សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង(ទី២ពីឆ្វេងមក)សួរសុខទុក្ខនិងជូនអំណោយគ្រួសារសមមិត្តវ៉តឹងថាំង-អតីតសមាជិកបក្សខេត្ត អតីតអនុប្រធានគណៈចាត់តាំងបក្សខេត្ត។ |
ក្រុមប្រតិភូបានសួរសុខទុក្ខនិងជូនពរបណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍ ថាច់ថាន-អតីតសមាជិកបក្សខេត្ត អតីតអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វ៉តឹងថាំង-អតីតសមាជិកបក្សខេត្ត អតីតអនុប្រធានគណៈចាត់តាំងបក្សខេត្ត ឌិញធៀងកឹង-អតីតសមាជិកបក្សខេត្ត អតីតលេខាបក្សស្រុកឡុងភូ ទាវ៉ាំងថាញ់-អតីតអនុលេខាប្រចាំការបក្សស្រុក អតីតប្រធានក្រុមប្រឹក្សាប្រជាជនស្រុកត្រឹងដេ ស៊ើងគីនសេន-អតីតអនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីស្វៀង លីវមិញតាយ-អតីតប្រធានគណៈកម្មាធិការពិនិត្យបក្សស្រុកត្រឹងដេ ដាំងថាញ់ឡឹម-អតីតប្រធានគណៈមេបញ្ជាការយោធាស្រុកត្រឹងដេ ផាងហ៊ឺវឡឹម-អតីតប្រធានគណៈមេបញ្ជាការយោធាស្រុកគូឡាវយុង។
សមមិត្តឡឹមហ្វាងង៉ីប-សមាជិកគណៈចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងសួរសុខទុក្ខនិងជូនអំណោយគ្រួសារសមមិត្តទាវ៉ាំងថាញ់-អតីតអនុលេខាប្រចាំការបក្សស្រុក អតីតប្រធានក្រុមប្រឹក្សាប្រជាជនស្រុកត្រឹងដេ។ |
នៅកន្លែងសួរសុខទុក្ខ សមមិត្តឡឹមហ្វាងង៉ីបជំនួសមុខគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តផ្ញើវាចាសួរសុខទុក្ខដល់បណ្តាសមមិត្តកម្មាភិបាលចូលនិវត្តនិងគ្រួសារ កត់សម្គាល់ចំពោះការគប់វាល់យ៉ាងធំធេងនៃបណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍ក្នុងកសាងខេត្តយើងក្នុងប៉ុន្មានឆ្នាំកន្លង។ ក្រុមប្រតិភូក៏បានរាយការណ៍សង្ខេបពីលទ្ធផលមួយចំនួនរបស់ខេត្តស្តីពីការផ្សព្វផ្សាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំ២០២៤ បណ្តាបរិមាណភាគនៃសេចក្តីសម្រេចរបស់ខេត្តតែងសម្រេចនិងផ្លោះបើប្រៀបនឹងផែនការដាក់ចេញ។ ចំណុចលេចធ្លោរបស់ខេត្តគឺបរិមាណស្រូវទូទាំងខេត្តឆ្នាំ២០២៤ សម្រេចជាង២លានតោនខេត្តមានសំណង់សំខាន់ជាច្រើនចំណុចលេចធ្លោគឺស្ពានដាយង៉ាយផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង។ សមមិត្តឡឹមហ្វាងង៉ីបសង្ឃឹមថាបណ្តាកម្មាភិបាលចូលនិវត្តន៍បន្តគប់វាល់ ច្នៃប្រឌិត ដើម្បីខេត្តអភិវឌ្ឍ ជាងទៀតក្នុងពេលខាងមុខ។ នាឱកាសឆ្នាំថ្មី២០២៥ជូនពរបណ្តាកម្មាភិបាលចូលនិវត្តន៍និងគ្រួសារប្រកបដោយសុខភាពល្អ សប្បាយរីករាយនិងសុភមង្គល៕
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin