ជូនពរតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ ដល់បណ្តាអង្គភាពនិងកម្មាភិបាលចូលនិវត្តន៍

21:16, 16/01/2025

ថ្ងៃទី១៦មករា ក្រុមប្រតិភូរបស់ខេត្តដោយសមមិត្តត្រឹងក្វុកខើយ-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ​អគ្គមេបញ្ជាការយោធាខេត្តធ្វើជាប្រធានប្រតិភូបានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាង អឹកទីឆ្នាំ២០២៥ដល់បណ្តាអង្គភាព បណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍លើភូមិដ្ឋានខេត្ត។

ក្រុមប្រតិភូក៏បានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន វរសេនីយ៍ឯកលេមិញកើ អតីតសមាជិកបក្សខេត្ត អតីតប្រធានអគ្គបញ្ជាការកងទ័ពការពារព្រំដែនខេត្តសុកត្រាំង។
ក្រុមប្រតិភូក៏បានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន វរសេនីយ៍ឯកលេមិញកើ អតីតសមាជិកបក្សខេត្ត អតីត​អគ្គមេ​បញ្ជាការកងទ័ពការពារព្រំដែនខេត្តសុកត្រាំង។

នៅ​ក្រុង​សុក​ត្រាំង ក្រុម​ប្រ​តិ​ភូ​បាន​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​មន្ទីរ​ពេទ្យ​ជំ​នាញ​ព្យា​បាល​២៧​កុម្ភៈ​ខេត្ត​សុក​ត្រាំង មន្ទីរ​ពេទ្យ​៣០​មេ​សា ​ខេត្ត​សុក​ត្រាំង។ នៅ​កន្លែង​សួរ​សុខ​ទុក្ខ សម​មិត្ត​ប្រ​ធាន​ក្រុម​ប្រ​តិ​ភូ​បាន​ផ្ញើ​វា​ចា​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ដល់​កម្មា​ភិ​បាល បុគ្គ​លិក​និង​គ្រួ​សារ​បណ្តា​សម​មិត្តនិងវាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ក្នុង​ឆ្នាំ​កន្លង​នៃ​បណ្តា​អង្គ​ភាពពី​ព្រោះ​ស្នា​ដៃ​នោះ​បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ខេត្ត។ ទន្ទឹម​នោះសម​មិត្ត​ស្នើ​បណ្តា​អង្គ​ភាព​បន្ត​ការ​ខិត​ខំ​អនុវត្ត​ភារ​កិច្ច​ក្នុង​ពេល​ខាង​មុខ។

​​សម​មិត្ត​ប្រ​ធាន​ក្រុម​ប្រ​តិ​ភូ​ក៏​បាន​រាយ​ការណ៍​សង្ខេប​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០២៤​ជា​មួយ​សមិទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន។ តំ​ណាង​បណ្តា​អង្គ​ភាព​បាន​អំ​ណរ​គុណ​ចំ​ពោះ​ក្រុម​ប្រ​តិ​ភូ​ដែល​បាន​មក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​តេត​ង្វៀង​ដាង បណ្តា​អង្គ​ភាព​នឹង​បន្ត​ពង្រីក​ស្នា​ដៃ​ដែល​សម្រេច​បាន​ក្នុង​ពេល​ខាង​មុខ។

ក៏​នៅ​ក្រុង​សុក​ត្រាំង​ក្រុម​ប្រ​តិភូ​ក៏​បាន​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​តេត​ង្វៀង​ដាង​ដល់​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រ​ជា​ជន វរ​សេនីយ៍​ឯក​លេ​មិញ​កើ​(ហាយ​កើ) អតីត​សមា​ជិក​បក្ស​ខេត្ត អតីត​​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំដែនខេត្ត វរ​សេនីយ៍​ឯក​លេ​ទ្រុង​ហូវ-(ទឺ​ហូវ)-អតីត​សមា​ជិក​បក្ស​ខេត្ត អតីត​អគ្គ​ស្នង​ការ​នយោ​បាយ​នៃ​អគ្គ​មេ​បញ្ជា​ការ​យោ​ធា​ខេត្ត វរសេនីយ៍​ឯក​ត្រឹង​យឿង​ទៀង​(ណាំ​ទៀង)​-អតីត​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត អតីត​​អគ្គ​​​មេ​បញ្ជា​ការ​យោ​ធា​ខេត្ត វរ​សេនីយ៍​ឯក​លេ​ថាញ់​ញឹង​-អតីត​សមា​ជិក​បក្ស​ខេត្ត អតីត​​​អគ្គ​​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំដែនខេត្ត​ គ្រួ​សារ​ឧត្តម​សេនីយ៍​ត្រី វីរៈកង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រ​ជាជន​ងោ​វ៉ាំង​តាវ​(ណាំ​ញឹង)​-អតីត​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត អតីត​អគ្គ​មេ​បញ្ជា​ការ​យោ​ធា​ខេត្ត។

នៅ​ស្រុក​ចូវ​ថាញ់ ក្រុម​ប្រ​តិ​ភូ​បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​គ្រួ​សារ​ឧត្តម​សេនីយ៍​ត្រី វីរៈ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រ​ជាជន​លេ​ហ្វាង​សឿង​(អ៊ុក​សឿង)-អតីតះ​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត អតីត​​អគ្គ​​មេ​បញ្ជា​ការ​យោ​ធា​ខេត្ត។ ទន្ទឹម​នោះ​ប្រ​ធាន​ក្រុម​ប្រ​តិ​ភូ​សួរ​សុខ​ទុក្ខ​ពី​ជីវ​ភាព​ សុខ​ភាព​ដល់​បណ្តា​សម​មិត្ត​កម្មា​ភិបាល​ចូល​និវត្តន៍​ព្រម​​ទាំង​គ្រួ​សារ​នា​ឱ​កាស​ឆ្នាំ​ថ្មី។ សង្ឃឹម​ថា​ពេល​ខាង​មុខ បណ្តា​កម្មា​ភិ​បាល​ចូល​និវត្តន៍​បន្ត​គប់​វាល់​ដល់​ការ​អភិវឌ្ឍ​របស់​ភូមិ​ភាគ។ នា​ឱ​កាស​នេះ​បណ្តា​សម​មិត្ត​កម្មា​ភិ​បាល​ចូល​និវត្តន៍​បាន​សម្តែង​នូវ​ក្តី​រំភើបសប្បាយ​រីក​រាយ​និង​អរគុណ​ចំ​ពោះ​ក្រុម​ប្រ​តិភូ​ដែល​បាន​មក​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ដល់​គ្រួ​សារ​នា​ឱ​កាស​តេត​ង្វៀង​ដាង​ឆ្នាំ​២០២៥​នេះ៕

ហ្វាងភុក-សុផល