កសិករឡុងភូរួមកម្លាំងកសាងជនបទថ្មី

05:48, 17/01/2025

ប៉ុន្មានឆ្នាំកន្លង សមាគមកសិករស្រុកឡុងភូ (សុកត្រាំង) បានពង្រីកតួនាទីស្នូលក្នុងបណ្តាចលនាប្រឡងប្រណាំង ពិសេសគឺការចលនា កសាងជនបទថ្មី រួមចំណែកអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ទម្រង់ដាំដំណាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់កសិករឡុងភូ។
ទម្រង់ដាំដំណាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់កសិករឡុងភូ។

តាម​ប្រ​ធាន​សមា​គមក​សិករ​ស្រុក​ឡុង​ភូ​លោក​ង្វៀង​ហុង​តឹម ស្រុក​ឡុង​ភូ​បច្ចុប្បន្ន​ មាន​សមាជិក​កសិករ​ចំ​នួន​១២.២៣៥​រូប​ ស្រូប​អត្រា​៨៣,៩៣% សរុប​ចំ​នួន​គ្រួ​សារ​កសិករ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ សមា​គម​កសិករ​ស្រុក​តែង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ពង្រឹង​ ផ្លាស់​ថ្មី​និង​លើក​កម្ពស់​គុណ​ភាព​ចលនា​កសិករ​ ពិសេស​គឺ​ការ​កសាង​អភិ​វឌ្ឍ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ឱ្យ​កសិករ​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ បន្ថយ​ក្រស្ថេរ​ភាព​និង​ធ្វើ​មាន​ស្រប​ច្បាប់​។ លទ្ធ​ផល​ សមា​គមបាន​ សហការ​ចាត់​តាំង​បើក​ថ្នាក់​បណ្តុះ​បណ្តាល​របរ​បាន​២០​ថ្នាក់​ឱ្យ​កសិករ​ចំ​នួន​៣៦០​រូប​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឱ្យ​សមា​ជិកចំ​នួន​២.៦៧៣​រូប​ បម្រើ​ផលិត​កសិកម្ម​និង​ការ​ងារ​ធ្វើ​។ ឧប​ត្ថម្ភ​ប្រ​ជា​ជន​ មាន​ដើម​ទុន​ផលិត​ ធ្វើ​អា​ជីវកម្ម​ឆ្លង​តាម​ប្រ​ភព​មូល​និធិឧបត្ថម្ភ​កសិករ​ ចុះ​ហត្ថ​លេខា​ជា​មួយ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​អនុ​វត្ត​ឱ្យ​បុល​ទុន​ចំ​ពោះ​គ្រួ​សារ​ក្រ។ សហការ​ជា​មួយ​អង្គ​ភាព​ទាក់​ទិន​ដើម្បី​ចាត់​តាំង​ហ្វឹក​ហាត់​ផ្ទេរ​វិទ្យា​សាស្ត្រ-​បច្ចេក​ទេស​ ហ្វឹក​ហាត់​ពីការ​ដាំ​បន្លែ​សុវត្ថិ​ភាព​ ការ​គ្រប់​គ្រង​ជំ​ងឺ​លើ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ មាន​ជាង​២០​ថ្នាក់​ ឱ្យ​សមា​ជិក​កសិករ​ជិត​២.០០០​រូប​ចូល​រួម​។ ឆ្លង​តាម​នោះ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ជន​បទ​បង្កើត​ការ​ងារ​រក​ស៊ី​និង​កែ​លម្អ​ជីវភាព​ឱ្យ​សមា​ជិក​កសិករ​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​ទីក្រុង​អរិយធម៌​។

ក្នុង​ឆ្នាំ​កន្លង​ សមា​គមក​សិករ​គ្រប់​ថ្នាក់​​ស្រុក​ឡុង​ភូ​បាន​ឃោ​សនា​យ៉ាង​ជម្រៅ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ទីក្រុង​អរិយធម៌​និង​សាទរ​ចលនា “ទូ​ទាំង​ប្រ​ទេស​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​”។ សមា​គម​គ្រប់​ថ្នាក់​ចូល​រួម​អនុ​វត្ត​៥​លក្ខឋាន​ សមា​ជិក​កសិករ​ភាគ​ច្រើន​បាន​ចូល​រួម​យ៉ាង​សកម្ម​ បង្ហាញ​មុខ​៦​ទម្រង់​ការ​ពារ​បរិស្ថាន​ជន​បទ​ ឃោ​សនា​ចលនា​សមា​ជិក​កសិករ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ​បរិស្ថាន​ ប្រើ​ប្រាស់​ទឹក​ស្អាត​ អនា​ម័យ​បរិស្ថាន​ ធានា​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ ថែ​ទាំ​សុខ​ភាព​ ផ្ទេរ​រចនា​សម្ព័ន្ធ​ផលិត​… ឆ្លង​តាម​នោះ​រួម​ចំ​ណែក​លើក​កម្ពស់​ ប្រ​សិទ្ធ​ភាព​ផលិត​ កែ​លម្អ​បរិស្ថាន​។ ប្រ​ធាន​សមា​គមក​សិករ​ឃុំ​ចូវ​ខាញ់ ​ង្វៀង​ហុង​ភីម​រីក​រាយ​ឱ្យ​ដឹង​៖  រួម​ចំ​ណែក​ជា​មួយ​គណៈ​ចង្អុល​ការ​ឃុំ​ដើម្បី​កសាង​ឃុំ​ជន​បទ​ថ្មី​សម្រេច​បាន​ជោគ​ជ័យ​ សមា​គមក​សិករ​ឃុំ​បាន​ចុះ​ឈ្មោះ​អនុ​វត្ត​ការ​ លើក​កម្ពស់​គុណ​ភាព​០៥/១៩លក្ខឋាន​ ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​និង​ទទួល​បន្ទុក​នូវ​លក្ខឋាន​ មួយ​ស្តីពី​ការ​ផលិត​។ តាម​នោះ​ សមា​គម​បាន​ចង្អុល​ការ​សាខា​សមា​គម​ចាត់​ចែង​សមា​ជិក​ឱ្យ​អនុ​វត្ត​ជួស​ជុល​ផ្ទះ​ដោយ​ខ្លួន​ឯង​ ទន្ទឹម​នឹង​នោះ​ ត្រូវ​ទទួល​ជំ​នួយ​ពី​០១​-០៣​គ្រួ​សារ​ជិត​ខាង​ដើម្បី​សង់​ផ្ទះ​សម្រេច​តាម​ស្តង់​ដារ​គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​។ បំ​ផុស​ចលនា​សមា​ជិក​១០០% ចុះ​ឈ្មោះ​អនុ​វត្ត​០៥​លក្ខឋាន​ដោយ​សមា​គម​ទទួល​បន្ទុក​តាំង​ពីនោះ​ជន​បទ​របស់​ឃុំ​បាន​អភិ​វឌ្ឍ​ជាបណ្តើរ​ៗ ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​កាន់​តែ​បាន​លើក​កម្ពស់​។ ប្រ​ធាន​សមា​គមក​សិករ​ស្រុក​ឡុង​ភូ ង្វៀង​ហុង​តឹមឱ្យ​ដឹង​៖ បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​សមាគម​បន្ត​ការ​អភិ​វឌ្ឍ​​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ទន្ទឹម​នឹង​នោះ​ បាន​អះ​អាង​ថា​ អង្គ​ការ​សមា​គម​ពិត​ជាមជ្ឈ​មណ្ឌល​ ជាស្នូល​ក្នុង​ការ​ចលនា​កសិករ​ ក្នុង​ការ​ងារ​កសាង​ជន​បទ​ថ្មី​។

ជា​មួយ​នឹង​របៀប​ធ្វើ​ជាក់​ស្តែង ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត នា​ពេល​កន្លង​សមា​គមក​សិករ​ស្រុក​ឡុង​ភូ​គ្រប់​ថ្នាក់​បាន​ជំ​រុញ​និង​ពង្រីក​សក្តា​នុភាព​របស់​សមា​ជិក​កសិករ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​វប្ប​ធម៌​សង្គម​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ៕

ចន្ថា