វផ្សាយអនុវត្ត។
![]() |
ទិដ្ឋភាពសន្និបាតបន្តផ្ទាល់នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត។ |
សន្និបាត ដើម្បីជ្រួតជ្រាបនូវខ្លឹមសារសំខាន់ស្នូល ចំណុចថ្មីផ្តោតសំខាន់នៃឯកសារសន្និបាតលើកទី១១ នៃគណៈប្រតិបត្តិការមជ្ឈិមបក្សទី១៣។ យោងតាមមូលដ្ឋាននោះ គណៈកម្មាធិការបក្ស អង្គការបក្ស បណ្តាគណៈ ក្រសួង ផ្នែក ភូមិភាគបន្តជ្រួតជ្រាបឃោសនាផ្សព្វផ្សាយអនុវត្តខ្លឹមឯកសារសន្និបាតមជ្ឈិមលើកទី១១ នៅភូមិភាគ ស្ថាប័នអង្គភាព។ ការជ្រួតជ្រាបផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចសន្និបាតលើកទី១១ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១៣ បានអនុវត្តតាមវិធីសាស្ត្រ គុណភាព បង្កឯកភាពក្នុងបក្ស ការស្របមតិក្នុងប្រជាជន៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin