ពិនិត្យឯកសារច្បាប់ចំណុះវិស័យជនជាតិជូនអង្គប្រជុំលើកទី២៧

21:35, 27/11/2024

ថ្ងៃ២៧វិច្ឆិកា នៅការិយាល័យក្រុមតំណាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង គណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តបានចាត់តាំងអង្គប្រជុំពិនិត្យឯកសារច្បាប់ចំណុះវិស័យជន ជាតិដើម្បីជូនក្នុងអង្គប្រជុំលើកទី២៧ នៃក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០។ ចូលរួមមាន សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរគណៈផ្នែកនានា។

សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានប្រឹក្សាប្រជាជនខេត្តថ្លែងប្រសាសន៍ចង្អុលការ។
សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានប្រឹក្សាប្រជាជនខេត្តថ្លែងប្រសាសន៍ចង្អុលការ។

នៅ​ក្នុង​អង្គ​ប្រ​ជុំគណៈ​ជន​ជាតិ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​បាន​អនុម័ត​ឯក​សារ​ច្បាប់​លេខ២២៥​/TTr-UBNDរបស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំងស្តី​ពី​ការ​បែង​ផែន​ការ​ទុន​វិនិយោគ​អភិវឌ្ឍ​ថវិកា​រដ្ឋ​ឆ្នាំ២០២៥សម្រាប់​បម្រើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមតំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ខេត្ត។ ក្នុង​អង្គ​ប្រ​ជុំ​តំ​ណាង​ទាំង​ឡាយ​បាន​គប់​វាល់​យោ​បល់ឱ្យ​ឯក​សារ​ព្រាង ក្នុង​នោះ​បណ្តា​យោ​បល់​បាន​ឯកភាព​លក្ខន្តិក​ៈ​បែង​ទុន​វិនិយោគ​អភិវឌ្ឍ​ថវិការដ្ឋ​តាម​ទិស​ប្រ​មូល​ផ្តុំ ជៀស​វាង​ការ​រាត់​រាយ។

ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ សម​មិត្ត​លីរដ្ឋា​សង្កត់​ធ្ងន់ សារ​សំខាន់​នៃ​ការ​រៀប​ចំ​និង​ផ្សព្វ​ផ្សាយ​បណ្តា​ប្រ​ភព​ទុន​វិនិ​យោគ​តាម​ផែន​ការ​ដាក់​ចេញ ពិសេស​គឺប្រ​ភព​ទុន​១៣៤​ពាន់​លាន​ដុង​ពីមជ្ឈិម​និង​ទុន​ភូមិ​ភាគ។ បណ្តា​ភារ​កិច្ច​សំខាន់​រួម​មាន​វិនិយោគ​ចំពោះ​ផ្ទះ​នៅ​ជូន​ប្រ​ជា​ជន(កម្រិត​៦០​លាន​ដុង/ខ្នង)និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ដូច សា​លា​រៀន ផ្លូវ ទន្ទឹម​នោះពិ​និត្យប្រ​សិទ្ធ​ភាព​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន។ ស្នើ​បណ្តា​អង្គ​ភាព​ម្ចាស់​ការ​ក្នុង​ការ​បែង​ប្រ​ភព​ទុន ជៀងវាង​កែ​សម្រួល​ច្រើន​ដង ធានា​ដំណើរ​ការ​កសាង​និង​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ៕

                        អិនទ្វឹង-សុផល