រសៀលទី១៧មករា សមមិត្តង្វៀងឌឹកហាយ-សមាជិកមជ្ឈិមបក្ស អនុប្រធានរដ្ឋសភាបានមកសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងបណ្តាអង្គការ បុគ្គល គ្រួសារគោលយោបាយ គ្រួសារក្រ ពលករ កម្មករដែលមានជីវភាពលំបាកនៅខេត្តសុកត្រាំង។ រួមដំណើរជាមួយក្រុមប្រតិភូមានសមមិត្តអីថាញ់ហាណេខាដាំ-សមាជិកមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងសមាជិក។ ទទួលបដិសណ្ឋារៈមានសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។
ឆ្នាំ២០២៤ ខេត្តសុកត្រាំងបានចលនាច្រើនប្រភពកម្លាំងដើម្បីអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម ជំនួយសម្ភារៈ ស្មារតីជូនគ្រួសារក្រដោយទិសស្លោក “មិនទុកឱ្យគ្រួសារក្រ គ្រួសារមានជីវភាពលំបាកណាដែលគ្មានអង្គការសមាជិកជំនួយ ឧបត្ថម្ភឡើយ” រួមចំណែកអនុវត្តទិសដៅបន្ថយក្រដោយចីរភាពនិងកសាងជនបទថ្មី។ ពីមូលនិធិដើម្បីអ្នកក្របានទទួលនិងជំនួយទាន់ពេលក្នុងការកសាងថ្មីនិងជួសជុលផ្ទះចំនួន១.៣៧៤ខ្នងផ្ទះ“មហាសាមគ្គី” ជូនគ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារជួបលំបាកពីផ្ទះនៅ ដោយតម្លៃ៨៤,៣ពាន់លានដុង។ អនុវត្តការចលនាប្រឡងប្រណាំង“ព្រួតដៃបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ជំនួយកសាងថ្មីនិងជួសជុលបានចំនួន៨.៥២៥ខ្នង ជូនគ្រួសារដែលមានសគុណនឹងបដិវត្តន៍ គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារជួបការលំបាកជាមួយថវិកាចំនួន៤៤៨ពាន់លានដុង។ ទទួលថវិកាជំនួយអំណោយតេតង្វៀងដាងអឹកទីឆ្នាំ២០២៥គឺ១៩៨.៣៥០ចំណែកដោយថវិកាចំនួន៨៨ពាន់លានដុង។
ការងារគិតអានគ្រួសារគោលនយោបាយ គ្រួសារក្រ កម្មករពលករដែលមានជីវភាពលំបាកតែងបានខេត្តយកចិត្តទុកដាក់។ សហជីពគ្រប់ថ្នាក់ក៏បានអនុវត្តល្អការងារគិតអានជូនសមាជិក កម្មករ ពលករ ក្នុងឆ្នាំបានជូនអំណោយចំនួន៦២.៤០០ចំណែកជាមួយថវិកាជាង៣២ពាន់លានដុង ជំនួយផ្ទះចំនួន៥៧ខ្នង “ផ្ទះសហជីព” ជាមួយថវិកា២,៨ពាន់លានដុង។ នាឱកាសតេតង្វៀងដាងឆ្នាំ២០២៥ ជំនួយអំណោយតេតដល់សមាជិក ពលករដោយថវិកាជាង៤ពាន់លានដុង។
![]() |
សមមិត្តង្វៀងឌឹកហាយ-សមាជិកមជ្ឈិមបក្ស អនុប្រធានរដ្ឋសភាបានមកសួរសុខទុក្ខនិងជូនអំណោយដល់ពលករ។ |
សមមិត្តង្វៀងឌឹកហាយវាយតម្លៃខ្ពស់ក្នុងឆ្នាំ២០២៤ ទោះបីជួបការលំបាកសាកល្បងរួមនៃទូទាំងប្រទេស ប៉ុន្តែបក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តសុកត្រាំងតែងសម្រេចបានលទ្ធផលគួរឱ្យកោតសរសើរ។ ល្បឿនកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤សម្រេច៧,០៧% ប្រាក់ចំណូលមធ្យមសម្រេច៦៦,៥លានដុង/ម្នាក់/ឆ្នាំ។ ចំណូលថវិការដ្ឋកើនឡើងបើប្រៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនោះប្រមូលផ្តុំអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ-ការពារប្រទេសតែងបានធានា ខេត្តយកចិត្តទុកដាក់ដល់គោលនយោបាយសុខុមាលភាពសង្គមបំផុតគឺចំពោះគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន។
សមមិត្តង្វៀងឌឹកហាយសង្ឃឹមថាពេលខាងមុខគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបន្តការយកចិត្តទុកដាក់ ដឹកនាំ ចង្អុលការចាត់តាំងបណ្តាសកម្មភាពគិតអានជូនគ្រួសារគោលនយោបាយ សមាជិក ពលករនិងប្រជាជនដែលមានជីវភាពលំបាក។ យកចិត្តទុកដាក់គិតអានការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនសមាជិកសហជីពនិងពលករ ពិសេសគឺនាឱកាសតេតង្វៀងដាង ដោយទិសស្លោក “អ្វីៗដើម្បីសមាជិកសហជីព ពលករតែងមានបុណ្យតេត” មិនទុកចោលនរណាម្នាក់”។
![]() |
ជូនពរសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ។ |
នាឱកាសឆ្នាំថ្មី២០២៥ជំនួសមុខឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សមមិត្តង្វៀងឌឹកហាយជូនពរគ្រួសារគោលនយោបាយ ពលករ កម្មករខេត្តសុកត្រាំងទទួលឆ្នាំថ្មីដោយក្តីសុខដុមរមនា។ជូនពរខេត្តសុកត្រាំងពីមួយថ្ងៃកាន់តែអភិវឌ្ឍ ជីវភាពរបស់ប្រជាជនពីមួយថ្ងៃសម្បូរសប្បាយ សុភមង្គល។
![]() |
សួរសុខទុក្ខគ្រួសារសមមិត្តថាច់ទិន-អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា។ |
នាឱកាសតេតង្វៀងដាង ក្រុមប្រតិភូបានជូនអំណោយចំនួន៤៥០ចំណែកដល់សមាជិក កម្មករពលករនិងគ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារដែលមានជីវភាពលំបាកលើភូមិដ្ឋានខេត្តសុកត្រាំង។ ក្រុមប្រតិភូក៏បានសួរសុខទុក្ខនិងជូនពរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ។
ទន្ទឹមនោះអនុប្រធានរដ្ឋសភានិងបណ្តាសមាជិកក្នុងក្រុមប្រតិភូនៅទាំងទៅសួរសុខទុក្ខនិងជូនពរគ្រួសារសមមិត្តថាច់ទិន-អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនលឺវង្វៀកហុង៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin