![]() |
ផ្លូវជនបទនៅឃុំអាងហ៊ីប ស្រុកចូវថាញ់បានរដ្ឋវិនិយោគយ៉ាងរឹងមាំងបម្រើតម្រូវការធ្វើដំណើររបស់ប្រជាជន។ |
ប៉ុន្មានថ្ងៃនេះ ផ្លូវចូលភូមិ ឃុំអាងហ៊ីបមានរបងដើមឈើម្លប់បៃតង ផ្លូវបេតុងរឹងមាំ ធំទូលាយ បង្កលក្ខណៈងាយស្រួលឱ្យប្រជាជនធ្វើដំណើរនិងដឹកជញ្ជូនកសិផល។ ពូថាច់វ៉ាច់ ភូមិកំពង់ទ្រព្យ A ឃុំអាងហ៊ីបឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ដោយបានបក្ស រដ្ឋយកចិត្តទុកដាក់វិនិយោគ ពិសេស យកចិត្តទុកដាក់គិតអានដល់ប្រជាជនខ្មែរ សំណង់សុខុមាលភាពសង្គមបានវិនិយោគកសាង ក្នុងនោះ ត្រូវរំលឹកដល់បណ្តាញអគ្គិសនីជាតិ ទឹកស្អាត ផ្លូវជនបទ ផ្ទះនៅ។ល។ បានធ្វើឱ្យផ្លាស់ប្តូរជីវភាពរបស់ប្រជាជននៅទីនេះ។ ជនរួមជាតិខ្មែរមានការសាមគ្គី ស្របមតិរួមកម្លាំងជាមួយនឹងរដ្ឋអំណាចភូមិភាគគប់វាល់កសាងជនបទកាន់តែរីកចម្រើន។ លោកង្វៀងវ៉ាំងហូវ-លេខាបក្សឃុំអាងហ៊ីប ស្រុកចូវថាញ់ឱ្យដឹង៖ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធជនបទដូច៖ អគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាល អគារសកម្មភាពសហគមន៍បានវិនិយោគរឹងមាំ តម្រូវការផលិត បម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ទិដ្ឋភាពជនបទបានផ្លាស់ ថ្មី។ ទន្ទឹមនឹងនោះ ឃុំបានផ្សព្វផ្សាយកម្មវិធី គម្រោង គោលនយោបាយជនជាតិជាច្រើនបានឧបត្ថម្ភទុនដល់មាមីងវិនិយោគ អភិវឌ្ឍផលិត ពង្រីកមុខរបរ ដោះស្រាយការធ្វើជូនមាមីងជួយលើកកម្ពស់ជីវភាព។ មកដល់ពេលនេះ អត្រា គ្រួសារក្ររបស់ឃុំអាងហ៊ីប នៅត្រឹមជាង១,៤% ប្រាក់ចំណូលមធ្យមមនុស្សម្នាក់របស់ឃុំសម្រេចជាង៦៨លានដុង/ម្នាក់/ឆ្នាំ។ ជាឃុំសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់នៅឆ្នាំ២០២៣ ឃុំអាងហ៊ីបបានគួបផ្សំបណ្តាកម្មវិធី គោលនយោបាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលរបស់ប្រជាជន ជាកម្លាំងជំរុញផង ជាទិសដៅនៃកម្មវិធីកសាងជនបទថ្មីលើកកម្ពស់ផង។ លោកង្វៀងវ៉ាំងហូវឱ្យដឹងបន្ថែម៖ ប៉ុន្មានឆ្នាំកន្លង ក្រៅពីការកសាង បណ្តាទម្រង់ គោលនយោបាយដើម្បីលើកទឹកចិត្តដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ភូមិភាគនៅទាំងលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស បច្ចេកវិទ្យាក្នុងផលិត។ គណៈកម្មាធិការបក្ស រដ្ឋអំណាចបានផ្តោតលើការចង្អុលការអនុវត្តផែនការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្ម ផលិតកសិកម្មតាមទិសលើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព ប្រកបដោយស្ថេរភាព បង្កលក្ខណៈងាយស្រួលជូនអាជីវកម្ម វិនិយោគអភិវឌ្ឍន៍។ កៀរគរប្រជាជនឱ្យបានទៀងទាត់ ដើម្បីអនុវត្តការជឿនលឿនវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិត រួមចំណែកបង្កើនទិន្នផលនិងគុណភាពផលិតផល សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសហការមួយជំហានម្តងៗបានអភិវឌ្ឍន៍និងកសាងទម្រង់ផលិតជាច្រើនមានប្រសិទ្ធភាព។
នាពេលកន្លង ពីកម្មវិធី គម្រោង ពិសេស គោលនយោបាយជនជាតិបានវិនិយោគនៅតំបន់ជនរួមជាតិ បានធ្វើឱ្យទិដ្ឋភាពនៅ តំបន់ជនបទផ្លាស់ថ្មី។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានឃុំកាន់តែបានកែលម្អ។ ចំណេះវិជ្ជាបានកើនឡើងច្បាស់ក្រឡែត អត្តសញ្ញាណវប្បធម៌ជនជាតិបានអភិរក្សនិងពង្រីក។ ជំនាញក្នុងការអនុវត្តជឿនលឿនវិទ្យាសាស្ត្រ បច្ចេកទេសក្នុងផលិតរបស់ប្រជាជនកាន់តែមានប្រសិទ្ធភាព រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទកាន់តែរីកចម្រើន៕
ដាលីន - លីហាន់
Thông tin bạn đọc
Đóng Lưu thông tin