សុកត្រាំងត្រៀមបម្រុងបូកសរុបអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW

19:06, 04/12/2024

ព្រឹក​ថ្ងៃ​ទី​៤ខែ ធ្នូ នៅ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​ធ្វើ​ជា​អធិ​បតី​ពិ​ធី​ប្រ​ជុំ​ដើម្បី​ស្តាប់​សេច​ក្តី​រាយ​ការណ៍​ពី​ការ​ងារ​ត្រៀម​បម្រុង​បូក​សរុប​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​នី​តិ​កាល​ទី​១២ បញ្ហាមួយ​ចំ​នួន​ស្តី​ពី​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​អង្គការ​ក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួម សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ (សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW)។ ចូល​រួម​នៅ​មាន​សម​មិត្ត​ហូ​ធី​កឹម​ដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត គណៈ​ប្រ​តិ​បត្តិ​ការ​បក្ខ​ភាគ​ខេត្ត​ជា​សមា​ជិក​គណៈ​ចង្អុល​ការ​បូក​សរុបអនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW

តំណាងទាងឡាយចូលរួមពិធីប្រជុំស្តីពីការងារបូកសរុបអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW ។
តំណាងទាំងឡាយចូលរួមពិធីប្រជុំស្តីពីការងារបូកសរុបអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW ។

នៅ​ពិ​ធី​ប្រ​ជុំ​ គណៈ​ចាត់​តាំង​បក្ស​ខេត្ត​បាន​អនុម័ត​សេច​ក្តី​សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​បូក​សរុប​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW រួម​មាន២៧​សម​មិត្ត​ ក្នុង​នោះ​ សម​មិត្តឡឹម​វ៉ាំងម៉ឹង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ។ គណៈ​ចង្អុល​ការ​មាន​ភារ​កិច្ច​ដឹក​នាំ ចង្អុល​ការ​បូក​សរុប​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ទន្ទឹម​នោះ​ផ្សព្វ​ផ្សាយ​ការ​រៀប​ចំ​អង្គការ​ក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​កាន់​តែ​បង្រួម​ សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​តាម​សំ​ណូម​ពរ​របស់​គណៈ​ចង្អុល​ការ​មជ្ឈិម​។ គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ជា​ស្ថាន​ប័ន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ មាន​តួ​នា​ទី​ធ្វើ​ជា​អធិ​បតី សហ​ការ​ជា​មួយ​ក្រុម​រៀប​រៀង​និង​បណ្តា​ស្ថាប័ន​ទាក់​ទិន​ធ្វើសេនា​ធិការឱ្យ​គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​ភារ​កិច្ច​តាម​សំ​ណូម​ពរ​របស់​គណៈ​ចង្អុល​ការ​មជ្ឈិម​។

គណៈ​ចាត់​តាំង​បក្ស​ខេត្តក៏​បាន​រាយ​ការណ៍​ការ​ងារ​ត្រៀម​បម្រុង​បូក​សរុប​សេច​ក្តីសម្រេច​លេខ១៨-NQ/TW។  ក្នុង​នោះ​ស្នើ​ពេល​វេ​លា​អនុវត្ត​រៀប​ចំ សុក្រឹត​អង្គការក្បាល​ម៉ា​ស៊ីន​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​ខេត្ត​សុក​ត្រាំង​ វិធី​សាស្រ្ត លក្ខ​ការណ៍​អនុវត្ត​ការ​រៀប​ចំ​ចាត់​តាំង​ក្បាល​ម៉ា​ស៊ីន។ ព្រមជា​មួយ​នោះ​ សុំ​យោ​បល់​សមា​ជិក​គណៈ​ចង្អុល​ការ​ចំ​ពោះ​សេច​ក្តី​ព្រាង​លក្ខន្តិកៈ​ធ្វើ​ការ​របស់​គណៈ​ចង្អុល​ការ​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ​ខេត្ត​សុក​ត្រាំង​កាន់​តែ​បង្រួម សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​។

ពិ​គ្រោះ​នៅ​ក្នុង​ពិ​ធី​ប្រ​ជុំ​ តំ​ណាង​ទាំង​ឡាយប្រមូលផ្តុំ​ពិ​គ្រោះ​បណ្តា​បញ្ហា​ស្តី​ពី​ការ​រៀប​ចំ​ប្រ​ភព​កម្លាំង​ដែល​មាន​សមត្ថ​ភាព​ មាន​ទេពកោសល្យ ពេល​រៀប​ចំ​ចអង្គការ​ក្បាល​ម៉ា​ស៊ីន​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ ពេល​វេ​លា​រួម​បញ្ចូល​បណ្តា​អង្គ​ភាព​តាម​ការ​កំ​ណត់​។ល។ លេ​ខា​បក្ស​ខេត្ត ឱ្យ​យោ​បល់​ពី​គ្រោង​ការ​រៀប​ចំ​អង្គ​ការ​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​​ថ្នាក់​ស្រុក ស្នើ​ការបង្កើត​ក្រុម​ស្រាវ​ជ្រាវ​រៀប​ចំ​បង្រួមអង្គការ​ក្បាល​ម៉ា​ស៊ីន​ចំ​ណុះ​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច។ល។ ដើម្បី​ឆ្ពោះ​ដល់ទិស​ដៅ​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​អង្គការក្បាល​ម៉ា​ស៊ីន​នៃ​ប្រព័ន្ធនយោបាយ​ពីខេត្តដល់​មូល​ដ្ឋាន​កាន់​តែ​បង្រួម សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​និង​សម​ស្រប​ជា​មួយ​និន្នា​ការ​អភិវឌ្ឍ៕

                                                                                         ហាយ​ហា-សុផល