![]() |
ស្ពានជនបទភូមិដៃដូនអ៊ុយ ឃុំភូមី ស្រុកមីទូបានវិនិយោគកសាងរឹងមាំជួយមាមីងក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួល។ |
លោកង្វៀងថាញ់ផុង-អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនស្រុកមីទូឱ្យដឹង៖
បណ្តាកម្មវិធីទិសដៅជាតិតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងស្រុកយកចិត្តទុកដាក់ចង្អុលការ ដឹកនាំផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់ ទន្ទឹងនឹងការគួបផ្សំបណ្តាកម្មវិធី គម្រោងទាក់ទិនដូចជា៖ បន្ថយក្រស្ថេរភាពកសាងជនបទថ្មី... គិតមកដល់ពេលនេះ ស្រុកមាន៣ឃុំមានជនជាតិភាគតិចច្រើន រួមមាន ភូមី មីធ្វឹង ធ្វឹងហ៊ឹងសុទ្ធតែសម្រេចបានបទដ្ឋានជនបទថ្មី។
ពេលកន្លង ៣ឃុំនៅតំបន់ជនជាតិភាគតិចបានយកចិត្តទុកដាក់ អាទិភាពក្នុងការវិនិយោគលើគម្រោងជាច្រើនសំណង់ដើម្បីសម្រេចទិសដៅនូវហេដ្ឋរចនាសម្ព័ន្ធព្រមៗគ្នា បង្កជាគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមចំណែកសម្រេចនូវលក្ខឋានកសាងជនបទថ្មី។ ទទួលបានការឧបត្ថម្ភផ្ទះថ្មី បងស្រីស៊ើងធីឡាងនៅភូមិតាអង់A១ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ មានក្តី រំភើបរីករាយបំផុតបន្ទាប់ពីរៀបការច្រើនឆ្នាំ។ ដោយមានការយកចិត្តទុកដាក់របស់មជ្ឈិមនិងភូមិភាគ គ្រួសារបងស្រីមានផ្ទះរឹងមាំពីកម្មវិធីជូនផ្ទះមហាសាមគ្គីដល់គ្រួសារដែលលំបាកអំពីផ្ទះនៅ។ ក្រៅពីនេះ បងស្រីនៅទាំងបានឧបត្ថម្ភគោសាច់២ក្បាលពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ នេះបានចាត់ទុកថាជាអំណោយដ៏មានអត្ថន័យជាក់ស្តែងចំពោះគ្រួសារនិងជាឧបករណ៍សម្រាប់បងស្រីខិតខំប្រឹងប្រែងឈានឡើងលំនឹងជីវភាព។ បងស្រីឡាងចែករំលែក៖ កាលពីមុន មិនទាន់មានផ្ទះ ត្រូវរស់នៅជាមួយឪពុកម្តាយ។ ទើបតែបានរដ្ឋឧបត្ថម្ភផ្ទះនៅនិងគោ ឥឡូវគ្រួសារខំប្រឹងចិញ្ចឹមគោ ធ្វើយ៉ាងណាឱ្យគោឆាប់បានកើត បើក ទូលាយហ្វូងដើម្បីលំនឹងជីវភាព។ គ្រួសារបង ស្រីយ័ញធីសុខា នៅភូមិសុកស្វាយ ឃុំភូមី ស្រុកមីទូ គ្មានឧបករណ៍សម្ភារៈផលិត ដូច្នេះហើយ ជីវភាពតែងលំបាកពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណូលតិចតួចពីធ្វើការឈ្នួលរបស់ប្តីប្រពន្ធគ្រាន់តែគ្រប់សម្រាប់ចិញ្ចឹមកូនតូចពីរនាក់ ដូច្នេះ មានទុនដើម្បីសង់ផ្ទះឬបង្កើតអាជីព ចំពោះគ្រួសារបងស្រីមិនហ៊ានគិតដល់ពេលដែលបានរដ្ឋអំណាចភូមិភាគពិនិត្យឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ព្រមទាំងគោសាច់១គូបងស្រីសុខារីករាយឱ្យដឹង៖ ប្តីប្រពន្ធសប្បាយខ្លាំងណាស់ ព្រោះឥឡូវមានផ្ទះនៅលំនឹង។ អនាគត ខាងមុខ ប្តីប្រពន្ធនឹងខិតខំពលកម្មបន្ថែមទៀតដើម្បីឈានឡើងចាកផុតក្រ មាមីងហៅធ្វើអីក៏ធ្វើទាំងអស់ដើម្បីមានប្រាក់ចំណូល ក្រៅពីនេះ ឆ្លៀតចិញ្ចឹមគោដើម្បីបង្កើនហ្វូងឆាប់។
ការផ្លាស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរ នៅស្រុកមីទូបច្ចុប្បន្នបានបញ្ជាក់ពីការយកចិត្តទុកដាក់គិតអានរបស់បក្សនិងរដ្ឋចំពោះការអភិវឌ្ឍលើគ្រប់ វិស័យរបស់ជនរួមជាតិ។ នេះជាកម្លាំងជំរុញទឹកចិត្តជួយមាមីងប្រឡងប្រណាំងពលកម្ម ផលិតឈានឡើងបន្តិចម្តងៗ កសាងជីវភាពវប្បធម៌ ចូលរួមយ៉ាងសកម្មក្នុងការចលនាកសាងជនបទថ្មី នាំមកនូវភាពរុងរឿងដល់ភូមិស្រុកនិងភូមិភាគ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin