![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនិងសមមិត្តថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សក្រុងសុកត្រាំង ជូនអំណោយដល់ |
ក្នុងពិធីជំនួបមុខ សមមិត្តហូធីកឹមដាវ បានសួរសុខទុក្ខនិងជូនអំណោយនាឱកាសអនុស្សាវរីយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិដល់អ្នកម្តាយវៀតណាមវីរភាពង្វៀងធីនឺអាញ់ វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនង្វៀងវ៉ាំងតៀង លឺវង្វៀកហុង ផាងទ្រុងគៀង យុទ្ធជនពិការដ្វងវ៉ាំងតាម ង្វៀងថាញ់ង៉ឹង។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនិងបណ្តាសមាជិកក្នុងក្រុមប្រតិភូសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពឡឹមធីង្វៀក។ |
ទន្ទឹមនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការបក្សក្រុងសុកត្រាំង ព្រមទាំងសមមិត្តក្នុងក្រុមប្រតិភូក៏បានសួរសុខទុក្ខនិងជូនអំណោយវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនលេមិញគើ ដ្វងតឹងខ្វា ហ្វិញង៉ុកគៀង អ្នកម្តាយវៀតណាមវីរភាពឡឹមធីង្វៀក ង្វៀងធីធូដាវ ទ្រឿងធីដាំង យុទ្ធជនពិការង្វៀងធីអាង ង្វៀងវ៉ាំងហ៊ុង ត្រឹងវ៉ាំងបាង។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងនិងសមាជិកក្នុងក្រុមប្រតិភូសួរសុខទុក្ខនិងជូនអំណោយវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនដ្វងតឹងខ្វាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត។ |
ក្នុងពិធីជំនួបមុខនិងកន្លែងសួរសុខទុក្ខ អនុលេខាប្រចាំការបក្សខេត្តហូធីកឹមដាវ បានសួរសុខទុក្ខពីសុខភាពនិងជីវភាពរស់នៅរបស់អ្នកម្តាយវៀតណាមវីរភាព បណ្តាវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជននិងបណ្តាសមមិត្តយុទ្ធជនពិការសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការពលីកម្មនិងការលះបង់ដ៏ធំធេងបណ្តាសមមិត្តនិងគ្រួសារក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ សមមិត្តអនុលេខាប្រចាំការបក្សខេត្ត ក៏បានជូនដំណឹងពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម គិតអានគ្រួសារគោលនយោបាយ អ្នកមានសគុណនឹងបដិវត្តន៍និងគ្រួសារក្រ ការងារបង្រួមខេត្ត ឃុំ សង្កាត់និងការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបំព្រួញ សកម្មភាពមាន សុពលភាពនិងប្រសិទ្ធភាព។ អនុលេខាប្រចាំការបក្សខេត្ត សង្ឃឹមថា បណ្តាសមមិត្តបន្តពង្រីកប្រពៃណីបដិវត្តន៍ ចូលរួមបណ្តាសកម្មភាពសង្គមជាមួយលក្ខណៈរបស់ខ្លួន គប់វាល់យោបល់កសាងមាតុភូមិនិងជូនពរអ្នកម្តាយវៀតណាមវីរភាព បណ្តាវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជននិងបណ្តាសមមិត្តយុទ្ធជនពិការប្រកបដោយសុខភាពល្អនិងសុភមង្គលក្នុងក្រុមគ្រួសារ៕
ជីបាវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin