តាមស្ថិតិ ទូទាំងឃុំមាន៩៣គ្រួសារដែលត្រូវការជំនួយផ្ទះនៅ។ ជាក់ស្តែង គ្រួសារគោលនយោបាយត្រូវការជំនួយផ្ទះ២៣ខ្នង (ផ្ទះសង់ថ្មី៣ខ្នង ផ្ទះជួសជុល២០ខ្នង) គ្រួសារក្រ៣ខ្នង ២ខ្នងជាគ្រួសារក្រស្ថិតក្នុងកម្មវិធីនិង៦៥ខ្នងជាគ្រួសារក្បែរក្រ (ផ្ទះសង់ថ្មីចំនួន៥២ខ្នង ផ្ទះជួសជុលចំនួន១៣ខ្នង)។ គិតមកដល់ពេលនេះបណ្តា គ្រួសារដែលបានឧបត្ថម្ភបានទទួលផ្ទះតាមផែនការ។
![]() |
បងស្រីជាងធីថា (អាវក្រហម) នៅភូមិទំពក់សក់ B២ ឃុំមីធ្វឹង សប្បាយចិត្ត ពេលបានជំនួយឧបត្ថម្ភផ្ទះនៅ។ |
គំរូគឺគ្រួសារបងស្រីជាងធីថា នៅភូមិទំពក់សក់ B២ ឃុំមីធ្វឹង។ គ្រួសារបងស្រីជាគ្រួសារក្រ គ្មានដីផលិត ជីវភាពរបស់បងស្រីពឹងផ្អែកជាចម្បងលើធ្វើការឈ្នួល។ ប្តីនិងកូនប្រុសច្បងទៅធ្វើកម្មករនៅប៊ិញយឿង ដើម្បីរកចំណូលបន្ថែម។ ពីមុន គ្រួសាររស់នៅក្នុងផ្ទះបណ្តោះអាសន្ន ចាស់ទ្រុឌទ្រោម រាល់ពេលភ្លៀងម្តងៗទឹកហូរចូលផ្ទះ ធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃជួបការលំបាក។ “ពេលរដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់សង់ផ្ទះឱ្យ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ដោយសារស្ថានភាពលំបាក មិនហ៊ានគិតថាមានផ្ទះរឹងមាំ “បងស្រីថាចែករំលែក។
ពីកម្មវិធីជួយឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្រួសាររបស់បងស្រីថាបានភូមិភាគពិនិត្យឧបត្ថម្ភសង់ផ្ទះថ្មីមួយខ្នង។ ក្រៅពីថវិកាបានជំនួយឧបត្ថម្ភ បងស្រីនិងសាច់ញាតិក៏បានខំប្រឹងរួមបន្ថែមទៀត ដើម្បីសង់ផ្ទះឱ្យកាន់តែ ទូលាយ រឹងមាំ។ ចាប់តាំងពីមានផ្ទះថ្មីមក បងស្រីថាឱ្យដឹង ប្តីប្រពន្ធបានស្ងប់ចិត្តក្នុងពលកម្ម សន្សំប្រាក់សម្រាប់ថ្ងៃអនាគតនិងមានកម្លាំងចិត្តបន្ថែមទៀត ដើម្បីគិតអានឱ្យកូនស្រីបានរៀនចប់ចុងចប់ដើម។
ចំពោះស្ថានភាពគ្រួសារបងស្រីយ័ញធីហុងវឿង ភូមិទំពក់សក់ C១ ក្រោយរៀបការរួច ឪពុកម្តាយបានចែកដីមួយចំណែកដើម្បីសង់ផ្ទះនៅ ប៉ុន្តែគ្មានដីផលិត ដាំដុះអ្វីឡើយ ជីវភាពគ្រួសារភាគច្រើនពឹងលើការចិញ្ចឹមសត្វ។ ប្តីរបស់បងស្រីធ្វើជាងកំបោរ ការងារមិនមានស្ថេរភាពនិងចំណូលមិនលំនឹង។ កូនប្រុសច្បងរបស់បងស្រីធ្វើកម្មករនៅក្រុមហ៊ុន ប្រាក់ចំណូលគ្រប់សម្រាប់ផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ។
ផ្ទះចាស់របស់បងស្រីមានការទ្រុឌទ្រោម រាល់រដូវវស្សាពេលមានភ្លៀងម្តងៗតែងភ័យខ្លាច។ បន្ទាប់ទទួលបានជំនួយពីរដ្ឋចំនួន៦០លានដុងដើម្បីសង់ផ្ទះថ្មី បងស្រីបានរួមចំណែកបន្ថែមទៀតសម្រាប់សង់ផ្ទះថ្មីរឹងមាំជាង។ “ខ្ញុំខំប្រឹងបន្ថែម៦០លានដុង ដើម្បីសង់ផ្ទះឱ្យកាន់តែរឹងមាំ។ ចំនួនទឹកប្រាក់នេះ ខ្ញុំទិញសម្ភារៈខ្វះនិងសងបន្តិចម្តងៗ ក្នុងមួយខែប្រហែល២លានដុង។ ចំណែកកម្មករគឺបានបងប្អូន មាមីងជិតខាងរួមគ្នាជួយឧបត្ថម្ភ” បងស្រីឱ្យដឹងដូច្នេះ។
ដើម្បីកម្មវិធីមានប្រសិទ្ធភាពខ្ពស់ សមាជិកគណៈចង្អុលការឃុំបានត្រួតពិនិត្យ តាមដានការសាងសង់យ៉ាងសកម្ម ធានាបាននូវគុណភាពសំណង់ ស្របតាមស្តង់ដារនិងល្បឿន។ ការងារឃោសនាបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ បង្កការឯកភាព ក្នុងប្រជាជន ពង្រីកស្មារតីជួយគ្នាទៅវិញទៅមករបស់សហគមន៍ភូមិភាគ។ ជាមួយទិសស្លោក “មិនទុកចោលនរណាម្នាក់ឡើយ” បង្ហាញយ៉ាងច្បាស់នូវគុណតម្លៃមនុស្សធម៌ របស់ប្រជាជនវៀតណាមក្នុងការអនុវត្តគោលនយោបាយជីវភាពរស់នៅរបស់ប្រជាជន។ លទ្ធផលដែលសម្រេចបានគឺមានការលើកទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែសំខាន់ជាងនេះទៅទៀតជំនឿដែលកម្មវិធីបានដាស់តឿនក្នុងចិត្តប្រជាជនអំពីការយកចិត្តទុកដាក់យ៉ាងជិតដិតរបស់បក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគ។
សមមិត្តង្វៀងមិញណាំង-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីធ្វឹង បានអះអាងថា បច្ចុប្បន្ន ឃុំមីធ្វឹងកំពុងឧបត្ថម្ភគោលនយោបាយផ្ទះនៅសម្រាប់គ្រួសារក្រ ក្បែរក្រនិងគ្រួសារមានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋាន។ តាមលក្ខឋានដែលបានប្រគល់ ឃុំបានផ្សព្វផ្សាយជួយឧបត្ថម្ភផ្ទះ សរុបចំនួន៩៣ខ្នង រួមមាន គ្រួសារក្រ ក្បែរក្រនិងគ្រួសារគោលនយោបាយ។ គិតមកដល់បច្ចុប្បន្ន ១០០% ផែនការបានសម្រេច។ ក្នុងនោះ មានផ្ទះ២៨ខ្នងសង់ថ្មី ផ្ទះ១៤ខ្នងដែលបានជួសជុលរួចរាល់។ បណ្តាផ្ទះដែលនៅសល់បានដំណើរការសាងសង់បានប្រហែល៩០% យើងខ្ញុំបានសម្រេចការសាងសង់ ដើម្បីប្រគល់ជូនរាល់គ្រួសារបានទាន់ពេល។
តាមរយៈដំណើរការអនុវត្ត អាចឃើញថា ការឧបត្ថម្ភផ្ទះនៅបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង បំផុតគឺចំពោះគ្រួសារជនជាតិភាគតិចនិងគ្រួសារក្រនៅលើភូមិដ្ឋានឃុំ។ ប្រជាជនរីករាយ រំភើបយ៉ាងខ្លាំងពេលបានឧបត្ថម្ភ ពីព្រោះបានជួយពួកគាត់មានកន្លែងនៅលំនឹង ស្ងប់ចិត្តពលកម្ម ផលិតនិងឈានឡើងចាកផុតក្រប្រកបដោយស្ថេរភាព៕
វឌ្ឍា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin