គំរូអ្នកមានប្រិយភាពធ្វើទង្វើល្អៗជាច្រើន

04:54, 02/05/2025

ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រិយភាពក្នុងតំបន់​ជនជាតិភាគតិចតែងធ្វើជាគំរូក្នុងការផ្សព្វផ្សាយចលនាមាមីងពុទ្ធបរិស័ទឱ្យអនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ អ្នកមានប្រិយភាពនៅទាំងខ្នះខ្នែងពង្រីកអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនជាតិ។ ក្នុង​នោះគំរូដូច ពូឡឹមង្វៀង នៅភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង)។

ពូឡឹមង្វៀង នៅភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេអ្នកមានប្រិយភាពធ្វើទង្វើល្អៗជាច្រើន។
ពូ​ឡឹម​ង្វៀង នៅ​ភូមិ​ព្រែក​ចាក ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ​អ្នក​មាន​ប្រិយ​ភាព​ធ្វើ​ទង្វើ​ល្អ​ៗ​ជា​ច្រើន។

ទោះ​បី​អា​យុ​កាន់​តែ​ច្រើន​ក្តី ប៉ុន្តែ​ពូ​ឡឹម​ង្វៀង​នៅ​តែ​ព្យា​យាម​ អស់​ពី​ចិត្ត​នឹង​ការ​ងារ​សង្គម​ បំ​ផុត​គឺ​ការ​អភិ​រក្ស​បណ្តា​សំ​ណង់​ស្ថាបត្យ​កម្ម​របស់​ជន​ជាតិ​នៅ​វត្ត​ព្រែក​ចាក​ ភូមិ​ព្រែក​ចាក​ ឃុំ​លីវ​ទូ។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ពូ​ង្វៀង​បាន​ឱ្យ​ដឹង៖ ដោយ​ឃើញ​សំ​ណង់​ក្នុង​វត្ត​មាន​ការ​​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​ ដូច្នេះ​ ឆ្នាំ​១៩៨០​ខ្ញុំ​ចូល​រួម​​ការ​ងារ​សង្គម​នៅ​ក្នុង​វត្ត​ដោយ​បំ​ណង​ចង់​រួម​កម្លាំង​មួយ​ចំ​ណែក​របស់​ខ្លួន​សម្រាប់​ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​គប់​វាល់​ដើម្បី​កសាង​ ជួស​ជុល​ស្ថាបត្យ​កម្ម​ក្នុង​វត្ត​ ពី​ព្រោះ​វត្ត​អា​រាម​ជា​មជ្ឈ​មណ្ឌល​ក្នុង​ការ​ប្រ​ជុំ​ជីវភាព​សេរី​ជំ​នឿ​សាសនា​និង​ពិធី​​បុណ្យ​ទាន​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ បាន​ដឹង​ តាំង​ពី​ចូល​រួម​ការ​ងារ​សង្គម​នៅ​ក្នុង​វត្ត​មក​ដល់​សព្វ​ថ្ងៃ​ ពូ​ង្វៀង​ចលនា​បាន​ទឹក​ប្រាក់​ចំ​នួន​១០​ពាន់​លាន​ដុង​ដើម្បី​ជួស​ជុល​ព្រះ​វិហារ​ កុដិ​ សាលា​និង​សំ​ណង់​មួយ​ចំ​នួន​ទៀត​ដោយ​ក្បូរ​ក្បាច់​រចនា​យ៉ាង​ប្រ​ណីត។ ក្រៅ​ពី​នោះ​ ក្នុង​ថ្ងៃ​បុណ្យ​ទាន​ ពេញបូណ៌​ ខែដាច់​ ពូ​ង្វៀង​តែង​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​មា​មីង​ពុទ្ធ​បរិស័ទ​ដើម្បី​មា​មីង​ក្តាប់​បាន​ច្បាស់​និង​អនុ​វត្ត​ឱ្យ​បាន​ល្អ។ ទន្ទឹម​នឹង​នោះ​ ក្រៅ​ពី​ការ​ងារ​ក្នុង​វត្ត ពូ​ង្វៀង​នៅ​ទាំង​សកម្ម​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ។ ពូ​ង្វៀង​បាន​ឱ្យ​ដឹង៖ ដោយ​ឃើញ​ដង​ផ្លូវ​ភក់​ល្បាប់​ មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ជួប​ការ​លំ​បាក​ ម៉្លោះ​​ហើយ​ ទើប​ខ្ញុំ​ធ្វើ​ទង្វើ​នោះ​ដើម្បី​ជួយ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល​បាន​ងាយ​ស្រួល។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ចលនា​មា​មីង​ជា​មួយ​ស្មា​រតី​ “ទ្រព្យ​តិច​តែ​ទឹក​ចិត្ត​ធំ​ធេង” ដើម្បី​ចូល​រួម​គប់​វាល់​កសាង​ភូមិ​ស្រុក​ ពូ​ង្វៀង​ចលនា​បាន​ចំ​នួន​ទឹក​ប្រាក់​២០០​លាន​ដុង កសាង​ស្ពាន​ចំ​នួន​១ មាន​ទទឹង​២​ម៉ែត្រ​និង​ បណ្តោយ​១៦​ម៉ែ​ត្រ ធ្វើ​ផ្លូវ​ដានប្រ​វែង​៦០០​ម៉ែត្រ ដូច្នេះ​ មា​មីង​បើក​បរ​រថ​យន្ត ប្អូន​ៗ​ទៅ​សាលា​ បាន​ងាយ​ស្រួល។

ក្រៅ​ពី​ទង្វើ​ខាង​លើ​ ពូ​ង្វៀង​នៅ​ទាំង​សកម្ម​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​រស់​នៅ​និង​ធ្វើ​ការ​តាម​ច្បាប់​ ចូល​រួម​ការ​ងារ​សម្រុះ​សម្រួល​នៅ​ភូមិ​ភាគ។ ពិសេស​ក្នុង​ពេល​អា​សន្ន​ជំ​ងឺ​កូ​វីដ-១៩ ពូ​ចលនា​បន្លែ​​ផ្លែ​ឈើ​និង​នំ​អន្សម​ជ្រូក​ដើម្បី​ជំ​នួយ​មា​មីង​នៅ​ក្នុង​តំ​បន់​ផ្តាច់​ដោយ​ឡែក។

ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ការ​ចលនា​អ្នក​មាន​ប្រិយ​ភាព​ធ្វើ​ទង្វើ​ល្អ​ជា​ប្រ​ការ​ចាំ​បាច់​និង​មាន​ផល​ប្រយោជន៍​សម្រាប់​ការ​អភិ​វឌ្ឍ​របស់​ភូមិ​ភាគ។ ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​គឺ​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ជា​អ្នក​ជិត​ប្រ​ជា​ជន​និង​យល់​ច្បាស់​ពីប្រ​ជា​ជន។ តាម​នោះ​ បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​បាន​ប្រជាជន​យល់​និង​អនុ​វត្ត​ល្អ​ដើម្បី​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ពីមួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ៕

ថាញ់​វ៉ាង​ - សុផល