សុកត្រាំងចាត់តាំងសន្និបាតបន្តផ្ទាល់ផ្សព្វផ្សាយបណ្តាឯកសារច្បាប់របស់មជ្ឈិម

21:03, 16/01/2025

ព្រឹក​ថ្ងៃ​ទី១៦ មក​រា នៅ​មជ្ឈ​មណ្ឌលវប្បធ​ម៌​និង​សន្និបាត​ខេត្ត​សុក​ត្រាំង​បាន​ប្រព្រឹត្ត​ឡើង​អង្គ​សន្និ​បាត​ផ្សព្វ​ផ្សាយ​បណ្តា​ឯកសារ​ច្បាប់​របស់​មជ្ឈិម​។ ចូល​រួម​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិកមជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​​ត្រាំង​ ត្រឹង​វ៉ាំងឡូវ​-អនុ​លេខាប​ក្សខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ វ៉ជីកុង​-សមា​ជិកបម្រុង​គណៈ​ប្រ​តិបត្តិការ​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ បណ្តា​សម​មិត្ត​ជា​សមា​ជិកគណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ សមា​ជិកគណៈ​ប្រ​តិបត្តិការ​បក្ខ​ភាគ​ខេត្ត​ បណ្តា​សម​មិត្ត​ប្រ​ធាន​ អនុ​ប្រ​ធាន​ការិយាល័យ​បណ្តា​ស្ថាប័ន​ធ្វើ​សេនាធិការ​ ជំនួយ​ការ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀត​ណាម​និង​បណ្តា​អង្គ​ការ​មហាជន​នយោបាយ​-សង្គម​ខេត្ត​ បណ្តា​មន្ទីរគណៈ​ផ្នែក​និង​អង្គ​ការ​មហាជន​ខេត្ត​។ សន្និបាត​នៅទាំង​​បន្តរ​ផ្ទាល់ដល់​បណ្តាស្រុក​និង​ថ្នាក់​ឃុំ​ក្នុង​ទូទាំង​ខេត្ត​។

បណ្តាអ្នកតំណាងចូលរួមសន្និបាតនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។
បណ្តាអ្នកតំណាងចូលរួមសន្និបាតនៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង។

នៅ​ក្នុង​សន្និបាត​ តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​លេខ​១៧៧/​២០២៤-NĐ-CPចុះ​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ២០២៤ នៃ​រដ្ឋាភិបាល​កំ​ណត់​របប គោល​នយោបាយ​ចំ​ពោះ​បណ្តា​មុខសញ្ញាមិនឈរឆ្នោត​ឡើង​វិញ មិន​តែង​តាំង​និង​កម្មាភិបាល​ឈប់ការ​ងារ​ ចូល​និវត្ត​ន៍​តាម​បំ​ណង​ប្រាថ្នា សេច​ក្តី​សម្រេច​លេខ​១៧៨/​២០២៤-NĐ-CPចុះ​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ២០២៤នៃ​រដ្ឋាភិបាល​ ស្តីពីគោល​នយោបាយ​ របបចំ​ពោះ​កម្មាភិបាល​ បុគ្គលិក និយោជិត​ ពល​ករ​និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធក្នុង​ការ​អនុ​វត្ត​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​នៃ​ប្រ​ព័ន្ធ​នយោបាយ​ សេច​ក្តី​សម្រេច​លេខ​១៧៨-QĐ/TW ចុះ​ថ្ងៃ​ទី២៧ មិថុនា​ឆ្នាំ២០២៤នៃ​ការិយាល័យ​នយោបាយ​ស្តីពី​ត្រួត​ពិនិត្យ​សិទ្ធិ​អំ​ណាច​ បង្ការទប់​ស្កាត់​ទង្វើពុលរលួយ​ អសកម្ម​ក្នុង​ការ​កសាង​ច្បាប់​ សេច​ក្តី​កំ​ណត់​លេខ​១៨៩-QĐ/TWចុះ​ថ្ងៃ​ទី៨តុលាឆ្នាំ២០២៤ របស់​ការិយាល័យ​នយោ​បាយ​ស្តី​ពីការ​ត្រួត​ពិនិត្យ​សិទ្ធិ​អំ​ណាច​ បង្ការទប់​ស្កាត់​ ទង្វើពុករលួយ​ ខ្ចះខ្ជាយក្នុង​គ្រប់​គ្រង​ ប្រើប្រាស់​ហិរញ្ញ​វត្ថុ​ ទ្រព្យសម្បិត្ត​​រដ្ឋ​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានផ្សព្វផ្សាយបណ្តាយោបល់ចង្អុលការរបស់អគ្គលេខាបក្សស្តីពីបង្ការទប់ស្កាត់ខ្ជាះខ្ជាយនិងថ្លែការណ៍បញ្ចប់សន្និបាត។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានផ្សព្វផ្សាយបណ្តាយោបល់ចង្អុលការរបស់អគ្គលេខាបក្សស្តីពីបង្ការទប់ស្កាត់ខ្ជះខ្ជាយនិងថ្លែការណ៍បញ្ចប់សន្និបាត។

នៅ​ក្នុង​សន្និបាត​ លេខាប​ក្សខេត្ត​ឡឹម​វ៉ាំងម៉ឹងបាន​ផ្សព្វ​ផ្សាយ​បណ្តា​យោបល់​ចង្អុល​ការ​របស់​ អគ្គ​លេខាប​ក្សស្តីពីបង្ការទប់​ស្កាត់​ខ្ជះខ្ជាយ។ លេខាប​ក្សខេត្ត​ឡឹម​វ៉ាំងម៉ឹងបាន​ឱ្យ​ដឹង​ ការ​ងារ​ បង្ការទប់​ស្កាត់​ ខ្ជះ​ខ្ជាយ ជាគោល​ការ​ណ៍​ធំ​មួយ​របស់​បក្ស​ រដ្ឋ​ ជាគោល​នយោ​បាយ​ជាតិ​រាល់​ដំណាក់​កាល​បដិវត្ត​ន៍​ ពិសេស​គឺចំ​ពោះ​សំ​ណូម​ពរពង្រឹង​ប្រ​ភពក​ម្លាំង​ ដាស់​ស្មារតី​កម្លាំង​ប្រ​ជាជន​ដើម្បី​ឱ្យ​ប្រ​ទេស​ឈាន​ចូល​ក្នុង​យុគ​សម័យ​ថ្មីក្រោម​ការ​ដឹក​នាំរបស់​បក្ស​ ការ​ងារ​បង្ការ​ទប់​ស្កាត់​ ខ្ជាះខ្ជាយកំ​ពុង​ប្រ​ឈមមុខបណ្តា​សំ​ណូម​ពរ ភារកិច្ច​ថ្មីយ៉ាង​ប្រ​ញាប់​​បន្ទាន់​។ ដូច​សម​មិត្ត​អគ្គ​លេខាប​ក្សតូឡឹម​អះអា​ង​ យើង​កំ​ពុង​ប្រ​ឈមមុខចំ​ពោះ​ឱកា​ស​ប្រ​វត្តិសាស្រ្ត​ដើម្បី​សម្រាប់​ប្រ​ទេស​ឈាន​ចូល​ក្នុង​យុគ​សម័យ​ឈាន​ឡើង​ដោយ​ខ្លួន​ឯងនៃ​ជន​ជាតិ​។ ដើម្បី​ក្តាប់ឱកាស​ បន្ថយ​ការ​សាក​ល្បង បង្កើន​យ៉ាង​ខ្លាំង​ប្រ​ភពក​ម្លាំង​សម្រាប់​អភិវឌ្ឍ យោង​តាម​ប្រការ​ចម្បងទាំង​៣គឺ(វិនិយោគ​ ប្រើប្រាស់​និង​នីហរ័ណ) គឺការ​ងារ​បង្ការទប់​ស្កាត់​ ខ្ជះ​ខ្ជាយគប្បីផ្សព្វ​ផ្សាយ​ដោយ​ប្តូរផ្តាច់​ ព្រម​ៗគ្នា​ ជាមួយ​ដំណោះ​ស្រាយ​មាន​សុពល​ភាព​ បង្ក​ភាព​សាយ​ភាយ​យ៉ាង​ខ្លាំង​ ក្លាយ​ជាទង្វើស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯងនៃ​កម្មាភិបាល​ បក្ខ​ជន​និង​ប្រ​ជាជន​។ លេខា​បក្ស​ខេត្ត​បាន​សង្កត់​ធ្ងន់​ថា​ បណ្តា​ខ្លឹម​សារ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​សន្និបាត​គឺយ៉ាង​សំ​ខាន់​ បណ្តា​ភូមិ​ភាគ​ ស្ថាប័ន​ អង្គ​ភាព​ត្រូវ​ផ្សព្វ​ផ្សាយ​ធ្វើភ្លាម ព្យាយាម​និង​អនុវត្តមាន​ប្រ​សិទ្ធភាព​៕                 

   ជីបាវ​-សុផល