នៅសម័យប្រជុំ គណៈវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត បានពិនិត្យរបាយការណ៍ សំណើ រួមមានសំណើលេខ២០៥/TTr-UBND ចុះថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីសេចក្តីព្រាងសេចក្តីសម្រេចលុបចោលបណ្តាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង របាយការណ៍លេខ២៩៧/BC-UBND ចុះថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ និងទិសដៅភារកិច្ច ដំណោះស្រាយសំខាន់ៗឆ្នាំ២០២៥ សំណើលេខ២១០/TTr-UBND ចុះថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ សេចក្តីព្រាងសេចក្តីសម្រេចការកំណត់ការចំណាយថវិកាលើអំណោយសម្រាប់បុណ្យចូលឆ្នាំវៀតណាម ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧វិច្ឆិកា) ការចំណាយដល់មុខសញ្ញាដែលទៅសម្រាកថែទាំ ខេត្តសុកត្រាំង សំណើលេខ២០៧/TTr-UBND ចុះថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ ស្តីពីសេចក្តីព្រាងសេចក្តីអនុម័តការកំណត់ខ្លឹមសារកម្រិតចំណាយ ដើម្បីអនុវត្តកម្មវិធីទិសដៅសុខាភិបាល-ប្រជាសាស្រ្ត ផ្លាស់មកជាភារកិច្ចទៀងទាត់នៅលើភូមិដ្ឋានខេត្តសុកត្រាំង សំណើលេខ២០៨/TTr-UBND ចុះថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ ស្តីពីសេចក្តីព្រាងការកំណត់ឧបត្ថម្ភការបង់ធានារ៉ាប់រងសុខាភិបាលដល់ប្រជាជនជាគ្រួសារក្រនិងជនជាតិភាគតិចកំពុងរស់នៅលើភូមិដ្ឋានខេត្តសុកត្រាំង ឆ្នាំ២០២៥ សំណើលេខ២២៦/TTr-UBND ចុះថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការបែងផែនការដើមទុនវិនិយោគអភិវឌ្ឍថវិការដ្ឋឆ្នាំ២០២៥ ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិបន្ថយក្រស្ថេរភាពនៅលើភូមិដ្ឋាខេត្តសុកត្រាំង។ បន្ទាប់បានស្តាប់បណ្តាមន្ទីរ ផ្នែករាយការណ៍នូវសំណើរបាយការណ៍ សមាជិកគណៈវប្បធម៌-សង្គមនៃក្រុមប្រឹក្សាប្រជាជនខេត្ត បានឯកភាពជាមូលដ្ឋានជាមួយខ្លឹមសារនៃឯកសារ។ ទន្ទឹមនឹងនោះ បណ្តាសមាជិកនៃគណៈមានមតិគប់វាល់មួយចំនួនអំពីប្រយោគ ពាក្យនិងបានស្នើឱ្យមន្ទីរពន្យល់បំភ្លឺខ្លឹមសារមួយចំនួន ដើម្បីធានាពេលដែលបានអនុម័តនឹងត្រូវតាមការកំណត់នៃច្បាប់និងសមស្របជាមួយស្ថានភាពជាក់ស្តែង លក្ខណៈរបស់ភូមិភាគ៕ គីមង៉ុ-លីហាន់ |
||
Thông tin bạn đọc
Đóng Lưu thông tin