បងត្រឹងធីភឿងយុង-លេខាសម្ព័ន្ធយុវជនឃុំអាងនិញកំពុងដាំផ្កា ធ្វើស្មៅតាមដងផ្លូវជនបទ ដើម្បីចូលរួមទិវាបរិស្ថានពិភពលោក។ |
រយៈកាល៧ឆ្នាំបំពេញការងារសម្ព័ន្ធយុវជននិងការចលនាយុវជន បងស្រីត្រឹងធីភឿងយុងតែងជ្រួតជ្រាប ផ្សព្វផ្សាយបណ្តាសេចក្តីសម្រេចរបស់បក្ខភាគឃុំ ផែនការរបស់ថ្នាក់លើ អនុវត្តមានប្រសិទ្ធភាពបណ្តាការចលនាប្រឡងប្រណាំងនៅមូលដ្ឋាន។ ពិសេស ការចលនាផ្សព្វផ្សាយអនុវត្តលេខ០៥/TW ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ របស់ការិយាល័យនយោបាយ ស្តីពីជម្រុញរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បងស្រីបានផ្សព្វផ្សាយដល់បណ្តាសមាជិកយុវជន ម្ចាស់ការចូលរួមស្នើបណ្តាសកម្មភាពរបស់សម្ព័ន្ធយុវជនក៏ដូចជាដំណោះស្រាយដើម្បីអនុវត្តល្អភារកិច្ចដែលបានប្រគល់ សហការជាមួយផ្នែក អង្គការមហាជនចាត់តាំងច្រើនសកម្មភាពទាក់ទាញបានសមាជិកយុវជនជាច្រើនចូលរួម។ ជាកម្មាភិបាលសម្ព័ន្ធយុវជន ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំមិនត្រឹមតែនិយាយយើងត្រូវតែអនុវត្តនិងស្រាវជ្រាវរៀនសូត្រដើម្បីពង្រីកតួនាទី ភារៈនិងសម្រេចភារកិច្ចដែលបានប្រគល់។ សកម្មភាពផ្សព្វផ្សាយដល់កម្មាភិបាល សមាជិកយុវជនបណ្តាខ្លឹមសារសំខាន់នៃសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ល។ បងស្រីយុងបានឱ្យដឹងដូច្នេះ។ ជាមួយការច្នៃប្រឌិត អស់ពីចិត្តក្នុងការងារ បងស្រីបានរួមចំណែកធ្វើឱ្យសកម្មភាពសម្ព័ន្ធយុវជននិងការចលនាយុវជនរបស់ឃុំឱ្យ
មានសណ្តាប់ធ្នាប់បានសម្ព័ន្ធយុវជនថ្នាក់លើវាយតម្លៃខ្ពស់។ បានដឹង រយៈពេលកន្លង បងស្រីរួមជាមួយគណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំច្បាមតាមកិច្ចចង្អុលការរបស់គណៈប្រតិបត្តិការសម្ព័ន្ធយុវជនស្រុក ចាត់តាំងជាច្រើនសកម្មភាព ការចលនាមានអត្ថន័យដូច ការចលនា “ថ្ងៃអាទិត្យស្ម័គ្រចិត្ត” និង “ថ្ងៃអាទិត្យបៃតង” កសាងដងផ្លូវ “ស្អាត-បៃតង-អរិយធម៌-សុវត្ថិភាព"។ល។ បងស្រីយុងបានឱ្យដឹងបន្ថែម៖ រាល់ឆ្នាំ ខ្ញុំរួមជាមួយយុវជនឃុំអាងនិញបញ្ចេញកម្លាំងចលនាប្រជាជនបញ្ចូលកំណត់អត្តសញ្ញាណអេឡិចត្រូនិចVNeID ប្រគល់ផ្ទះ២ខ្នងឱ្យសមាជិកយុវជនដែលមានស្ថានភាពលំបាក ដោយមានតម្លៃ៣៥លានដុង/ខ្នង ចលនាសប្បុរសជនបានអំណោយចំនួន៦៩០ចំណែក រួមមានអង្ករ ទេយ្យវត្ថុសម្រាប់ជំនួយដល់គ្រួសារក្រ ក្បែរក្រ អ្នកអនាថា។ល។ ដោយទឹកប្រាក់ជិត១៩០លានដុង។ ទន្ទឹមនឹងនោះ ចលនាសមាជិកយុវជនចូលរួមបរិច្ចាគឈាមចំនួន២០លើកចំណែកខ្ញុំចូលរួមបរិច្ចាគឈាមបានចំនួន៥លើក។
ជាមួយស្មារតីអស់ពីចិត្តឧស្សាហ៍រៀនសូត្រ នារីលេខាសម្ព័ន្ធយុវជនត្រឹងធីភឿងយុងបានគណៈកម្មាធិការប្រជាជនខេត្ត សម្ព័ន្ធយុវជនខេត្ត សម្ព័ន្ធយុវជនស្រុកជូនលិខិត ប័ណ្ណសរសើរ។ សង្ឃឹមថា ជាមួយទង្វើអស់ពីចិត្តរបស់បងស្រីយុងគឺសកម្មភាពសម្ព័ន្ធយុវជនឃុំអាងនិញពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍ បំផុតគឺការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញពង្រីកកាន់តែខ្លាំងក្នុងសមាជិកយុវជន៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin