លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងពិនិត្យការងារបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅស្រុកគូឡាវយុង

21:59, 15/01/2025

រសៀលថ្ងៃទី១៥មករា សមមិត្តលេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានទៅពិនិត្យការងារបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានស្រុកគូឡាវយុង(សុកត្រាំង)។រួមដំណើរមានសមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរគណៈផ្នែក។ទទួលក្រុមប្រតិភូមានសមមិត្តលេត្រុងង្វៀង-សមាជិកបក្សខេត្តលេខាបក្សស្រុកគូឡាវយុងនិងបណ្តាផ្នែក ភូមិភាគ។

តាម​ស្ថិតិបូក​សរុប​​ទូ​ទាំង​ស្រុក​គូ​ឡាវ​យុង​ដែល​ត្រូវ​ការ​ជំ​នួយ​​​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​មានចំនួន​៣៦៤​គ្រួ​សារ សរុប​ថវិកា​គឺ​ជិត​១៨​ពាន់​លាន​ដុង។ ក្នុង​នោះផ្ទះ​នៅ​សម្រាប់​អ្នក​មាន​សគុណ​គឺ​ចំ​នួន​១៦៣​គ្រួ​សារ​(កសាង​ថ្មី​ចំនួន​៤៦​គ្រួ ជួស​ជុល​ចំនួន​១១៧​គ្រួ) ផ្ទះ​នៅ​សម្រាប់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ជួប​លំ​បាក​ពី​ផ្ទះ​នៅ​បាន​អនុម័ត​ជំ​នួយ​គឺ​២០១​គ្រួ​​(កសាង​១៨៥​គ្រួ ជួសជុល​ចំនួន​១៦​គ្រួ)។

សមមិត្តលេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសួរសុខទុក្ខគ្រួសារដែលបានជំនួយកសាងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
សមមិត្តលេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសួរសុខទុក្ខគ្រួសារដែលបានជំនួយកសាងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។

សព្វ​ថ្ងៃ​ស្រុក​បាន​ផ្សព្វ​ផ្សាយ​កសាង​ផ្ទះ​បាន​១៤៣/៣៦៤​ខ្នង សម្រេច​៣៩,២​%​ផែន​ការ ក្នុងនោះ​កសាង​ថ្មី​ចំនួន​១៣០​ខ្នង ជួស​ជុល​ចំនួន​១៣​ខ្នង​(គ្រួ​សារ​ក្រ​២៥​ខ្នង គ្រួ​សារ​ក្បែរ​ក្រ​​១១៦​ខ្នង គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​២​ខ្នង)។ ក​សាង​បាន​សម្រេច​២៤​ខ្នង នៅសល់​សគឺ​ម្រេច​ពី​៦០​-​៨០​% ជា​មួយ​ថវិកា​ជាង​៨​ពាន់​លាន​ដុង។

ថ្នាក់​ដឹក​នាំ​ស្រុក​គូ​ឡាវ​យុង ​បាន​ឱ្យ​ដឹង ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​ គឺ​បង្កើតបញ្ជីសំ​ណុំ​បែប​បទ  ​មិន​ទាន់​ឯក​ភាព​រវាង​គណៈ​ផ្នែកខេត្ត ចង្អុល​ការ​ឱ្យ​ភូមិ​ភាគ ​ធ្វើ​សំ​ណុំ​បែប​បទ  ​ច្រើន​បាត់​ពេល​វេ​លា​ដល់មូល​ដ្ឋាន។ ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នាមាន ​ចំ​នួន​ច្រើន​ស្រប ​ក្នុង​ឱ​កាស​បុណ្យ​តេត​ម៉្លោះ​ហើយ​  ការ​ជម្រើស​អង្គ​ភាព​កសាង​តែង​ ជួប​ការ​លំ​បាក​បណ្តាល​ឱ្យដំ​ណើរ​ការ​យឺត។ បណ្តា​គ្រួ​សារ​ដែល​ត្រូវ​ជំ​នួយ​សង់​ផ្ទះ​គឺ​នៅ​ឆ្ងាយ​ពី​ផ្លូវ​គមនា​គមន៍​​ដូច្នេះ​ជួប​ការ​លំ​បាក​ក្នុង​កា​រដឹក​ជញ្ជូន​សម្ភារៈ​សាង​សង់។

សមមិត្តលេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងធ្វើការជាមួយថ្នាក់ដឹកនាំបណ្តាឃុំ ទីរួមស្រុកបស់ស្រុកគូឡាវយុង(សុកត្រាំង)។
សមមិត្តលេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងធ្វើការជាមួយថ្នាក់ដឹកនាំបណ្តាឃុំ ទីរួមស្រុកបស់ស្រុកគូឡាវយុង(សុកត្រាំង)។

ពេល​ខាង​មុខ គណៈ​ចង្អុល​ការ​ស្រុក​បន្ត​ធ្វើ​ការ​ពិ​និត្យ តាម​ដាន​និង​ដាស់​តឿន​បណ្តា​អង្គ​ភាព​សាង​សង់​ត្រូវ​តាម​កំ​ណត់ ធា​នា​គុណ​ភាព​និង​ប្រ​គល់​ផ្ទះ​មុន​តេត​ង្វៀង​ដាង​ឆ្នាំ​២០២៥។ ក្រោយ​ពី​តេត​ង្វៀង​ដាង​នឹង​ផ្សព្វ​ផ្សាយ​លើក​ទី​២ ពិ​សេស​គឺ​គ្រួ​សារ​មាន​ស​គុណ បម្រុង​នឹង​សម្រេច​នា​ឱកាស​ថ្ងៃ​៣០ មេ​សា ឆ្នាំ​២០២៥។

សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ចង្អុល​ការ​ស្រុក​គូ​ឡាវ​យុង​គប្បី​ប្តេជ្ញា​ដើម្បី​អនុវត្ត​សម្រេច​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​ បំ​ផុត​គឺ​ខិត​ខំ​ឱ្យ​បាន​សម្រេច​ផ្ទះ​ដែល​កំ​ពុង​សាង​សង់​ដើម្បី​ប្រ​ជាជន​បាន​ទាន់​ទទួល​តេត​ង្វៀង​ដាង។ គណៈ​ចង្អុល​ការ​បន្ត​ពង្រឹង​ការ​ងារ​ចង្អុល​ការ ដឹក​នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ ទន្ទឹម​នោះ​ខិត​ខំ​ចលនា​ប្រ​ភព​ថវិកា​សម្រេច​បរិមាណ​ភាគ​ដែល​ខេត្ត​ប្រ​គល់។ ពិ​និត្យ​ដាស់​តឿន ណែ​នាំ​ភូមិ​ភាគ​នានា​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ដំ​ណាក់​កាល​ផ្សព្វ​ផ្សាយ​អនុវត្ត ធា​នា​សម្រេច​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​ដ្ឋាន​ស្រុក។

ក្នុង​ដំ​ណើរ​ទៅ​បំពេញ​ការ​ងារ​នៅ​ស្រុក​គូ​ឡាវ​យុង​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​និង​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​នៅ​ទាំង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​ឃុំ​អាង​ថាញ់​ដុង៕ 

  សុងលេ-សុផល