យកចិត្តទុកដាក់កែលម្អគុណភាពជីវភាពប្រជាជន

HỒNG TƠ 06:05, 08/01/2025

ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ឃុំថាមដូង ស្រុកមីស្វៀង (សុកត្រាំង) តែងធានាសុខុមាលភាពសង្គមមាមីងជនជាតិភាគតិច។ ក្នុងប៉ុន្មានឆ្នាំកន្លង រដ្ឋអំណាចគ្រប់ថ្នាក់តែងប្រមូលផ្តុំជំនួយផ្ទះនៅ កសាងផ្លូវជនបទ ថែទាំសុខភាពប្រជាជន បានផ្សព្វផ្សាយមានប្រសិទ្ធភាពជាជំហានលើកកម្ពស់គុណភាពជីវភាពប្រជាជន។

គ្រួសារបងថាច់មិញតាយ នៅភូមិផ្នោរស្លា១ ឃុំថាមដូង (មីស្វៀង) បានជំនួយផ្ទះនៅ។
គ្រួសារបងថាច់មិញតាយ នៅភូមិផ្នោរស្លា១ ឃុំថាមដូង (មីស្វៀង) បានជំនួយផ្ទះនៅ។

ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ស្រូប​អត្រា​៧៣​% ឃុំ​ថាម​ដូង​តែង​សកម្ម​ជំ​រុញ​ផ្តល់​ផ្ទេរ​ប្រ​ភព​ទុន​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ដូច្នេះ​ ជីវភាព​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ​ជាជំ​ហាន​ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរ​ភាព​។ ឆ្នាំ​២០២៤ ពី​ប្រ​ភព​ទុន​កម្ម​វិធី​បាន​ជំ​នួយ​ផ្ទះ​៣​ខ្នង​ឱ្យ​គ្រួ​សារ​ក្បែរ​ក្រ ជា​មួយ​ថវិកា​ជាង​១០០​លាន​ដុង។ សព្វ​ថ្ងៃ​អនុ​វត្ត​តាម​សារ​លិខិត​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ តាម​លទ្ធ​ផល​ពិនិត្យ​ សព្វ​ថ្ងៃ​ ឃុំ​នៅ​១១៧​គ្រួ​សារ​កំ​ពុង​ជួប​ការ​លំ​បាក​ពី​ផ្ទះ​នៅ​ ក្នុង​នោះ​ គ្រួ​សារ​ក្បែរ​ក្រ​គឺ​៣២​គ្រួ​និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ពិសេស​គឺ​៨៥​គ្រួ​បាន​ពិនិត្យ​រួច​រាល់​និង​កំ​ពុង​ក្នុង​ដំ​ណាក់​កាល​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។

គ្រួ​សារ​បង​ថា​ច់​មិញ​តាយ នៅ​ភូមិ​ផ្នោរ​ស្លា​១ ឃុំ​ថាម​ដូង​ជា​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​បាន​ជំ​នួយ​៥០​លាន​ដុង​សម្រាប់​សង់​ផ្ទះ​ បង​រីក​រាយ​ឱ្យ​ដឹង​៖ ឃើញ​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ ប៉ុន្តែ​នៅ​តែ​ខិត​ខំ​បង្ក​លក្ខណៈ​ឱ្យ​កូន​ៗ​រៀន​សូត្រ​។ កន្លង​ហើយ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ធ្វើ​ការ​មិន​បាន​ ជីវភាព​ជួប​ការ​លំ​បាក​ ដូច្នេះ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សង់​ផ្ទះ​ឱ្យ ខ្ញុំ​រីក​រាយ​ណាស់​និង​អរ​គុណ​ឃុំ​ដែល​ជួយ​គ្រួ​សារ​ខ្ញុំ​មាន​កន្លែង​នៅ​លំ​នឹង​។

ព្រម​ជា​មួយ​នោះ​ ឃុំ​បាន​ចលនា​ភូមិ​នា​នា​ពង្រីក​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “សុក​ត្រាំង​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​” រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពី​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។ ភូមិ​នា​នា​សុទ្ធ​តែ​មាន​ផ្លូវ​ដាន​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ បាន​រឹង​មាំ​និង​បាន​ជួស​ជុល​រាល់​ឆ្នាំ សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ឃុំ​ចលនា​សមា​ជិក ប្រ​ជា​ជន​ចូល​រួម​បោស​សម្អាត​សំរាម ធ្វើ​ស្មៅ​ ដាំ​ផ្កា​  ។ល។ ដើម្បី​ព្រួត​ដៃ​កសាង​និង​ការ​ពារ​ដង​ផ្លូវ​ជន​បទ​បៃ​តង​-ស្អាត​។

លោក​ឡឹម​វ៉ាំង​ផឹង អ្នក​មាន​ប្រិយ​ភាព​ឃុំ​ថាម​ដូង​បាន​ឱ្យ​ដឹង​៖ បើ​ប្រៀប​ពី​មុន​ ជីវភាព​របស់​ជន​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ​លំ​នឹង​ ពិសេស​សព្វ​ថ្ងៃ​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ផ្លាស់​ថ្មី​ ផ្ទះ​សម្បែង​សង់​បាន​ស្អាត​ស្អំ​ ដង​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មក​ងាយ​ស្រួល​ ប្អូន​ៗ​កុមារបាន​ទៅ​រៀន​គ្រប់​គ្នា​និង​រៀន​ចប់​ចុង​ចប់​ដើម​។ ក្រៅ​ពី​នោះ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ក៏​បាន​ឃុំ​យក​ចិត្ត​ទុក​ដាក់​ ឃុំ​មាន​ដំ​ណាក់​សុខា​ភិបាល​ផ្តល់​ថ្នាំ​និង​ពិនិត្យ​ជំ​ងឺ​ឱ្យ​ប្រ​ជា​ជន ជន​ជាតិ​ភាគ​តិច​ទាំង​១០០% បាន​ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។

លោក​ង្វៀង​ជី​យុង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង​បាន​ឱ្យ​ដឹង​៖

ការ​ចូល​រួម​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន អា​ស្រ័យ​ហេតុ​នេះ​ ឃុំ​បាន​ដឹក​នាំ​ចង្អុល​ការ​អនុ​វត្ត​ល្អ​បណ្តា​គោល​នយោ​បាយ​ កម្ម​វិធី​ គម្រោង​នា​នា​សម្រេច​ប្រ​សិទ្ធ​ភាព​ ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ​ ជំ​រុញ​ការ​អភិវឧ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ​ អត្រា​គ្រួ​សារ​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ​ពី​មួយ​ថ្ងៃ​កាន់​តែ​ថយ​ចុះ​ ឆ្នាំ​២០២៣ អត្រា​គ្រួ​សារ​ក្រ​ស្រូប​អត្រា​០,៦៩% ក្បែរ​ក្រ​ស្រូប​អត្រា​៣,៣៩% មក​ដល់​សព្វ​ថ្ងៃ​ គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​ត្រឹម​០,៥៥% គ្រួ​សារ​ក្បែរ​ក្រ​នៅ​ត្រឹម​តែ២,៣៣%។

អាច​និយាយ​បាន​ថា​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​គុណ​ភាព​ ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ឆ្លង​តាម​កម្ម​វិធី​ គម្រោង​នា​នា​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ធានា​សុខុ​មាល​ភាព​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​មួយ​ទិស​ដៅ​ដើម្បី​សុភមង្គល​ប្រ​ជា​ជន​ក្នុង​ដំណាក់​កាល​សព្វ​ថ្ងៃ​នេះ​៕

ហុង​ទើ-សុផល