តំបន់ជនបទស្រស់បំព្រងអាស្រ័យដងផ្លូវផ្កាគំរូ

13:44, 20/01/2025

តំបន់ជនបទនៅស្រុកឡុងភូ (សុកត្រាំង) ក្នុងប៉ុន្មានថ្ងៃនេះ ទៅដល់ទីណាក៏ឃើញដងផ្លូវផ្កា ដើមឈើម្លប់។ ផ្កាទាំងនេះកំពុងរីកស្គុសស្គាយធ្វើឱ្យទិដ្ឋភាពនៅជនបទមានភាពស្រស់បំព្រង។

ដងផ្លូវផ្កាគំរូនៅភូមិទ្រឿងថ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ។
ដងផ្លូវផ្កាគំរូនៅភូមិទ្រឿងថ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ។

បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០១៥ ទ្រឿង​ខាញ់​សព្វ​ថ្ងៃ​“មា​នភាព​ផ្លាស់​ថ្មី​” ជាមួយ​ផ្ទះ​ថ្មី​ភ្លឺ​ចិញ្ចែង​សង់​ជាជួរ​ បណ្តា​ដងផ្លូវ​ផ្កា​រីក​ស្គុសស្គាយ​និង​មាន​ដើម​ឈើ​ជាម្លប់​។ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​បាន​វិនិ​យោគ​កសាង​ បើក​ទូ​លាយ​ សំ​ណង់ សាលា​រៀនដំណាក់​សុខា​ភិបាល​ អគារ​វប្ប​ធម៌​បាន​វិនិ​យោគ​កសាង​ ជួស​ជុល​រឹង​មាំ។ បង​ថាច់​ថាញ់យ៉ាង​ នៅ​ភូមិ​ទ្រឿង​ថបាន​ឱ្យ​ដឹង​៖ កាល​ពី​មុន​ ខ្ញុំ​គ្រាន់​តែដាំ​ផ្កា​ជុំ​វិញផ្ទះ​ ប៉ុន្តែ​ពេល​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បំ​ផុស​ចលនា​ខ្ញុំ​បាន​ដាំ​តាម​ដងផ្លូវ​ខាង​មុខ​ផ្ទះ​។ មិនត្រឹម​តែគ្រួ​សារ​ខ្ញុំ​ គ្រួ​សារ​ដទៃ​ក្នុង​ភូមិ​នរ​ណា​ក៏​ខិត​ខំ​បោស​សម្រាម ថែទាំ​ផ្កា រួម​គ្នា​កសាង​ដងផ្លូវ​ជន​បទ​មួយ​ថ្ងៃ​កាន់​តែស្អាត​-បៃ​តង​។ សង្ឃឹម​ថា​បណ្តា​ដងផ្លូវ​ផ្កា​បែប​នេះ​នឹង​បាន​បើក​ទូលាយ​ច្រើន​ជាង​ទៀត​ ដើម្បី​បង្ក​ទិដ្ឋ​ភាព​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​ស្រស់​បំ​ព្រង​។ ក្រោយ​រយៈ​ពេល​៣​ឆ្នាំ​បំ​ផុស​ចលនា​ ទម្រង់​ដងផ្លូវ​ផ្កា​គំ​រូ​បាន​ប្រ​ជា​ជន​នៅ​ទីនេះ​សកម្ម​ចូល​រួម​ បើក​ទូលាយ​នៅ​តាម​ភូមិ​នា​នា​ក្នុង​ឃុំ​ជន​បទថ្មី​ទ្រឿង​ខាញ់​។ លោក​ថាច់​វូ​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ខាញ់​ឱ្យ​ដឹង​៖ មិន​ត្រឹម​តែ​ដាំ​ផ្កា​នៅ​តាម​ដងផ្លូវ​ប៉ុណ្ណោះ​ទេ រដ្ឋ​អំ​ណាច​នៅ​ទាំង​ជួស​ជុល​ប្រ​ព័ន្ធ​អគ្គិ​សនីតាម​ដងផ្លូវ​ ដាក់​បដា​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​កាប់​ឆ្ការ​ស្មៅ​ ថែទាំ​ផ្កា​ បើ​មាន​គុម្ពផ្កា​ងាប់​ដាំ​ជួស​ថ្មី​ ម្ល៉ោះ​ហើយ​ ដងផ្លូវ​ពេល​ណា​ក៏​មាន​ផ្កា​រីក​ស្រស់​បំ​ព្រង​។ បណ្តា​ដងផ្លូវ​ផ្កា​ធ្វើ​ការ​យល់​ដឹង​របស់​មា​មីងក្នុង​ការពារ​​អនាម័យបរិស្ថាន​។ នៅ​កន្លែង​ដាំ​ផ្កា​គ្មាន​ការ​បោះ​សំរាម​ចោល​ពាស​ពេញ​ទៀត​ឡើយ​ នរណា​ក៏​មាន​ស្មា​រតី​រក្សា​អនា​ម័យ​បរិស្ថាន។

មក​ដល់​ភូមិ​ក​គោ ឃុំ​តឹង​ហ៊ឹង​ដង​ផ្លូវ​ស្រុក​លេខ​២៦ តាម​ដង​ផ្លូវ​គំ​រូ​នៅ​ខាង​មុខ​មាន​ផ្ទះ​សង់​ជា​ជួរ​បាន​ដាំ​ផ្កា​ស្អាត​រីក​ស្គុស​ស្គាយ​។ នេះ​ជា​សំ​ណង់​អា​ស្រ័យ​សា​ខា​សមា​គម​អតីត​យុទ្ធ​ជន​ សាខា​សមាគម​ក​សិករ​និង​សមាជិកា​នា​រី​ភូមិ​អនុ​វត្ត​ទម្រង់​នេះ​បាន​ជិត​២​ឆ្នាំ​មក​ហើយ​ តាម​ផែន​ការ​ទិដ្ឋ​ភាព​បរិស្ថាន​“បៃ​តង-ស្អាត​” ក្នុង​ក្រម​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។ លេ​ខា​សាខា​បក្ស​ភូមិ​ក​គោ សមមិត្ត​គីម​សាយ​បាន​ឱ្យ​ដឹង​៖ ក្នុង​មួយ​ខែ​ម្តង​ សាខា​សមា​គម​និង​អង្គ​ការ​មហា​ជន​នា​នា​ ចាត់​តាំង​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ​មួយ​ថ្ងៃ​ នរណា​ក៏​បាន​បែង​ការ​ងារ​ធ្វើ​។ គ្រួ​សារ​ណា​មាន​ធ្វើ​របង​ ដាំ​ផ្កា​ស្អាត​នឹង​បាន​បង​ប្អូន​នា​រី​ទៅ​ទស្ស​នា​រៀន​សូត្រ​និង​បើក​ទូលាយ​។ លោក​ហ្វិញ​ឌឹក​-ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ​ឱ្យ​ដឹង​៖ ការ​កសាង​ដង​ផ្លូវ​ផ្កា​បង្ហាញ​ពី​ការ​បេ្តជ្ញា​ចិត្ត​និង​ស្មា​រតី​ទទួល​បន្ទុក​របស់​គណៈ​ផ្នែក​លើ​ភូមិ​ដ្ឋាន​ស្រុក​។ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ក៏​ស្រប​មតិ​គាំ​ទ្រ។ ទង្វើ​នេះ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ ក្រុង​អរិយធម៌​។

ការ​ចលនា​កសាង​“ដង​ផ្លូវ​ផ្កា​គំ​រូ​” កំ​ពុង​សាយ​ភាយ​នៅ​តាម​តំ​បន់​ជន​បទ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ភូមិ​ភាគ​សម្រេច​ឆាប់​បណ្តា​លក្ខឋាន​ពីជន​បទ​ថ្មី​និង​ឆ្ពោះ​ដល់​ជន​បទ​ថ្មី​លើក​កម្ពស់​​គំ​រូ​ នៅ​ទាំង​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ស្មារតី​ក្នុង​ការ​រក្សា​បរិស្ថាន​ កសាង​ផ្នត់​រស់​នៅ​វប្បធម៌ អរិយធម៌​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​ស្អាត​ស្អំ៕

ចន្ថា