លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង ជូនពរតេតង្វៀងដាងបណ្តាស្ថាប័ន អង្គភាពលើភូមិដ្ឋានទីក្រុងសុកត្រាំង

20:57, 14/01/2025

រសៀលថ្ងៃទី១៤ មករា ក្រុមប្រតិភូរបស់ខេត្ត​ដោយសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានសួរសុខទុក្ខ ជូនពរតេតង្វៀងដាងបណ្តាស្ថាប័ន អង្គភាពលើភូមិដ្ឋានទី​ក្រុងសុកត្រាំង(សុកត្រាំង)។ រួមដំណើរមានសមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សទីក្រុងសុកត្រាំង។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនពរតេតង្វៀងដាងដល់ក្រុមហ៊ុនចំកាត់ជាសមាជិកមួយឆ្នោតជាតិសុកត្រាំង។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនពរតេតង្វៀងដាងដល់ក្រុមហ៊ុនចំកាត់ជាសមាជិកមួយឆ្នោតជាតិសុកត្រាំង។

ក្រុម​ប្រ​តិ​ភូ ជូន​ពរ​ក្រុម​ហ៊ុន​ចំ​កាត់​ជា​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង។ ក្រុម​ប្រ​តិ​ភូ​បាន​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​រាយ​ការណ៍​សង្ខេប​ពី​ស្ថាន​ភាព​សកម្ម​ភាព​អា​ជីវ​កម្ម​របស់​ក្រុម​ហ៊ុន​ក្នុង​ឆ្នាំ​២០២៤ បរិ​មាណ​​ភាគ ផែន​ការ​អា​ជីវ​កម្ម​ក្នុង​ឆ្នាំ​២០២៥។ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​អនុវត្ត​បណ្តា​បរិ​មាណ​ភាគ ភារ​កិច្ច​ឆ្នាំ​២០២៤​ រួម​ចំ​ណែក​លំ​នឹង​ការ​ងារ​ធ្វើ​ដល់​ពល​ករ​និង​គប់​វាល់​ថវិ​កា​រដ្ឋ​នៅ​ភូមិ​ភាគ​។ លេ​ខា​បក្ស​ខេត្ត​ផ្ញើ​វា​ចា​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ថ្នាក់​ដឹក​នាំ កម្មា​ភិ​បាល ពលករ​នៃ​ក្រុម​ហ៊ុន​និង​សង្ឃឹម​ថា​ពេល​​ខាង​មុខ​ក្រុម​ហ៊ុន​នឹង​បន្ត​ខិត​ខំ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម អភិវឧ្ឍ​​​និង​បើក​ទូ​លាយ​ទី​ផ្សារ​ចែ​កចាយ​និង​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​អនុវត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់មណ្ឌលស៊ើបការណ៍យោធាលេខ៣នៃអគ្គសេនាធិការយោធភូមិភាគ៩។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់បណ្តុំ​ចារកម្ម​យោធាលេខ៣នៃ​ការិយាល័យ​សេនាធិការយោធភូមិភាគ៩។

ក្រុម​ប្រ​តិ​ភូ​ក៏​បាន​សួរ​សុខ​ទុក្ខ​និងជូនពរ​ដល់​បណ្តុំចារកម្ម​​យោ​ធាលេខ​៣​នៃ​​ការិយាល័យ​សេ​នា​ធិ​ការ​យោ​ធ​ភូមិ​ភាគ​៩ បណ្តា​កង​អនុ​សេ​នា​ធំ​ស៊ើប​ការណ៍-គ្រឿង​យន្ត ទាហាន​វិស្វ​កម្ម បណ្តា​កង​អនុ​សេ​នា​តូច​ព័ត៌​មាន កង​​ប្រដាប់​អាវុធ​ចំ​ណុះ​អគ្គ​មេ​បញ្ជា​ការ​យោ​ធា​ខេត្ត។ ក្នុង​ពេល​នេះ​ដែ​រសម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​នៃ​បណ្តា​អង្គ​ភាព​ដែល​សម្រេច​បាន​ក្នុង​ពេល​កន្លង រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ខេត្ត។ សម​មិត្ត​ឡឹ​ម​វ៉ាំង​ម៉ឹង​សង្ឃឹម​ថា​ពេល​ខាង​មុខ កម្មា​ភិ​បាល យុទ្ធ​ជន​បណ្តា​អង្គ​ភាព​បន្ត​ការ​សា​មគ្គី ឯក​ភាព​ ជម្នះ​កា​រ​លំ​បាក សម្រេច​ល្អ​បណ្តា​ភារ​កិច្ច​ដែល​បាន​ប្រ​គល់៕

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់បណ្តាអង្គភាពនៃអគ្គបញ្ជាការយោធាខេត្តសុកត្រាំង។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់បណ្តាអង្គភាពនៃអគ្គមេ​បញ្ជាការយោធាខេត្តសុកត្រាំង។

តឹងផាក-សុផល