គណៈកម្មាធិការបក្សក្រុងសុកត្រាំងផ្សព្វផ្សាយផែនការបូកសរុបសេចក្តីសម្រេចលេខ១៨-NQ/TW

19:34, 04/12/2024

រសៀលថ្ងៃទី ៤ធ្នូ នៅគណៈកម្មាធិការបក្សក្រុងសុកត្រាំង សមមិត្តថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សក្រុងសុកត្រាំងធ្វើជាអធិបតីផ្សព្វផ្សាយផែនការបូកសរុបសេចក្តីសម្រេចលេខ ១៨-NQ/TW ចុះថ្ងៃទី២៥ តុលា ឆ្នាំ២០១៧របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី១២ “បញ្ហាមួយចំនួនស្តីពីបន្តផ្លាស់ថ្មី រៀបចំអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយបង្រួម សកម្មភាពមានប្រសិទ្ធភាព”។

             លេខាបក្សក្រុងសុកត្រាំងថាយដាំងខ្វាថ្លែងការណ៍ក្នុងពិធីប្រជុំ។
លេខាបក្សក្រុងសុកត្រាំងថាយដាំងខ្វាថ្លែងការណ៍ក្នុងពិធីប្រជុំ។
ក្នុង​ពិធី​ប្រ​ជុំ តំ​ណាង​ទាំង​ឡាយ​បាន​ពិគ្រោះ​បណ្តា​បញ្ហា​ទាក់​ទិន​ដល់​ការ​បូក​សរុប​សេចក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​២៥ តុ​លា ឆ្នាំ​២០១៧​របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​នីតិកាល​ទី​១២ បញ្ហា​មួយ​ចំ​នួន​ស្តី​ពី​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​អង្គការក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួមសកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ ការ​អនុវត្ត​គម្រោង​រៀប​ចំ​ឡើង​វិញ​អង្គការក្បាល​ម៉ា​ស៊ីន​នៅ​ក្នុង​ផ្នែក​បក្ស រដ្ឋ​អំ​ណាច បម្រុង​នឹង​ធ្វើ​ការ​រួម​បញ្ចូល​បណ្តា​ស្ថាប័ន។

ថ្លែង​ការណ៍​ក្នុង​ពិធី​ប្រ​ជុំ លេ​ខា​បក្ស​ក្រុង​សុក​ត្រាំង​ថាយ​ដាំង​ខ្វា​ស្នើ​បណ្តា​ស្ថាប័ន​ធ្វើ​សេនាធិការ ជំ​នួយ​ការ​គណៈ​កម្មាធិ​ការ​បក្ស​ក្រុង ​ស្រាវ​ជ្រាវ សំ​ណើ​គ្រោង​ការ​រួម​បញ្ចូល​បណ្តា​ស្ថាប័ន​ផ្នែក​បក្ស រដ្ឋ​អំ​ណាច​ធា​នា​បាន​ការ​បង្រួមអង្គការ​ក្បាល​ម៉ា​ស៊ីន​មាន​ប្រ​សិទ្ធ​ភាព សម​ស្រប​ជា​មួយ​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​សព្វ​ថ្ងៃ។ គម្រោង​ត្រូវឆាប់​បាន​សុក្រឹត​និងយក​យោ​បល់​ក្នុងគណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង​ដើម្បី​ផ្ញើ​ទៅ​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត​មុន​ថ្ងៃ​ទី​១០ ធ្នូ៕

                                                                                                          លេវូ-សុផល