លទ្ធផលពីការងារពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច

20:03, 15/01/2025

ព្រឹក​ថ្ងៃ​ទី​១៥​ មក​រា​នៅ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​ចាត់​តាំង​សន្និ​បាត​បូក​សរុប​ការ​​ងារ​ចលនា​និង​ពង្រីកតួនាទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិ​ច ​ឆ្នាំ​២០២៤។ ​អញ្ជើញ​ចូល​រួម​មាន​សមមិត្ត​លឺវ​វ៉ាំង​សែម​-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត ​ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ​-​សុធម្មាធិបតី​រង​ក្រុម​ប្រឹក្សា​វិន័យ​ធ័រ​នៃ​ពុទ្ធសាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង។

ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ ការ​ចូល​រួម​​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​ពង្រីកតួនាទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ តិ​ច​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​ ឆ្នាំ​២០២៤​ ទទួល​បាន​លទ្ធផល​សំ​ខាន់​ៗ។​ ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការ​ផ្សព្វ​ផ្សាយ​ផែន​ការ​ចលនា​ “អ្នក​មាន​ប្រិយ​ភាព​ធ្វើច្រើន​​ការ​ងារ​ល្អ​​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​” ដំណាក់​កាល​២០២៣​-​២០២៨។​ ទន្ទឹម​នឹង​នោះ ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​គ្រប់​ថ្នាក់​ បាន​សហការ​ជា​មួយ​ផ្នែក ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ពិនិត្យ​ បំ​ពេញ​បន្ថែម​អ្នក​មាន​ប្រិយ​ភាព​​​ដំណាក់​កាល​២០២៣​-​២០២៧គឺ៦១១រូប​។

តំណាងចូលរួមសន្និបាតបូកសរុបការងារចលនានិងលើកកម្ពស់តួនាទីអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចឆ្នាំ២០២៤។
តំណាងចូលរួមសន្និបាតបូកសរុបការងារចលនានិងពង្រីកតួនាទីអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច ឆ្នាំ២០២៤។

អ្នក​មាន​ប្រិយ​ភាព​ចូល​រួម​ជាមួយនឹង​រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​និង​បណ្តា​អង្គ​ការ​​នយោ​បាយ​-​សង្គម​គ្រប់​ថ្នាក់​ក្នុង​ការ​ងារ​ឃោសនា​ ចលនា​ជន​រួម​ជាតិ​ប្រ​តិបត្តិ​ល្អ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ សកម្ម​ក្នុង​ការ​កសាង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ ​មាន​ជាង​២.០០០​លើក​ ដោយមាន​៤.០០០​នាក់​ចូល​រួម​។ ​អ្នក​មាន​ប្រិយ​ភាព​ជាច្រើន​បានគប់​វាល់ថវិកា កម្លាំង​ ឧប​ត្ថម្ភសម្ភារៈ​ ហិរញ្ញ​វត្ថុ​ ដី​ធ្លី​និង​ចលនា​ប្រ​ជា​ជន​ចូល​រួម​រាប់​ពាន់​ថ្ងៃ​ពល​កម្ម​ បរិច្ចាគ​ដី​រាប់​ពាន់​ម៉ែ​ត្រក្រឡាដើម្បី​កសាង​ផ្លូវ​ គប់​វាល់ថវិកា​រាប់​ពាន់​លាន​ដុង​ធ្វើ​ផ្លូវ​បេតុង​ជន​បទ​ ​បង្ក​លក្ខ​ណៈ​ឱ្យ​ភូមិ​ភាគ​មួយ​ជំហាន​ម្តង​ៗ​សម្រេចបាន​នូវ​លក្ខ​ឋាន​កសាង​ជន​បទ​​​ថ្មី​។ ​ពិសេស​ អ្នក​មាន​ប្រិយ​ភាព​បាន​កៀរ​គរប្រ​ជា​ជន​ សប្បុរ​ស​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​។​ ទន្ទឹម​នឹង​នោះ​ អ្នក​មាន​ប្រិយ​ភាព​ជំរុញ​យ៉ាង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​តាម​ការ​កំ​ណត់​របស់​ភូមិ​ភាគ​ ជាក់​ស្តែងក្នុង​កតិកាសញ្ញា​​ អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ បំ​បាត់​ចោល​​នូវទំ​នៀម​ទម្លាប់​អន់​ថយ​ អនុវត្ត​ផ្នត់​រស់​នៅ​ប្រ​កប​ដោយ​អរិយធម៌​ គប់​វាល់​ដល់​បុព្វ​ហេតុ​អប់រំ​៣៩៤​លាន​ដុង…។

សមមិត្តលូវវ៉ាំងស៊ាម-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានប្រគេន ជូនប័ណ្ណសរសើរដល់ព្រះសង្ឃ បុគ្គលចំនួន១០អង្គ រូប ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងការងារចលនានិងលើកកម្ពស់តួនាទីអក្នមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចឆ្នាំ២០២៤។
សមមិត្តលឺវវ៉ាំងសែម-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានប្រគេន​ប័ណ្ណសរសើរដល់ព្រះសង្ឃ ​ចំនួន១០អង្គ​ ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងការងារចលនានិងលើកកម្ពស់តួនាទីអក្នមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច ឆ្នាំ២០២៤។

នៅ​សន្និ​បាត​ តំ​ណាង​ជា​អ្នក​មាន​ប្រិយ​ភាព​ មាន​មតិ​យោបល់​ សំណើ ​ពិភាក្សា​អំ​ពី​បញ្ហា​សំ​ខាន់​ៗ​ជាច្រើន​ដូចៈ ជីវភាព​​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ បញ្ហា​សង្គម​ បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ បញ្ហា​គោល​នយោ​បាយ​សុខុមាលភាព​សង្គម​

សម​មិត្ត​លឺវវ៉ាំង​សែម បាន​សរ​សើរ​និង​កត់​សំ​គាល់​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ការ​គប់​វាល់របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិ​ច​។ ស្នើ​ថា​ គណៈ​អចិ​ន្ត្រៃ​យ៍គណៈ​កម្មា​ធិការ​​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​ ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​​​ ពង្រីក​កង​កម្លាំង​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ចលនា​ “អ្នក​មាន​ប្រិយ​ភាព​ធ្វើច្រើន​​ការ​ងារ​ល្អ​​​”​សហកា​រ​ជ្រើស​រើស​អ្នក​មាន​ប្រិយ​ភាព​ ធា​នា​​ត្រូវ​មុខ​សញ្ញា​​​ អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រិយ​ភាព​។ ​រណសិរ្ស​មាតុ​ភូមិ​គ្រប់​ថ្នាក់ ​ត្រូវ​យល់​ឱ្យ​បាន​ហ្មត់​ចត់​និង​ក្តាប់​ច្បាស់​អំ​ពី​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ ស្តីពី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​និង​សាសនា​ បង្កើន​ការ​ជួប​ជុំ​ជា​មួយ​អ្នក​មាន​ប្រិយ​ភាព ដើម្បី​ឆ្លៀត​ លើកទឹក​ចិត្ត​ ចលនា ​ក្តាប់​មតិ​ ស្ថាន​ភាព​ប្រ​ជា​ជន​ផ្តល់​ព័ត៌មាន​ចាំ​បាច់​។ ​បន្ត​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ចលនា​អ្នក​មាន​ប្រិយ​ភាព​ឱ្យ​ចូល​រួម ​ឆ្លើយ​តប​នឹង​ការ​អនុវត្ត​កម្ម​វិធី​ផ្សព្វ​ផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ដល់ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​អំ​ពី​ផ្ទះ​នៅ​…។

ក្នុង​ឱកាស​នេះ ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ បាន​ប្រ​គេន ​ប័ណ្ណ​សរ​សើរ​ដល់​ព្រះ​សង្ឃ ​ចំ​នួន​១០​អង្គ​ ​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ការ​ងារ​ចលនា​និង​លើក​កម្ពស់​តួនាទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឆ្នាំ​២០២៤៕

ស៊ើម​ម៉ាយ​-​លី​ហាន់​