គណៈប្រតិភូបានសួរសុខទុក្ខនិងជូនអំណោយបណ្តាយុទ្ធជនពិការ៖ ង្វៀងថាញ់ហា ឡឹមថាញ់ផុង ង្វៀងទ្រុងទ្រឹក ង្វៀងទ្រុងបាង នៅទីរួមស្រុកភូឡុក សួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពង្វៀងធីលឿង នៅភូមិថាញ់ទ្រី។
នៅកន្លែងនីមួយៗ សមមិត្តប្រធានគណៈប្រតិភូបានសួរសុខទុក្ខពីជីវភាពរបស់គ្រួសារនិងបានផ្តល់ព័ត៌មានសង្ខេបបណ្តាសកម្មភាពអនុស្សាវរីយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដីដែលបានកំពុងអនុវត្តលើភូមិដ្ឋានខេត្តនិងទូទាំងប្រទេស។
![]() |
គណៈប្រតិភូបានសួរសុខទុក្ខនិងជូនអំណោយយុទ្ធជនពិការង្វៀងថាញ់ហា។ |
ជំនួសមុខគណៈប្រតិភូ សមមិត្តត្រឹងក្វុកខើយ បានសម្តែងនូវការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការពលីនិងការគប់វាល់ដ៏ធំធេងរបស់បណ្តាវីរយុទ្ធជនពលី យុទ្ធជនពិការ អ្នកមានសគុណ គ្រួសារអ្នកមានសគុណ បានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធរំដោះជាតិ ឯកភាពទឹកដី។ សមមិត្តបានសង្កត់ធ្ងន់៖ “បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្ត តែងចងចាំគុណបំណាច់របស់អ្នកជំនាន់មុន សង្ឃឹមថា សមមិត្តគ្រប់រូបនិងគ្រួសារបន្តការរក្សាប្រពៃណីបដិវត្តន៍ អប់រំកូនចៅឱ្យចេះត្រាប់តាម សកម្មក្នុងការកសាងស្រុកភូមិមួយថ្ងៃកាន់តែអភិវឌ្ឍន៍”។
![]() |
គណៈប្រតិភូមកសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពង្វៀងធីលឿង។ |
គ្រប់គ្រួសារសម្តែងនូវក្តីរំភើប អរគុណគណៈប្រតិភូបានសួរសុខទុក្ខនិងជូនអំណោយ។ នេះគឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង បង្ហាញនូវប្រពៃណី “ផឹកទឹក នឹកប្រភព” ដ៏ល្អស្អាតរបស់ជនជាតិវៀតណាម។ គ្រប់ក្រុមគ្រួសារត្រេកអរចែករំលែកអំពីការអភិវឌ្ឍក្នុងជីវភាពនិងការប្តូរផ្លាស់សកម្មរបស់ស្រុកថាញ់ទ្រីក្នុងរយៈពេលកន្លង។
ក៏ក្នុងថ្ងៃនេះដែរ គណៈប្រតិភូបានសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយនៅបណ្តាឃុំវិញឡើយ វិញថាញ់និងឡឹមតឹង៕
ហ្វាងភុក - អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin