បង្កើនធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនជាតិភាគតិច

04:54, 25/04/2025

ការកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងតំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តមានតួនាទីយ៉ាងសំខាន់ រួមចំណែកកសាងសន្តិសុខសណ្តាប់ធ្នាប់របស់ប្រជាជន​លើកកម្ពស់ការយល់ដឹងពីច្បាប់ទប់ស្កាត់បទល្មើសនិងអបាយមុខសង្គមឆ្លងតាមនោះជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។

បណ្តាទម្រង់បង្ការទប់ស្កាត់បទល្មើសក្នុងជនជាតិភាគតិចបាននិងកំពុងពង្រីកមានប្រសិទ្ធភាព។
បណ្តាទម្រង់បង្ការទប់ស្កាត់បទល្មើសក្នុងជនជាតិភាគតិចបាននិងកំពុងពង្រីកមានប្រសិទ្ធភាព។

ប៉ុន្មាន​ឆ្នាំ​កន្លង សន្តិ​សុខ​នយោ​បាយ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​បាន​រក្សា​ស្ថិរ​ភាព​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​បទ​ល្មើស​និង​បំ​ពាន​ច្បាប់​ពី​សណ្តាប់​ធ្នាប់​​​អបាយ​មុខ​សង្គម​ គ្រោះ​ថ្នាក់​ចរាចរណ៏​បាន​គ្រប់​គ្រង​ជា​សារ​វន្ត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​នៅ​តែ​មាន​ភាព​ស្មុគ​ស្មា​ញ។ បណ្តា​បច្ចា​មិត្ត​នៅ​តែ​បំ​ផ្លិច​បំ​ផ្លាញ ញុះ​​ញង់​បំ​បែក​បំ​បាក់​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ រាល់​ល្បិច​កល​ផ្សេង​ៗ​ជា​ច្រើន ពិសេស​គឺ​យុទ្ធ​សាស្ត្រ “ប្រែ​ប្រួ​ល​អសន្តិ​ភាព​” បណ្តា​បញ្ហា​ប្រ​ជា​ធិប​តេយ្យ​ សិទ្ធិ​មនុស្ស​សាសនា​ជន​ជាតិ​និង​ការ​តវ៉ា។ បទ​ល្មើស​និង​បំ​ពាន​ច្បាប់​ព្រហ្ម​ទណ្ឌ​សេដ្ឋ​កិច្ច​គ្រឿង​ញៀន​កំ​ពុង​កើន​ឡើង ​គ្មាន​ការ​ងារ​ធ្វើ ​បង្ក​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​ដូច​ជា​អបាយ​មុខ​គ្រឿង​ញៀន ពេស្យា ល្បែង​ស៊ី​សង លួច…។

ដូច្នេះ​ហើយ ពេល​កន្លង​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​បាន​អនុ​វត្ត​ដំណោះ​ស្រាយ​ព្រម​ៗ​គ្នា​ដើម្បី​ប្រ​មូល​ផ្តុំ​ប្រ​ព័ន្ធ​នយោ​បាយ​គណៈ ផ្នែក​គ្រប់​ថ្នាក់​និង​ទូទាំង​សង្គម​រួម​កម្លាំង​អនុ​វត្ត​ការ​ងារ​ធានា​សន្តិ​សុខ​នយោ​បាយ ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​នោះ ជំ​នួយ​ការ​យ៉ាង​សកម្ម​លើ​ការ​ដោះ​ស្រាយ​ទាន់​ពេល ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៃ​បញ្ហា​ដែល​កំ​ពុង​កើត​មាន ​មិន​ទុក​ឱ្យ​មាន​ស្ថាន​ភាព​ស្មុគ​ស្មាញ​កើត​ឡើង​បង្កើត​ជា​ចំ​ណុច​ក្តៅ​នៃ​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ ជំ​រុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​មាតុ​ភូមិ ពិសេស ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​កសាង​បើក​ទូលាយ​ទម្រង់​គំ​រូ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​ជា​មួយ​ចលនា​បដិវត្តន៍​នៃ​ភូមិ​ភាគ​ដូច​ជា​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​បង្ការ​ទប់ស្កាត់​បទ​ល្មើស​បង្ការ​គ្រឿង​ញៀន​ជួញ​ដូរ​មនុស្ស បណ្តា​កិច្ច​បំ​ផុស​ចលនា “ទូទាំង​ប្រ​ជា​ជន​កសាង​ជីវភាព​វប្បធម៌​នៅ​តំ​បន់​អាសយ​ជន” “បំ​បាត់​អត់​បន្ថយ​ក្រ” “ទូទាំង​ប្រ​ជា​ជន​កសាង​ជន​បទថ្មី​ទីក្រុង​អរិយធម៌…”។

បច្ចុប្បន្ន​​ទីក្រុង​សុក​ត្រាំង​កសាង​បើក​ទូ​លាយ​និង​រក្សា​ទម្រង់​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ “ព្រះ​សង្ឃ ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់” បើក​ទូ​លាយ​ការ​អនុ​វត្ត​នៅ​៥​កន្លែង​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជាក់​ស្តែង​នៅ​វត្ត​សិរី​តេជោ​មហា​ទប់ សង្កាត់​ទី៣ វត្ត​សិរី​ប្រ​ជុំ​វង្ស​ពាម​បួន​ថ្មី សង្កាត់​ទី៤ វត្ត​បទុម​វង្សា​សំ​រោង សង្កាត់​ទី​៥​វត្ត​ពោ​ធិ​សត្ថា​រាម​សង្កាត់​ទី​៧​និង​វត្ត​មជ្ឈិមា​រាម​ជ្រោយ​ទឹម​ចាស់​សង្កាត់​ទី​១០។

លេច​ធ្លោ​បំ​ផុត​គឺ​ទម្រង់ “ព្រះ​សង្ឃ​ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់” នៅ​វត្ត​បទុម​វង្សា​សំ​រោង សង្កាត់​ទី​៥ ទី​ក្រុង​សុក​ត្រាំង។ ទម្រង់​នេះ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋភូមិ​ភាគ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​បង្ការ ទប់​ស្កាត់​បទ​ល្មើស​ អបាយ​មុខ​សង្គម លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​កល​ល្បិច​ ឧបាយកល​ដើម្បី​អូស​ទាញ​ចូល​ក្នុង​រាល់​សកម្ម​ភាព​បំ​ផ្លិច​បំ​ផ្លាញ​របស់​បច្ចា​មិត្ត អនុ​វត្ត​ល្អ​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​គោល​នយោ​បាយ​ជន​ជាតិ​សាសនា។ ឆ្លង​តាម​ទម្រង់​នេះ​ឃោ​សនា​ចលនា​បាន​៥​លើក​ដល់​អ្នក​មុខអ្នក​ការ​សាសនា​ពុទ្ធ​បរិស័ទ ជន​រួម​ជាតិ​ខ្មែរ​២៨៤​អង្គ រូប​ ​ទន្ទឹម​នោះ​ផ្តល់​ព័ត៌មា​ន​ជូន​កង​កម្លាំង​នគរ​បាល​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចំ​នួន​២១​ដំ​ណឹង​ថ្កោល​ទោស​បទ​ល្មើស​បំ​ពាន​ច្បាប់។ ឆ្លង​តាម​នោះ ជួយ​ជន​ជាតិ​ភាគ​តិច​ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​នៅ​ថ្នាក់​មូលដ្ឋាន លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​អបាយ​មុខ​សង្គម​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។

ជំរុញការងារឃោសនាលើកកម្ពស់ការយល់ដឹងទទួលខុសត្រូវក្នុងការបង្ការទប់ស្កាត់បទល្មើសក្នុងជនជាតិភាគតិច។
ជំរុញការងារឃោសនាលើកកម្ពស់ការយល់ដឹងទទួលខុសត្រូវក្នុងការបង្ការទប់ស្កាត់បទល្មើសក្នុងជនជាតិភាគតិច។

ដើម្បី​ឱ្យ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​មាតុ​ភូមិ​ពិត​ជា​សាយ​ភាយ​យ៉ាង​ទូលំ​ទូលាយ​និង​ទាក់​ទាញ​បាន​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ចូល​រួម ​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ចេញ​ឯក​សារ​ចង្អុល​ការ​សម្រាប់​ការ​ងារ​នេះ។ យោង​តាម​មូលដ្ឋាន​នោះ​ បណ្តា​ភូមិ​ភាគ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សហការ​យ៉ាង​សកម្ម​ជា​មួយ​ផ្នែក​នានា​ដើម្បី​ជំ​រុញ​ការ​ងារ​ឃោសនា​ក្នុង​ប្រ​ជា​ជន​ឱ្យ​បាន​ទៀង​ទាត់ បន្ត​លើ​ការ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​ភូមិ។ ពិសេស​ការ​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​មាតុ​ភូមិ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ជាមួយ​ភារកិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន។

វរសេនីយ៍​ឯក​ហ្វិញ​ហ្វាយ​ហឹង​-នា​យក​រង​នគរបាល​ខេត្ត​ឱ្យ​ដឹង៖

ស្ថាន​ភាព​សន្តិសុខ​សណ្តាប់​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​មានស្ថិរ​ភាព​​ តែ​ក៏​នៅ​មាន​សភាព​ស្មុគ​ស្មាញ ដូច្នេះ ការ​ងារ​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នា​ពេល​ខាង​មុខ​នឹង​បន្ត​ពង្រឹង​បន្ថែម​ទៀត។ កង​កម្លាំង​នគរ​បាល​គ្រប់​ថ្នាក់​នឹង​បន្ត​អនុ​វត្ត​យ៉ាង​សកម្ម​នូវ​ការ​ងារ​ក្តាប់​ស្ថាន​ការណ៍​ជំ​រុញ​ការ​ឃោ​សនា​លើក​កម្ពស់​ការ​យល់​ដឹង​ទទួល​ខុស​ត្រូវ​របស់​​គណៈ ផ្នែក​គ្រប់​ថ្នាក់​និង​ទូ​ទាំង​សង្គម​អំ​ពី​ភារកិច្ច​ការ​ងារ​ជន​ជាតិ អនុ​វត្ត​ល្អ​ការ​ងារ​ជន​ជាតិ អនុ​វត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ សាសនា ដើម្បី​ពង្រឹង​ជំ​នឿ​របស់​ជន​ជាតិ​ភាគ​តិច។ បន្ត​ពង្រីក​តួ​នា​ទី​ដ៏​សំ​ខាន់​របស់​ជន​ជាតិ​ភាគ​តិច​ក្នុង​ការ​ងារ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​និង​អបាយ​មុខ រួម​ចំ​ណែក​នាំ​មក​នូវ​ជីវភាព​សុខ​សាន្ត​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច៕

គីមង៉ុក​-លីហាន់​