ប្រសិទ្ធភាពជាក់ស្តែងពីបណ្តាកម្មវិធីទិសដៅជាតិ

04:49, 05/05/2025

ជាមួយប្រភពវិនិយោគធំ ក្របខ័ណ្ឌទូលាយ មុខសញ្ញាទទួលផលច្រើនបណ្តាកម្មវិធីទិសដៅជាតិលើភូមិដ្ឋានខេត្តសុកត្រាំងពង្រីកប្រសិទ្ធភាពជួយកែប្រែនិងលើកកម្ពស់ជីវភាពប្រជាជនជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបណ្តាភូមិភាគតាមទិសស្ថេរភាព។

ស្រុក​ចូវ​ថាញ់​(សុក​ត្រាំង)​ជា​ស្រុក​មាន​ជន​ជាតិ​ភាគ​តិច​ច្រើន​​។ ​មាមីង​ខ្មែរនៅ​ទី​នេះ​សំ​ខាន់​រស់​នៅ​តំ​បន់​ជន​បទ​ផលិត​កសិកម្ម​ ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។ល។ ​លោក​ង្វៀង​វ៉ាំង​មី​-អនុប្រ​ធាន​គណៈ​កម្មធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់​ឱ្យ​ដឹង៖​ ​ភូមិភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​បណ្តា​គោល​នយោបាយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឆ្លង​តាម​ការ​វិនិយោគ​អនុវត្ត​បណ្តា​កម្មវិធី​គម្រោង​ឧបត្ថម្ភ​​លើកកម្ពស់ជីវភាព​សម្ភារៈស្មារតី​របស់​ប្រ​ជា​ជន។ ​ចំ​ពោះ​ការ​ងារ​បន្ថយ​ក្រ​ស្រុក​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ប្រ​ជា​ជន​ឆ្លង​តាម​បណ្តា​កម្មវិធី​ គោល​នយោបាយ​និង​សេវា​សង្គម។ ទន្ទឹម​នោះ​​ពង្រីក​កម្លាំង​សហគមន៍​​ក្នុង​ការ​ពង្រីក​បណ្តា​របៀប​ធ្វើ​ពូ​កែ​ទម្រេង់​ប្រ​សិទ្ធភាព​ដើម្បី​បន្ថយ​ក្រ​ស្ថេរ​ភាព។ ឆ្លង​តាម​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​ដំណោះ​ស្រាយ​សម​ស្រប​ការ​ងារ​បន្ថយ​ក្រ​របស់​ស្រុក​ចូវ​ថាញ់​សម្រេច​លទ្ធផល​សកម្ម​ជួយ​ច្រើន​គ្រួសារ​ជន​ជាតិ​ខ្មែរ​ចាក​ផុត​ក្រ​ឈាន​ឡើង​ក្នុង​ជីវភាព។ ជា​អាទិ៍​ដូច​គ្រួសារ​បង​លឺវ​មិញ​លី​ នៅ​ភូមិ​ស្បូវ ​ឃុំ​ធ្វឹង​ហ្វា​មាន​ជីវភាព​ស្ថេរ​ភាព​ជាង​ពេល​បាន​ភូមិភាគ​ឧបត្ថម្ភ​១០​លាន​ដុង​ពី​កម្មវិធី​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ។ ​បង​មិញ​លី​និយាយ៖មុន​នេះ​គ្រួសារ​ខ្ញុំ​ជា​គ្រួសារ​ក្របាន​រដ្ឋ​អំ​ណាច​​ឃុំ​ធ្វឹង​ហ្វា​ឧបត្ថម្ភ​ម៉ា​ស៊ីន​បាញ់​ថ្នាំ​១​និង​ម៉ា​ស៊ីន​កាត់​ស្មៅ​១​ជួយ​គ្រួសារ​ខ្ញុំ​មាន​ការ​ធ្វើ​ស្ថេរ​ភាព​សព្វ​ថ្ងៃ​មាន​ប្រាក់​ចំណូល​លំ​នឹង។ មិន​ត្រឹម​បាន​ឧបត្ថម្ភ​ផ្លាស់ប្តូរមុខរបរតែ​គ្រួសារ​បង​លី​នៅ​បាន​ឧបត្ថម្ភ​ផ្ទះ​មហា​សាម​គ្គី​១ខ្នង​បង្ក​លក្ខណៈ​ឱ្យ​គ្រួសារ​បង​មាន​ទី​លំ​នៅ​កក់​ក្តៅស្ងប់​ចិត្ត​ពលកម្ម​ផលិត​។

ជនរួមជាតិខ្មែរឃុំធ្វឹងហ្វា ស្រុកចូវថាញ់ទទួលឧបករណ៍ឧបត្ថម្ភផ្លាស់ប្តូរមុខរបរពីកម្មវិធីទិសដៅជាតិ។
ជនរួមជាតិខ្មែរឃុំធ្វឹងហ្វា ស្រុកចូវថាញ់ទទួលឧបករណ៍ឧបត្ថម្ភផ្លាស់ប្តូរមុខរបរពីកម្មវិធីទិសដៅជាតិ។

មិន​ដោយ​ឡែក​តែ​ស្រុក​ចូវ​ថាញ់​ច្រើន​ភូមិភាគ​ផ្សេង​របស់​ខេត្ត​សុក​ត្រាំង​មាន​វិធី​ធ្វើ​ពូ​កែ​ក្នុង​ការ​ជួយ​មា​មីង​ខ្មែរ​ចាក​ផុត​ក្រ​ស្ថេរ​ភាព។​ នៅ​ស្រុក​ឡុង​ភូ​(សុក​ត្រាំង)​ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធភាព​ការ​ងារ​បន្ថយ​ក្រ​ស្រុក​ផ្សព្វ​ផ្សាយ​​ច្រើន​គោល​នយោ​បាយ​ជាក់​ស្តែង​ច្រើន​សំណង់ ​គម្រោង​បាន​អនុវត្ត​ទូ​លំ​ទូ​លាយ​សំ​ដៅ​បង្ក​លក្ខណៈ​ជំ​រុញ​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​ឆាប់​និង​ស្ថេរ​ភាព។​ជា​ឃុំ​តំ​បន់​៣​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឃុំ​ឡុង​ភូ ​ស្រុក​ឡុង​ភូ​ប៉ុន្មាន​ឆ្នាំ​មុន​ជីវភាព​មាមីង​នៅ​ជួប​ការ​លំ​បាក​សំ​ខាន់​ពឹង​លើ​ផលិត​កសិកម្ម​តាម​ទម្លាប់​ចាស់​ប្រ​សិទ្ធភាព​ទាប។ ថ្វី​ដ្បិត​ដូចេ្នះ​ក្រោយ​១៤​ឆ្នាំ​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធភាព​កម្មវិធី​គោល​នយោបាយ​ជន​ជាតិ​ទិដ្ឋ​ភាព​របស់​ឃុំ​និង​ជីវភាព​របស់​មា​មីង​ថ្ងៃ​នេះ​មាន​ការ​ប្រែ​ផ្លាស់​យ៉ាង​សកម្ម។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិយោគ​ព្រមៗ​គ្នា ​ប្រ​ព័ន្ធ​គមនា​គម​ន៍ជន​បទ​បាន​កសាង​សុ​ក្រឹតពី​ឃុំ​ដល់​បណ្តា​ភូមិ​​ពី​ឃុំ​ដល់​មជ្ឈមណ្ឌល​ស្រុក​និង​បណ្តា​ភូមិ​ភាគ​ផ្សេង​ សាលា​រៀន​ ដំណាក់​សុ​ខា​ភិបាល ​​អគារ​វប្បធម៌​បាន​លើក​កម្ពស់​កសាង​ខែង​រ៉ែង​​ប្រ​ព័ន្ធ​អគ្គិ​សនី​អុជ​បំ​ភ្លឺ​ធានាជាង​៩៩%​ប្រ​ជា​ជន​បាន​ប្រើ​អគ្គិ​សនី​សុវត្ថិភាព។ល។​ ពូ​ថាច់​ភឿកថឹង ​នៅ​ភូមិ​ទឹ​ក​ប្រៃ​កណ្តាល ​ឃុំ​ឡុង​ភូរីក​រាយ​និ​យាយ៖ ​ទិដ្ឋ​ភាព​ភូមិ​ស្រុក​ថ្ងៃ​នេះ​បាន​ផ្លាស់​ថ្មី​ច្រើន​​មិន​នៅ​ផ្លូវ​ភក់​ល្បាប់​ដូច​មុន​តែ​ជំ​នួស​ផ្លូវ​ចាក់​កៅ​ស៊ូ​បេតុង​រាប​រលូន ​សង​ខាង​ផ្លូវ​មាន​ដាំ​ផ្កា​ស្អាត​បាត​ ការធ្វើ​ដំណើរ ​ដឹក​ជញ្ជូន​មុខ​ទំ​និញ​​របស់​មា​មីង​យ៉ាង​ងាយ​ស្រួល​​ជីវភាព​របស់​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង ​រដ្ឋ​មាន​គោល​នយោបាយ​ឧបត្ថម្ភ​សម​ស្រប​ទើប​ជីវភាព​មាមីង​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍមិន​នៅ​គ្រួសារ​ខ្វះ​ហូប​ទៀត​តែ​គ្រួសារ​មាន ​ធូរ​ធារ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ជាង។ លោក​ហ្វិញ​ឌឹក-ប្រ​ធាន​គណៈ​កម្មធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូឱ្យ​ដឹង៖ ​​ប្រ​​ភព​វិនិ​យោគ​ពី​បណ្តា​កម្មវិធី​ទិស​ដៅ​ជាតិ​ជា​គំ​នាស់​ឱ្យ​ការ​ងារ​បន្ថយ​ក្រ​របស់​ស្រុក​ទើប​ពេល​ផ្សព្វ​ផ្សាយ​បណ្តា​កម្មវិធី​ស្រុក​ឡើង​ផែន​ការ​​បែង​ប្រ​ភព​ទុន​ដើម្បី​អនុវត្ត​តាម​រាល់​ឆ្នាំ​និង​ទូទាំង​ដំណាក់​កាល។ ចង្អុល​ការ​បណ្តា​អង្គភាព​ជំ​​នាញ​ពិនិត្យ​តាម​ដាន​ដោះ​ស្រាយ​ការ​លំ​បាក​រាំង​ស្ទះ​ក្នុង​អំ​ឡុង​កាល​ផ្សព្វ​ផ្សាយ ​ធានា​ល្បឿន​អនុវត្ត​បណ្តា​គម្រោង​ អនុ​គម្រោង​ចំណុះ​បណ្តា​កម្មវិធី។

ពីបណ្តាកម្មវិធីគោលនយោបាយរបស់រដ្ឋផ្លូវជនបទតំបន់ជនជាតិភាគតិចស្រុកឡុងភូបានវិនិយោគរឹងមាំបង្កលក្ខណៈឱ្យប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។
ពីបណ្តាកម្មវិធីគោលនយោបាយរបស់រដ្ឋផ្លូវជនបទតំបន់ជនជាតិភាគតិចស្រុកឡុងភូបានវិនិយោគរឹងមាំបង្កលក្ខណៈឱ្យប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។

លោក​ត្រឹង​ខាក់​ទ្រុង-​នាយក​រង​មន្ទី​ជន​ជាតិ​និង​សាស​នា​ខេត្ត​សុក​ត្រាំង​​ឱ្យ​ដឹង៖ ​ខេត្ត​តែង​កំ​ណត់​ការ​ងារ​បន្ថយ​ក្រ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​ភារកិច្ច​សំ​ខាន់​រួម​ចំណែក​អនុវត្ត​ជ័យ​ជំ​នះ​បណ្តា​ភារកិច្ច​អភិវឌ្ឍសេដ្ឋ​កិច្ច-​សង្គម​របស់​ភូមិភាគ​។ ​មន្ទី​ជន​ជាតិនិងសាសនាខេត្ត​ជា​មួយ​ភារៈ​របស់​ខ្លួនគិត​ដោយ​ឡែក​ឆ្នាំ​២០២៤ធ្វើ​មេគំ​និត​ផ្តល់​ផ្ទេរ​ទុន​កម្មវិធីទិស​ដៅ​ជាតិ​​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជន​ជាតិភាគតិច​គឺ​២៩០​,​៣១៣ពាន់​លាន​ដុង។​ ក្រៅពី​នោះអនុវត្ត​កម្មវិធី​ទិសដៅជាតិ​កសាង​ជន​បទ​ថ្មី​សរុប​ប្រ​ភព​ទុន​អនុវត្ត​គឺ​៣៥៥.៨២៥​លាន​ដុង​និង​កម្មវិធី​ទិស​ដៅ​ជាតិ​បន្ថយ​ក្រ​ស្ថេរ​ភាព​ក៏​បាន​​បែង​​ទុន​ឱ្យ​បណ្តា​ភូមិភាគ​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​គម្រោង​ អនុគម្រោង​ផ្តល់ផ្ទេរទុន​បាន​៧៩.​៥៩២​លាន​ដុង​/១១៤.២៧៧​លាន​ដុង​សម្រេច​៦៧,០២%​ផែន​ការ​ទុន។

ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​សិទ្ធភាព​កម្មវិធី​ទិស​ដៅ​ជាតិ​លើភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​បាន​និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធភាព​​សេដ្ឋ​កិច្ច ​សង្គម ​អភិវឌ្ឍជីវភាព​ប្រ​ជា​ជន​​បាន​កែ​ប្រែ។ សព្វ​ថ្ងៃ​ទូទាំង​ខេត្ត​មាន​១០០%​ឃុំ​និង​ប្រ​ហែល​៨៧,១%​ភូមិ ​អនុសង្កាត់​តំ​បន់​ជន​ជាតិ​​ភាគ​តិច​មាន​ផ្លូវ​រថ​យន្ត​ដល់​មជ្ឈមណ្ឌល​ឃុំ។ ​៨៨/៨៨ឃុំ​និង​៧៧៥/៧៧៥​ភូមិ​ អនុសង្កាត់​មាន​ប្រ​ព័ន្ធ​អគ្គិ​សនី​ជាតិ​ប្រើ​ប្រាស់ ​អត្រា​គ្រួសារ​ប្រ​ជា​ជន​ជន​បទ​និយាយ​រួម​និង​គ្រួសារ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ប្រើ​ទឹក​ស្រប​អនាម័យ​សម្រេច​៩៩,៨%​ អត្រា​គ្រួសារ​ក្រ​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​ឆ្នាំ​២០២៤​ថយ​ចុះ​នៅ​២.០៣៨​គ្រួ ​ក្នុង​នោះ​គ្រួសារ​ក្រ​ជា​ជន​ជាតិ​ខ្មែរ​គឺ​១.៩៦១​គ្រួ​ ស្រូប​អត្រា​១,៩១% ​គ្រួសារ​ក្បែរ​ក្រ​៦.៤៧២​គ្រួ​ស្រូប​អត្រា​៦,៣២%៕       

     ចន្ថា