សុកត្រាំងរំលឹកគុណអ្នកមានសគុណចំពោះបដិវត្តន៍នាឱកាសអនុស្សាវរីយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដីនិងបុណ្យជាតិថ្ងៃទី២ ខែកញ្ញា

20:31, 26/04/2025

នាឱកាសអនុស្សាវរីយ៍៥០ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) ៨០​ឆ្នាំទិ​វា​បុណ្យជាតិ​នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) ខេត្តសុកត្រាំង បានចាត់​តាំងសកម្មភាពជាច្រើនដើម្បីរំលឹកគុណអ្នកមានសគុណចំពោះបដិវត្តន៍។

អនុវត្ត​សេច​ក្តី​សម្រេច​លេខ ៦៨៩/QĐ-CTN ថ្ងៃទី​២៣ មេសា ឆ្នាំ​២០២៥ ​របស់​ប្រ​ធាន​រដ្ឋ​ពី​ការ​ជូន​អំ​ណោយ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍​នាឱកាស​អនុស្សាវរីយ៍​៥០​ឆ្នាំ ​ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី​និង​៨០​ឆ្នាំ​ ទិ​វា​បុណ្យ​ជាតិ​នៃ​ប្រ​ទេស​សា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ខេត្ត​សុក​ត្រាំងមាន​ជិត​៨​០០០នាក់​បាន​ទទួល​អំ​ណោយ​តាម​សេច​ក្តី​សម្រេច​នេះ។

កម្មាភិបាលខេត្តសុកត្រាំងនិងទីក្រុងសុកត្រាំងមកសួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពទ្រឿងធីដាំង។
គណៈប្រតិភូខេត្តសុកត្រាំងនិងទីក្រុងសុកត្រាំង​សួរសុខទុក្ខនិងជូនអំណោយអ្នកម្តាយវៀតណាមវីរភាពទ្រឿងធីដាំង(ទី​ក្រុង​សុក​ត្រាំង)។

​អំណោយជូន​​ដល់​​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ អ្នក​ចូល​រួម​ធ្វើ​បដិវត្តន៍​មុន​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៤៥​ កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​អាទិភាព​​ប្រ​ចាំ​ខែ អ្នក​ចូល​រួម​បដិវត្តន៍​ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៤៥​ ដល់​ថ្ងៃមហាកុបកម្ម​ខែ​សី​ហា​ ឆ្នាំ​១៩៤៥​ កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​អាទិភាព​​ប្រ​ចាំ​ខែ វីរកង​កម្លាំង​ប្រ​ដាប់​អាវុធ​​ប្រ​ជាជន វីរ​បុរស​ពល​កម្មក្នុង​សម័យ​សង្គ្រាម​​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​អាទិភាព​​ប្រ​ចាំ​ខែ យុទ្ធ​ជន​ពិការ​ អ្នក​ទទួល​​គោល​នយោបាយ​ដូច​យុទ្ធ​ជន​ពិការ​ យុទ្ធ​ជន​ពិការ​ប្រ​ភេទ B យុទ្ធ​ជន​ជម្ងឺ​កំពុង​ទទួល​ឧបត្ថម្ភអាទិភាព​ប្រ​ចាំ​ខែ អ្នកចូល​រួម​បដិវត្តន៍​​រង​ជាតិ​គីមី​កំពុង​ទទួល​ឧបត្ថម្ភ​អាទិ​ភាពប្រ​ចាំ​ខែ អ្នក​មាន​សគុណ​ជំ​នួយ​​បដិវត្តន៍​កំពុង​ទទួល​ឧបត្ថម្ភអាទិភាព​ប្រ​ចាំ​ខែ អ្នក​ចូល​រួម​បដិវត្តន៍ ការតស៊ូ ការ​ពារ​មាតុ​ភូមិ ធ្វើ​សកម្ម​ភាពអន្តរជាតិ​ត្រូវ​ខ្មាំងចាប់​ ជាប់ពន្ធនាគារ​​កំពុង​ទទួលឧបត្ថម្ភ​អាទិ​ភាព​ប្រ​ចាំ​ខែ។

ក្រៅ​ពី​នោះ ជូន​អំណោយ​ដល់​សាច់​ញាតិ​របស់​អ្នក​មាន​សគុណ​ចំពោះ​បដិវត្តន៍ រួម​មាន សាច់​ញាតិ​យុទ្ធ​ជន​ពលី​កំពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​​​ប្រ​ចាំ​ខែ សាច់​ញាតិ​របស់យុទ្ធ​ជន​ពលី​២​រូប​ឡើង​ទៅ​កំពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​​ប្រ​ចាំ​ខែ តំ​ណាង​សាច់​ញាតិ​យុទ្ធ​ជន​ពលី អ្នក​ថែ​ទាំ​ផ្នូរ​យុទ្ធ​ជន​ពលី (​ករណីយុទ្ធ​ជនពលី​​គ្មាន​សាច់ញាតិ)។ កម្រិត​អំណោយ​ចំពោះ​មុខ​សញ្ញា​ទាំង​២​ខាង​លើ​ គឺ​៥០០ពាន់​ដុង​/​ម្នាក់ នឹង​បាន​ចំណាយ​ម្តង​ក្នុង​ឱកាស​ទិវា​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៥។ ថវិកា​ជូន​អំណោយ​របស់​ប្រ​ធាន​រដ្ឋអាស្រ័យ​ថវិកា​រដ្ឋ​របស់​មជ្ឈិម​ធានា​តាម​ការ​កំណត់​ក្នុង​ជំពូក a មាត្រា​១៤ ប្រ​ការ​១៧០​ អនុក្រឹត្យ​លេខ១៣១/២០២១/NĐ-CP ពី​ការ​កំណត់​លម្អិត​និង​វិធាន​ការ​អនុវត្ត​បទបញ្ញតិ​អាទិភាព​អ្នក​មាន​សគុណ​ចំពោះ​បដិវត្តន៍។

ក្រៅ​ពី​នោះ ពី​ប្រ​ភព​ទុន​របស់​​ខេត្តសុក​ត្រាំង ​នៅ​ទាំង​ជូន​អំណោយ​ជា​ច្រើន​ដល់អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព វីរ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រ​ជា​ជន គ្រួ​សារ​​គោល​នយោបាយ​នាឱកាស​អនុស្សាវរីយ៍​៥០​ឆ្នាំ ទិ​វា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី (ថ្ងៃ​ទី៣០​ ខែ​មេសា ឆ្នាំ​១៩៧៥ - ថ្ងៃ​ទី៣០​ ខែ​មេសា ឆ្នាំ​២០២៥)។ ជាក់​ស្តែង គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​សុក​ត្រាំង ​បាន​បង្កើត​១១​ក្រុម​គណៈប្រតិភូទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំណោយ​កម្មាភិបាល​បុរេ​​បដិវត្តន៏​ អ្នក​ម្តាយ​វៀត​ណាម​វី​រភាព វីរ​កង​កម្លាំង​ប្រ​ដាប់​អាវុធប្រ​ជាជន គ្រួ​សារ​​គោល​នយោ​បាយ​​ចូល​រួម​រំ​ដោះ​ភាគ​ខាង​ត្បូង​លើ​ភូមិដ្ឋាន​ខេត្ត​នៅ​១១​ស្រុក​ ទី​រួម​ខេត្ត​ ទី​ក្រុង​ក្នុង​ខេត្ត​ ភូមិភាគ​នី​មួយ​ៗជូន​អំ​ណោយ​១៥​ចំ​ណែក។

ក្រៅ​ពី​នោះ ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៥ ខេត្ត​សុក​ត្រាំង​ បាន​ចាត់​តាំង​​លើក​ជំនួប​មុខនៃ​​ថ្នាក់​ដឹក​នាំ​​របស់​គណៈ​កម្មាធិការ​បក្ស​ខេត្ត ក្រុម​ប្រឹក្សា​ប្រ​ជាជន​ គណៈ​កម្មាធិ​ការ​ប្រជាជន​ គណៈ​កម្មាធិ​ការ​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ខេត្ត​និង​អតី​ត​យុទ្ធ​ជន អតី​ត​​យុវជន​ឈាន​មុខ​ យុទ្ធ​ជន​បដិវត្ត​ន៍​ត្រូវ​ខ្មាំង​ចាប់​និង​ដាក់ពន្ធនាគារ​។ នៅ​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០២៥ ខេត្ត​សុក​ត្រាំងបាន​ចាត់​តាំង​​ខួប​អនុស្សាវរីយ៍​៥០​ឆ្នាំ​ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (ថ្ងៃទី​៣០​ ខែ​មេសា ឆ្នាំ​១៩៧៥ - ថ្ងៃ​ទី៣០​ ខែ​មេសា ឆ្នាំ​២០២៥) បង្កើត​ក្រុម​ទៅ​អុជ​ធូប​ទី​បញ្ចុះ​សពយុទ្ធ​ជន​ពលី​ខេត្ត (​នៅ​ត្រា​មាំង​និង​មី​ស្វៀង)។ យប់​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ គណៈអចិន្រ្តៃយ៍​សម្ព័ន្ធ​យុវជន​ខេត្ត​សុក​ត្រាំង​​នឹង​ចាត់​តាំង​ពិ​ធីអុជ​ទៀន​រំ​លឹក​គុណ​វីរ​​យុទ្ធ​ជន​ពលី​នៅ​ទី​បញ្ចុះ​សព​យុទ្ធជន​ពលី​ខេត្ត។ ក្រៅ​ពី​នោះ បណ្តា​ភូមិភាគ​ក៏បាន​​បង្កើត​​ក្រុមទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំណោយដល់​គ្រួ​សារ​គោល​នយោបាយ៕

ង៉ុក​ហាយ - អិន​ទ្វឹង​