គណៈប្រតិបត្តិការបក្ខភាគស្រុក ផ្តោតលើការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចសំខាន់ៗចំនួន៥ នៃសេចក្តីសម្រេច ឆ្នាំ២០២៥

06:28, 05/12/2024

រសៀលទី៣ ធ្នូ គណៈប្រតិបត្តិការបក្ខភាគស្រុកមីទូ (សុកត្រាំង) នីតិកាលទី១២ បានចាត់តាំងសន្និបាត លើកទី២០ ឆ្នាំ២០២៤។ អញ្ជើញចូលរួមសន្និបាតមានសមមិត្តផាមទ្វឹង-សមាជិកបក្សខេត្ត លេខាបក្សស្រុកមីទូ សមមិត្តឡេថាញ់វី-អនុលេខាប្រចាំការបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកមីទូ រួមជាមួយនឹងសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍បក្សស្រុក សមាជិកគណៈប្រតិបត្តិការបក្ខភាគស្រុក ថ្នាក់ដឹកនាំបណ្តាគណៈ ផ្នែក អង្គការមហាជនស្រុក។

ទិដ្ឋភាពសន្និបាតគណៈប្រតិបត្តិការបក្ខភាគស្រុកមីទូ លើកទី២០។
ទិដ្ឋភាពសន្និបាតគណៈប្រតិបត្តិការបក្ខភាគស្រុកមីទូ លើកទី២០។

ឆ្នាំ​២០២៤ ​គណៈ​ប្រតិបត្តិ​ការ​បក្ខភាគ​ស្រុក​មី​ទូ ​ផ្តោត​លើ​ផែន​ការ​ដែល​បាន​ដាក់​ចេញ ​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សកម្ម​។​ ការ​ងារ​បំប៉ន ​និង​បញ្ចូល​បក្ខជនថ្មី បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុវត្ត។ ​គិត​មក​ដល់​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ​ឆ្នាំ​២០២៤ ​បាន​បញ្ចូល​បក្ខជន​ថ្មី​១២១​សមមិត្ត ​ផ្លោះ​បរិមាណភាគសេចក្តី​សម្រេច ​ការ​ងារ​គិតអានដល់​អ្នក​មានសគុណ​ គ្រួ​សារគោលនយោ​បាយ គ្រួ​សារក្រ គ្រួ​សារក្បែរ​ក្រនិង​បណ្តាមុខសញ្ញា​គោលនយោ​បាយផ្សេង​ទៀត​បានយកចិត្ត​ទុក​ដាក់អនុវត្ត​។ គណៈកម្មាធិការបក្សស្រុក ​បានទទួល​និង​ចែក​អំណោយ​​ជាង​១១.៧០០​ចំណែក​ សរុប​ថវិកា​៤,៩៣ពាន់​លានដុង។

ទូទាំង​ស្រុក​បញ្ចុះពូជស្រូវបានជាង​៥៣.២០៥ហ.ត​ ផ្លោះ​៨,៥៨%​​បរិមាណភាគសេចក្តី​សម្រេច​ ទិន្ន​ផល​សម្រេច​៦,៥៤​តោន​/.ត។ ​ស្ថាន​ភាព​ផលិត​ ដាំ​ដំណាំ​គ្រប់​ប្រភេទ​និង​ចិញ្ចឹម​ជល​ផល​មាន​ការ​អភិវឌ្ឍ​ស្ថិរភាព ​សម្រេច​និង​ផ្លោះ​ផែន​ការ​ដែល​បាន​ដាក់​ចេញ​។ ​ការ​ងារ​ប្រមូល​ថវិកា​រដ្ឋ​បាន​ផ្តោត​លើ​ការ​អនុវត្ត​ ​ចំណូលសរុប​ថវិកា​បាន​៦២,១២​ពាន់​លាន​ដុង ​ផ្លោះ​៥១,៥១%​នៃបរិមាណភាគសេចក្តី​សម្រេច ​កើន​ឡើង​៥០,៧៤% ​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ​វប្បធម៌​-​សង្គម​អភិវឌ្ឍ​ស្ថេរ​ភាព​។​ ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​បាន​បង្កើន​លើ​គ្រប់​វិស័យ​នៃ​ជីវភាព​។ល។​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុកនៅតែ​បន្ត​រក្សា ​ស្ថិរ​ភាព​។

ថ្លែង​ប្រសាសន៍​សរុប​សេចក្តី​សន្និ​បាត​ សមមិត្ត​ផាម​ទ្វឹង ​បាន​ស្នើ​ដល់​គណៈ​ប្រតិបត្តិ​ការ​បក្ខភាគ​ស្រុក ​ផ្តោត​លើ​ការ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​នូវ​ភារកិច្ច​សំខាន់​ៗ​ចំនួន​៥​នៃ​សេចក្តី​សម្រេច ​ឆ្នាំ​២០២៥។​ ផ្សព្វ​ផ្សាយ​អនុវត្ត​ផែន​ការ​ផលិត​កសិកម្ម​ឆ្នាំ​២០២៥ ​មាន​ប្រសិទ្ធ​ភាព ​ជំរុញ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំណាំ​ សត្វ​ចិញ្ចឹម ​សំខាន់ ​គឺ​ការ​ផលិតស្រូវ​២​រដូវ​/ឆ្នាំ​។​ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​ចំនួន​៣​ ពិសេស​ គឺ​កម្មវិធី​កសាង​ជន​បទ​ថ្មី ​ផ្តោត​លើ​ការ​វិនិ​យោគ​កសាង​ឃុំ​ហ៊ឹង​ភូ ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​។​ ទន្ទឹម​នឹង​នោះ ​កសាង​ទី​រួម​ស្រុក​សម្រេច​បទដ្ឋាន​ទី​ក្រុង​អរិយធម៌។​ យក​ចិត្ត​ទុក​ដាក់​គិត​អាន​ ចាត់​តាំង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​២០២៥ ​តាម​ស្មារ​តី ​“សប្បាយរីករាយ ​ប្រិត​សំចៃ​ សុវត្ថិ​ភាព”។ល។

បង្កើន​ការ​យាមល្បាត ​ពិនិត្យ​ដោះ​ស្រាយ​មឺងម៉ាត់បទល្មើស​នឹង​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​លក្ខឋាន​ទាំង​៣។ ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​សេចក្តី​សម្រេច​លេខ​១៨-NQ/TW ​ចុះ​ថ្ងៃ​ទី​២៥ ​តុលា ​ឆ្នាំ​២០១៧ ​របស់​គណៈ​ប្រតិបត្តិ​ការ​មជ្ឈិម​បក្ស ​នីតិកាល​ទី​១២ ​ស្តី​ពី ​“បញ្ហា​មួយ​ចំនួន​ពី​ការ​ផ្លាស់​ថ្មី ​រៀប​ចំប្រព័ន្ធ​អង្គការនយោ​បាយ​បង្រួម សកម្ម​ភាព​ប្រកប​ដោយ​សុពលភាពប្រសិ​ទ្ធភាព​។សម្រេច​ការ​កសាង​ឯកសារ​មហា​សន្និ​បាត​បក្ខភាគ​ស្រុក​លើក​ទី​១៣ ​អាណត្តិ​កាល​២០២៥​-​២០៣០។​ ដឹក​នាំ​ចាត់​តាំង​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​អង្គការ​មូលដ្ឋាន​បក្ស​ដែល​ចំណុះនិង​មហា​សន្និ​បាត​បក្ខភាគ​ស្រុក ​លើកទី​១៣ ​ធា​នា​តាម​ផែន​ការ៕

វិញ​ឡឹម​-​លី​ហាន់