ពង្រីកតួនាទីរបស់នារីក្នុងកសាងជនបទថ្មី

11:24, 22/04/2025

ក្នុងចលនាកសាងជនបទថ្មី នារីមានតួនាទីយ៉ាងសំខាន់ ដោយគុណសម្បត្តិឧស្សាហ៍ព្យាយាម ច្នៃប្រឌិតនិងមាន​ការ​ទទួល​ខុសត្រូវចំពោះគ្រួសារនិងសង្គម សមាគមនារីស្រុកឡូងភូ (សុកត្រាំង) មានរបៀបធ្វើល្អៗជាច្រើន និងរៀបចំបណ្តាសកម្មភាពជាក់ស្តែង ដើម្បីកៀរគរកម្លាំងរបស់នារីក្នុងការងារកសាងជនបទថ្មី។

នា​ពេល​កន្លង សមាគម​​​នារី​ស្រុក​ឡុង​ភូ​តែង​ជំរុញ​មាំ​ការ​ងារ​ឃោសនា លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មាភិបាល សមាជិកា​នារី​និង​ប្រជាជន​អំពី​គោល​ការណ៍ គោល​នយោបាយ វិធី​សាស្រ្ត​ដំណើរ​ការ​បណ្តា​សកម្ម​ភាព​ចូល​រួម​ក្នុង​ការ​កសាង​ជនបទថ្មី ចាត់​តាំង​រួម​បញ្ចូល​គ្នា​ក្នុង​លើក​ប្រ​ជុំ​សាខា​សមាគម​ប្រ​ចាំខែ។ ឆ្នាំ​២០២៤​កន្លង គណៈ​អចិន្ត្រៃយ៍​សមាគមនារី​ស្រុក​បាន​កសាង​ផែន​ការ​អនុវត្ត​ចលនា  “កសាង​គ្រួ​សារ​៥​គ្មាន ៣​ស្អាត ការ​ពារ​បរិស្ថាន” កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជនបទ​ថ្មី ជន​បទ​ថ្មី​លើក​កម្ពស់  និង​​ក្រុង​អរិយ​ធម៌។ តាំង​ពី​នោះ បង​ប្អូន​នា​រី​បាន​យល់​ច្បាស់​អំ​ពី​គោល​បំ​ណង អត្ថ​ន័យ និង​ខ្លឹម​សារ​នៃ​ចលនា អា​ស្រ័យ​ហេតុ​នោះ បង្កើត​ជា​បរិយា​កាស​ប្រ​កួត​ប្រ​ជែង​ដ៏​ផុល​ផុស។ លទ្ធផល​បាន​ផ្សព្វ​ផ្សាយ ណែនាំ​ការ​ចលនា​ឃោសនា​ឱ្យ​គ្រួ​សារ​សមាជិកា​ចំ​នួន​១២.២៣០​គ្រួ ឆ្លង​តាម​នោះ មាន​គ្រួ​សារ​សមាជិកា​ចំនួន​១២.២៣០​គ្រួ​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​បន្ត​អនុវត្ត​ចលនា ។ ក្នុង​ឆ្នាំ សមាគម​បាន​បង្កើត​ថ្មី​១១​ក្រុម​និង​ក្លឹប​ថ្មី “កសាង​គ្រួ​សារ​ស្អាត​៣” ដោយ​មាន​សមាជិកា​១៨៥​​រូប​និង​រក្សា​ការ​ប្រជុំជីវភាព​២៧០​ក្រុម​និង​ក្លឹប​ដោយ​មាន​សមាជិកា​៥.៤០៤​នាក់​នៅ​បណ្តា​សាខា​សមាគម។

សមាគមសម្ព័ន្ធនារីបង្ហាញមុខក្លឹបនិងហ្វឹកហាត់ចំណេះដឹងការពារបរិស្ថាន។
សមាគមនារីបង្ហាញមុខក្លឹបនិងហ្វឹកហាត់ចំណេះដឹងការពារបរិស្ថាន។

រួម​ជា​មួយ​នោះ សមាគម​បាន​សហការ​ជា​មួយ​សមាគម​នារី​ខេត្ត​សុក​ត្រាំង​ចាត់​តាំង​ពិ​ធី​ប្រ​ឡង “កសាង​គ្រួ​សារ​៣​ស្អាត” ដោយ​មាន​គ្រួ​សារ​ចំ​នួន​៥០​គ្រួ​ចូល​រួម ឆ្លង​តាម​នោះ ជ្រើស​រើស​និង​ប្រ​គល់​រង្វាន់​ជូន​២២គ្រួ​សារ​ដែល​សម្រេច​លក្ខ​ឋាន​៣​ស្អាត បង្កើត​ថ្មី​ទម្រង់​ក្លឹប "កសាង​គ្រួ​សារ​៥​គ្មាន ៣ស្អាត" ដោយ​មាន​សមាជិកា​៧០​នាក់ ឆ្លង​តាម​នោះ ឧបត្ថម្ភ​កន្រ្តក​ទៅ​ផ្សារ​ចំ​នួន​៧០ កន្រ្តក​ដាក់​សំ​រាម​ចំ​នួន​៧០​និង​ធុង​សំ​រាម​ចំនួន​៧០​ជូន​សមាជិកា​ក្នុង​ក្លឹប បង្កើត​ក្រុម​ថែ​ទាំ​ផ្កា​លម្អ​១​ក្រុម​ដោយ​មាន​សមាជិកា​ចំ​នួន​១៨​នាក់ ថែ​ទាំ​ផ្កា​ត្រែ​២០០​ដើម​និង​ផ្កា​ក្រដា​ស១០០​ដើម។

បង​ស្រី​ង្វៀង​ធី​ហុង​ដាង ប្រ​ធាន​សមាគម​នា​រី​ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ “សាទរ​ចលនា​កសាង​ជន​បទ​ថ្មី សមាគម​​នា​រី​ឃុំ​ឡុង​ភូ​ចាត់​តាំង​ពិ​ធី​បង្ហាញ​មុខ​ទម្រង់​គំ​រូ “ក្លឹប​គ្រួ​សារ​៥​គ្មាន ៣​ស្អាត” ដោយ​មាន​សមាជិកា​៣៥​​រូប​ ហើយ​បាន​សមាគម​នារី​ខេត្ត​ជំ​នួយ​កន្រ្តក​ដាក់​សំ​រាម​ចំ​នួន​៣៥ កន្រ្តក់​ដាក់អី​វ៉ាន់​ចំនួន​៣៥​និង​ធុង​សំរាម​ចំនួន​៣៥​ធុង​ជូន​សមាជិកា​ក្នុង​ក្លឹប ជួយ​ឱ្យ​គ្រួ​សារ​សមាជិកា​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​កសាង​ផ្នត់​រស់​នៅ​ស៊ីវិល័យ សុវត្ថិភាព​និងស្ថេរ​ភាព។ ទន្ទឹម​នឹង​នោះ បង​ប្អូន​នារី​នៅ​ទាំង​អនុវត្ត​សកម្មភាព​មាន​អត្ថន័យ​ជា​ច្រើន​ទៀត រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជនបទថ្មី។

ក្នុង​ឆ្នាំ​កន្លង សមាគមនារី​​នៅ​ទាំង​ជ្រើស​រើស​ឃុំ​ទ្រឿង​ខាញ់​ដើម្បី​បើក​ថ្នាក់​បណ្តុះ​បណ្តាល​ឱ្យ​ឃោសនិក​អំ​ពី​បរិស្ថាន ផល​ប៉ះ​ពាល់​របស់​បរិស្ថាន​ដល់​សុខ​ភាព​របស់​មនុស្ស។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ការ​រួម​គំ​និត​របស់​កង​ជួរ​កម្មា​ភិបាល សមាជិកា ចលនា​នេះ​កាន់​តែ​ស៊ី​ជម្រៅ​និង​សម្រេច​គុណ​ភាព​ខ្ពស់។ តាំង​ពី​នោះ បង្ហាញ​មុខ​ទម្រង់ “ក្រុម​ការ​ពារ​បរិស្ថាន" ដោយ​មាន​សមាជិកា​១២​​រូប​ ឆ្លង​តាម​នោះ បណ្តា​មូលដ្ឋាន​សមាគម បន្ត​បង្កើត​និង​បង្ហាញ​មុខ​តាម​ផែន​ការ។

ក្រៅ​ពី​នេះ ដើម្បី​ចូល​រួម​ខែ​សកម្មភាព​ដើម្បី​បរិស្ថាន និង​ទិ​វា​បរិស្ថាន​ពិភព​លោក​ឆ្នាំ២០២៤ បណ្តា​មូលដ្ឋាន​របស់​សមាគម​ជំរុញ​មាំ​ការ​ងារ​ឃោសនា ចូល​រួម​បោស​សម្អាត​សំរាម​នៅ​ទី​សាធារណៈ ​បង្ហូត​​លូ​ទឹក… ចាត់​តាំង​សកម្មភាព​កាប់​ឆ្ការ សម្អាត​ផ្លូវ ប្រមូល​សំ​រាម ដាំ​ផ្កា​លម្អ​នៅ​តាម​សង​ខាង​ផ្លូវ​ជនបទ រួម​ចំណែក​ធ្វើ​ឱ្យ​ដង​ផ្លូវ​ជនបទ​ភ្លឺបៃ​តង ស្អាត​ជា​និច្ច។

សមាជិកាសមាគមសម្ព័ន្ធនារីស្រុកឡុងភូសកម្មចូលរួមបណ្តាសកម្មភាពព្រួតដៃកសាងជនបទថ្មី។
សមាជិកាសមាគមនារីស្រុកឡុងភូសកម្មចូលរួមបណ្តាសកម្មភាពព្រួតដៃកសាងជនបទថ្មី។

មីង​ថាច់​ធី​ឡើយ​ សមាជិកា​សមាគម​នារី​ឃុំ​តឹង​ហ៊ឹង​ចែក​រំ​លែក៖ “បណ្តា​សកម្មភាព​ការ​ពារ​បរិស្ថាន កាប់​ឆ្ការ​ សម្អាត​អនាម័យ​ទី​សាធារណៈ ដាំ​ផ្កា គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បរិ​ស្ថាន​ ផ្លូវ​ជន​បទ​ស្អាត​​ ថែម​ទាំង​ជួយ​ឱ្យ​បង​ប្អូន​នារី​មាន​ឱ​កាស​ជួប​ជុំ ចែក​រំ​លែកបណ្តាបញ្ហា​​ក្នង​ជីវភាព​រស់​នៅ​ តាំង​ពី​នោះ​រឹត​បន្តឹងសាមគ្គី​ភាព​របស់​បង​ប្អូន​នារី​ក្នុង​សមាគម។ អាស្រ័យ​ហេតុ​នោះ បង​ប្អូន​នារី​តែង​សកម្ម​ចុះ​ឈ្មោះ​ពេល​ដែល​ថ្នាក់​លើ​បំផុសចលនា”។

បង​ស្រី​ប៊ូយ​ធី​ធូ​ង៉ា​ ប្រ​ធាន​សមាគម​នារី​ស្រុក​ឡុង​ភូ​បាន​ឱ្យ​ដឹង៖ នាពេល​កន្លង​ សមាគម​នារី​​ស្រុក​តែង​ជំរុញ​​មាំ​បណ្តា​សកម្មភាព ចលនា​កសាង​ជន​បទ​ថ្មី បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សមាគម​នារី​ខេត្ត គណៈ​កម្មាធិ​ការ​បក្ស​ស្រុក គណៈ​ប្រ​ជាចលនា​​បក្ស​ស្រុក ការ​សហការ​របស់​បណ្តា​ផ្នែក គណៈ​កម្មាធិការ​បក្ស-​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​បណ្តា​ឃុំ ទី​រួម​ស្រុក​ តាំង​ពី​នោះ​ចលនា​បន្ត​​រក្សា​បាន​ខ្ជាប់​ខ្ជួន អនុវត្ត​សម្រេច​លទ្ធ​ផល​ខ្ពស់​ដោយ​បណ្តា​ទម្រង់ដូច៖ ក្រុម​នារី​ប៉ិន​ប្រ​សប់​កសាង​ជន​បទ​ថ្មី ក្រុម​នារី​កសាង​ផ្ទះ​​រឹង​៣ ក្រុម​៥​គ្មាន​​ ៣ស្អាត​​ ក្លឹប​ការ​ពារ​បរិស្ថាន ក្លឹប​ស្អាត​៣ ក្រុម​បន្ថយ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្រុម​ច្នៃ​សំ​រាម​ជា​ប្រាក់ ក្រុម​ដាំ​និង​ថែ​ទាំផ្កា​លម្អ។ល។ ជាមួយ​វិធាន​ការ​ដ៏​ប៉ិន​ប្រ​សប់និង​មាន​ប្រសិទ្ធភាព​ក្នុង​បណ្តា​សកម្ម​ភាព​បាន​រួម​ចំ​ណែក​សម្រេច​គោល​ដៅ​កសាង​ជន​បទ​ថ្មី ជន​បទ​ថ្មី​លើក​កម្ពស់និង​​​ក្រុង​អរិយធម៌​របស់​ស្រុក មក​ដល់​ពេល​នេះ ទូទាំង​ស្រុក​ឡុង​ភូ​មាន​​៩/៩​ឃុំសម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ក្នុង​នោះ​២​ឃុំ​សម្រេច​បទដ្ឋានជន​បទ​ថ្មី​លើក​កម្ពស់​និង​ទី​រួម​ស្រុក​ចំ​នួន​២​សម្រេច​បទដ្ឋាន​​ក្រុង​អរិយធម៌។

ហុង​ទើ​ - អិន​ទ្វឹង