រសៀលថ្ងៃទី១៧ មករា នៅមជ្ឈមណ្ឌលវប្បធម៌កីឡាកម្មករ និយោជិតពលកម្មខេត្ត គណៈអចិន្ត្រៃយ៍សហជីពពលកម្មខេត្តនិងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានសហការចាត់តាំងកម្មវិធី “តេតសុខដុមរមនា-និទាឃរដូវដឹងគុណបក្ស” ឆ្នាំ២០២៥។ អញ្ជើញចូលរួមមានសមមិត្តៈ ង្វៀងឌឹកហាយ-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភានៃប្រទេសសាធារណៈរដ្ឋសង្គមនិយមវៀតណាម អ៊ីថាញ់ហានៀក្តាំ-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភាក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ត្រឹងធីហ្វារី-អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។
នៅខេត្តសុកត្រាំងមានបណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត តូអាយវ៉ាង-សមាជិកបក្សខេត្ត អនុប្រធានក្រុមតំណាងរដ្ឋសភាខេត្ត។ អញ្ជើញចូលរួមក៏មានបណ្តាសមមិត្តក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំ បណ្តាគណៈបក្ស មន្ទីរផ្នែក រណសិរ្សមាតុភូមិ សហជិពពលកម្មខេត្តនិងអង្គការមហាជននានា ថ្នាក់ដឹកនាំបណ្តាអាជីវកម្ម អ្នកឧបត្ថម្ភ។
រាយការណ៍នៅកម្មវិធី សមមិត្តង្វៀងថាញ់ស៊ើង-សមាជិកបក្សខេត្ត ប្រធានសហជិពពលកម្មខេត្តឱ្យដឹង ឆ្នាំ២០២៤ សហជីពគ្រប់ថ្នាក់បានអនុវត្តល្អក្នុងការងារគិតអានសមាជិកនិងកម្មករ។ ឆ្លងតាមសកម្មភាពក្នុងឆ្នាំ អង្គការសហជីពបានជូនអំណោយ៦២.៤០០ចំណែក សរុបថវិកាជាង៣២ពាន់លានដុង ឧបត្ថម្ភផ្ទះសហជីព៥៧ខ្នង សរុបថវិកា២,៨ពាន់លានដុង។ ក្រៅពីនេះ “កម្មវិធីសុខុមាលភាពសម្រាប់សហជីព អ្នកពលកម្ម” ក៏បានយកចិត្តទុកដាក់លើសកម្មភាពជាក់ស្តែងនិងមានប្រសិទ្ធភាពខ្ពស់។
![]() |
បណ្តាសមមិត្តថ្នាក់ដឹកនាំមជ្ឈិមនិងខេត្តសុកត្រាំង បានចូលរួមកម្មវិធី “តេតសុខដុមរមនា-និទាឃរដូវដឹងគុណបក្ស”។ |
ឆ្នាំនេះ សហជីពគ្រប់ថ្នាក់បានជួបសន្ទនា ពិភាក្សាយ៉ាងសកម្មជាមួយអង្គភាពអាជីវកម្ម ថ្នាក់ដឹកនាំអង្គភាព ដើម្បីឱ្យកម្មករទទួលបានប្រាក់បៀវត្សរ៍ខែទី១៣និងសមាជិក អ្នកពលកម្មទាំងអស់នៅលើភូមិដ្ឋានខេត្ត ទទួលបានអំណោយតេត។ ពិសេស អគ្គសហព័ន្ធពលកម្មវៀតណាម បានឧបត្ថម្ភអំណោយចំនួន៣.២០០ចំណែកដល់សហជីពដែលចូលរួមក្នុងផ្សារតេតរបស់សហជីព ឆ្លងតាមសេវាពាណិជ្ជកម្មអេឡិចត្រូនិក អំណោយមួយចំណែកមានតម្លៃ៥០០.០០០ដុង។ នេះជាកម្មវិធីដ៏មានអត្ថន័យជាក់ស្តែង ជួយសមាជិក កម្មករទម្លាប់បន្តិចម្តងៗនឹងការទិញទំនិញទំនើប អនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងជីវភាព។
![]() |
ង្វៀងឌឹកហាយ-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា បានថ្លែងប្រសាសន៍នៅកម្មវិធី។ |
សមមិត្តង្វៀងឌឹកហាយ បានវាយតម្លៃខ្ពស់ចំពោះតួនាទី ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការសហជីពក្នុងខេត្ត ក្នុងការអនុវត្តគោលនយោបាយ របបទាក់ទងនឹងសិទ្ធិផលប្រយោជន៍របស់កម្មករ និយោជិត អ្នកពលកម្មនាពេលកន្លង។
![]() |
ថ្នាក់ដឹកនាំមជ្ឈិមនិងថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនអំណោយដល់គ្រួសារគោលនយោបាយ។ |
ដើម្បីបន្តការគិតអានឱ្យបានល្អដល់គ្រួសារគោលនយោបាយ សមាជិក អ្នកពលកម្មនិងប្រជាជនដែលមានស្ថានភាពលំបាក អនុប្រធានរដ្ឋសភា សង្ឃឹមថា គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាអង្គការនយោបាយ-សង្គមក្នុងខេត្ត បន្តការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហជីពនិងអាជីវកម្ម ចាត់តាំងរាល់សកម្មភាពគិតអានដល់គ្រួសារគោលនយោបាយ សហជីព អ្នកពលកម្មនិងប្រជាជនដែលមានស្ថានភាពលំបាក។
![]() |
សមមិត្តៈង្វៀងឌឹកហាយ-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា (ទី១១ពីស្តាំ) និងអ៊ីថាញ់ហានៀក្តាំ-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ជូនអំណោយដល់សមាជិក អ្នកពលកម្ម។ |
ក្នុងឱកាសឆ្នាំថ្មី សមមិត្តង្វៀងឌឹកហាយ បានជូនពរដល់ថ្នាក់ដឹកនាំខេត្តនិងប្រជាជនខេត្តសុកត្រាំង ជួបតែសេចក្តីសុខ វិបុលភាព ខេត្តសុកត្រាំងកាន់តែមានការអភិវឌ្ឍន៍ ជីវភាពប្រជាជនកាន់តែសុខដុម សុភមង្គល។
![]() |
សមមិត្តៈង្វៀងឌឹកហាយ-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា (ខាងស្តាំ) ជូនតារាងនិមិត្តរូបឧបត្ថម្ភមូលនិធិ ដើម្បីអ្នកក្រដល់សមមិត្តទឺតូហ្វៀង-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង។ |
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំមជ្ឈិម អគ្គសហជិពពលកម្មវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានជូនអំណោយចំនួន៤០០ចំណែក អំណោយមួយចំណែកមានតម្លៃ១,៣លានដុង (ទឹកប្រាក់១លានដុងនិងអំណោយ៣០០.០០០ដុង) ដល់សមាជិក អ្នកពលកម្មលំបាកនិងប្រជាជនជាគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិដ្ឋានខេត្តសុកត្រាំង។
គណៈអចិន្ត្រៃយ៍សហជិពពលកម្មខេត្តសុកត្រាំង បានជូនអំណោយ៧.៦១១ចំណែកដល់សហជីព អ្នកពលកម្ម សរុបតម្លៃជាង៣,៨ពាន់លានដុងនិងជូនផ្ទះសហជីពចំនួន៥៦ខ្នង ដល់សហជីព សរុបតម្លៃស្មើនឹង២,៨ពាន់លានដុង៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin