សួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាព គ្រួសារយុទ្ធជនពិការលើភូមិដ្ឋានស្រុកត្រឹងដេ

20:00, 25/04/2025

ព្រឹកថ្ងៃទី២៥ មេសា សមមិត្តលីរដ្ឋា សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងបានមកសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាព គ្រួសារយុទ្ធជនពិការលើភូមិដ្ឋានស្រុកត្រឹងដេ (សុកត្រាំង) នាឱកាស៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥)។ រួមដំណើរមានថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាប្រជាជនស្រុកនិងរដ្ឋអំណាចភូមិភាគ។

សួរសុខទុក្ខនិងជូនអំណោយគ្រួសារយុទ្ធជនពិការវ៉តឹងថាំង ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង)។
សួរសុខទុក្ខនិងជូនអំណោយគ្រួសារយុទ្ធជនពិការវ៉តឹងថាំង ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង)។

គណៈ​ប្រតិភូ​បាន​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំណោយ​អ្នក​ម្តាយ​វៀត​ណាម​វីរភាព​ទ្រឿង​ធី​បាយ​នៅ​ឃុំ​ថាញ់​ធើយ​ធ្វឹង សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​គ្រួ​សារ​បណ្តា​យុទ្ធ​ជនពិការ​រួម​មាន​៖ វ៉​តឹង​ថាំង​នៅ​ឃុំ​តាយ​វ៉ាំង ចូវ​មិញឌឹក ង្វៀង​វ៉ាំង​ដាង​នៅ​ឃុំ​ថាញ់​ធើយ​អាង លេ​វ៉ាំង​គូ ទ្រីវ​វ៉ាំង​ហាយ ក្វាច់​វ៉ាំង​បាវ​នៅ​ឃុំ​ទ្រុង​ប៊ិញ។ នៅ​កន្លែង​នីមួយៗ​​ សមមិត្ត​លី​រដ្ឋាន​បាន​សួរ​សុខ​ទុក្ខ​និង​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ការ​គប់​វាល់របស់​អ្នក​ម្តាយ​វៀត​ណាម​វីរភាព គ្រួ​សារ​អ្នក​មាន​សគុណ​ចំ​ពោះ​បុព្វ​ហេតុតស៊ូ​រំ​ដោះ​ជាតិ ឯក​ភាព​ទឹក​ដី។ ព្រម​ជា​មួយ​នោះ​សម្តែង​នូវ​ក្តី​សង្ឃឹម​ក្នុង​ពេល​ខាង​មុខ​ បណ្តា​គ្រួ​សារ​នឹង​បន្ត​ការ​រក្សា​និង​ពង្រីក​ប្រ​ពៃ​ណី​បដិវត្តន៍ ផ្សព្វ​ផ្សាយ​ ចលនា​កូន​ចៅ​ជំនាន់​ក្រោយ​អនុវត្ត​ល្អ​បណ្តា​គោល​ការណ៍ គោល​នយោបាយ​របស់​បក្ស​និង​រដ្ឋ​និង​គប់​វាល់​កម្លាំង​ក្នុង​ការ​អភិវឌ្ឍន៍​របស់​ភូមិភាគ។

សួរសុខទុក្ខនិងជូនអំណោយយុទ្ធជនពិការវ៉ថាញ់ក ទីរួមស្រុកត្រឹងដេ ស្រុកត្រឹងដេ (សុត្រាំង)។
សួរសុខទុក្ខនិងជូនអំណោយយុទ្ធជនពិការវ៉ថាញ់ករ ទីរួមស្រុកត្រឹងដេ ស្រុកត្រឹងដេ (សុត្រាំង)។
ក្នុង​ព្រឹក​នោះ​ដែរ បណ្តា​សមមិត្ត៖ ង្វៀង​ធី​ហ្វេ​ជី សមាជិក​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង សមមិត្ត​លឺវ​ហ៊ឺវ​យ័ញ សមាជិក​បក្ស​ខេត្ត លេ​ខា​បក្ស​ស្រុក​ត្រឹង​ដេ​ក៏​បាន​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​កម្មាភិ​បាល​​យុទ្ធ​ជន​ពិការ​លើ​ភូមិដ្ឋាន​ស្រុក​ត្រឹង​ដេ​រួម​មាន៖ គ្រួ​សារ​យុទ្ធ​ជន​លី​ស៊ួន​នៅ​ឃុំ​វៀង​ប៊ិញ លេ​ក្វាង​ទ្រុង ត្រឹង​វ៉ាំង​ឃី​នៅ​ទី​រួម​ស្រុក​លិត​ហូយ​ធឿង ង្វៀង​មិញ​ទ្រី​នៅ​ឃុំ​លិត​​ហូយ​ធឿង ផាម​ថាញ់​ង្វៀន វ៉​ថាញ់​ករ​នៅ​ទី​រួម​ស្រុក​ត្រឹង​ដេ​និង​ង្វៀង​វ៉ាំង​តុង​នៅ​ឃុំ​ដាយ​អឹង​២។

តឹង​ផាក - អិន​ទ្វឹង​