តំបន់ជនបទនៅទ្រុងប៊ិញមានភាពវិវឌ្ឍន៍

06:36, 01/01/2025

ប្រជាជននៅភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី (សុកត្រាំង) សប្បាយរីករាយពេលដងផ្លូវពីភូមិទៅមណ្ឌលឃុំបានចាក់បេតុងរាបរលូន ស្អាត រឹងមាំ ពិសេស ផ្លូវបណ្តោយតាមតំបន់ធ្វើស្រែ ដាំដំណាំបំពេញតម្រូវការក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់មាមីង។

ដងផ្លូវជនបទភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រីបានវិនិយោគរឹងមាំ។
ដងផ្លូវជនបទភូមិទ្រុងប៊ិញ ឃុំទ្វឹងទឹក ស្រុកថាញ់ទ្រីបានវិនិយោគរឹងមាំ។

មក​ទ្រុង​ប៊ិ​ញ យើង​ខ្ញុំ​បាន​​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​​ផ្លាស់​​ថ្មី​នៅតំបន់ជន​បទ​។ ប្អូន​​ៗទៅ​រៀន​នៅ​សាលា​ថ្មី​រឹង​មាំ កាល​​ពីមុន​ផ្លូវ​ភក់​ឥឡូ​វជំ​នួស​​ដោយ​ផ្លូវ​បេតុង​​រាប​រលូន​ ស្អាត​ ជីវភាព​​មា​មីង​ផ្លាស់​​ប្តូរ​​​រាល់​ថ្ងៃ​។ នោះ​ជាលទ្ធ​ផល​នៃ​​ការ​​រួម​កម្លាំង​​​សាម​គ្គី​​ភាព​រវាង​​រដ្ឋ​អំ​ណាច​​និង​​ប្រ​ជា​ជន​​ភូមិ​​ភាគ​។ បច្ចុ​ប្បន្ន​ ទូទាំង​​ភូមិ​​មា​នគ្រួ​សារ​ប្រ​ហែល​៦២៥គ្រួ​ ក្នុង​នោះ​ ជន​រួម​​ជាតិ​ខ្មែរ​​ស្រូប​​អត្រា​​ជិត​៩៨,២% មា​មីង​នៅ​ទីនេះ​ភាគ​ច្រើន​ប្រ​កប​របរកសិកម្ម​​ និង​​ចិញ្ចឹម​សត្វ​ លក់​ដូរ​តូច​។ល។​ តាម​​លោក​​ហ្វិញ​ក្វៀង​-លេខា​សាខា​បក្ស​ភូមិ​​ទ្រុង​​ប៊ិញ​ជាភូមិ​​លំ​បាក​ នា​ពេល​កន្លង​ ខ្ញុំ​​តែង​សហកា​រ​ជាមួយ​អង្គ​ការ​​​​មហា​ជន​ភូមិ​​ ឃុំ​ចុះ​ដល់​គ្រួ​សារ​នីមួយ​ៗ​​ចែ​ករំ​លែក​​បទពិសោ​ធ​ន៍ ឧប​ត្ថម្ភ​ទុន​ដើម្បី​ឱ្យ​ប្រ​ជា​ជន​មា​នលក្ខ​ណៈ​​ផលិត​ លើ​ក​ស្ទួយ​​ជីវភាព​​។ តាំង​ពីនោះ​ ជីវភាព​​របស់​​មា​​មីង​​កាន់​តែបាន​​លើ​កកម្ពស់​ មក​ដល់​ពេល​​នេះ​ អត្រា​​គ្រួ​សារ​ក្រថយ​ចុះ​ នៅ​ត្រឹម​៣៨គ្រួ​ ក្បែរ​​ក្រនៅ​ត្រឹម​៥៨គ្រួ​… ពេល​សួរ​អំ​ពី​ការ​​​កៀរ​គរប្រ​ជា​ជន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​​សង់​​ស្ពាន​។ លោក​ក្វៀង​ចែក​រំ​លែក​៖ ដើម្បីព្រួតដៃក្នុង​​ការ កសាង​ជន​បទ​ថ្មី​ នា​ពេល​កន្លង​ ខ្ញុំ​និង​​សម​មិត្ត​ក្នុង​សាខា​បក្ស​​ភូមិ​​ទ្រុង​ប៊ិ​ញចលនា​​សង់​ស្ពាន​ចំ​នួន​៥និង​​ជួស​​ជុល​​ផ្លូវ​​ជន​បទ​ជាច្រើន​។ ពិសេស​ ឆ្នាំ​​២០១៩ ខ្ញុំ​កៀរ​គរសប្បុរ​ស​ជន​និង​​ប្រ​​ជា​ជន​​បាន​​ប្រាក់​ចំ​នួន​២០០លាន​ដុង​ដើម្បី​​សង់​ស្ពាន​ទីនោ មា​នប្រ​វែង​២៥ម៉ែ​ត្រ ទទឹង២ម៉ែ​ត្រ ចលនា​​ប្រ​ជា​ជន​ដាំ​ផ្កា​នៅ​តាម​​ដង​ផ្លូវ​ជន​បទ​ សង់​បង្គោល​ទង់​ សម្អាត​អនា​​ម័យ បរិស្ថាន​​​និង​​គប់​វាល់បង្គោល​ភ្លើ​ង​​ចំ​នួន​៥០ ដាក់​អំ​​ពូលភ្លើ​ង​ចំ​នួន​៥០សម្រាប់​អុជ​បំ​ភ្លឺ​​ផ្លូវ​ជន​បទ​ សរុប​​តម្លៃ​​ជាង​៥០លាន​ដុង។ ក្រៅ​​ពី​នេះ​ រៀង​រាល់​ឆ្នាំ យើង​ខ្ញុំ​កៀរ​គរ​អំ​ណោយ​​ជិត​​១.០០០​​ចំ​ណែក​​ ដើម្បី​ឧប​ត្ថម្ថដល់​គ្រួ​សារ​ក្រ ក្បែរ​​​​ក្រ គ្រួ​សារ​ជួប​​ការ​​លំ​បាក​។ សប្បាយ​​រីក​រាយ​​ចំ​ពោះ​ការ​​យក​ចិត្ត​​ទុក​​ដាក់​ គិតអា​នរបស់​រដ្ឋ​ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ​ បង​​ថា​ច់​ថា​ញ់ ភូមិ​​ទ្រុង​ប៊ិ​ញ ឃុំ​ទ្វឹង​​​ទឹក​ឱ្យ​ដឹង​៖ បច្ចុ​ប្បន្ន​ ដោយ​​សារ​គោល​​នយោ​​បាយ​​​ឧប​ត្ថម្ភ​​របស់​​រដ្ឋ​ ដូច្នេះ​ហើយ​ ផ្លូវ​​ជន​​បទ​បាន​​ចាក់​​បេតុង​​រឹង​មាំ ធារា​​សាស្ត្រក៏​បាន​​​ស្តារ​​ដើម្បី​ប​ម្រើ​ការ​​​ស្រោច​​​ស្រព​​ក្នុង​ផលិត​ ប្រ​ជា​ជន​យើង​ខ្ញុំ​បាន​​ស្រប​មតិ​យ៉ាង​ខ្លាំង​ សប្បាយ​​រីក​រាយ​​​ស្ងប់​​ចិត្ត​និង​​​ខិត​​ខំ​ពល​​កម្ម​​​ផលិត​។

សាខា​បក្ស​ភូមិ​​ទ្រុង​ប៊ិ​ញក៏​ឆ្លៀត​​​ ប្រ​ភព​ឧប​ត្ថម្ភ​របស់​ ថ្នា​ក់​លើ​ដើម្បី​ជំនួយ ដល់​មា​មីង​ ក្នុង​ឆ្នាំនេះ​​បាន​​​ ឧប​ត្ថម្ភ​ផ្ទះ​​១២ខ្នង​ដល់​គ្រួ​សារ​ក្រដែល​ជួប​ការ​​លំ​បាក​ពីផ្ទះ​​នៅ​ពីប្រ​ភព​ទុន​ជំ​នួយ​ឧប​ត្ថម្ភ​របស់​ក្រសួង​​នគរបាល​​និង​​កម្ម​វិធី ​ទិសដៅ​​ជាតិ​​អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច​-សង្គម​​​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​។ ដោយ​ការ​​យក​ចិត្ត​ទុក​​ដាក់​គិតអា​នរបស់​បក្ស​ រដ្ឋ​ ពិសេស​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​តែងបាន​​វិនិ​យោ​គកសាង​បណ្តា​ប្រ​ព័ន្ធ​​ហេដ្ឋា​​រចនា​​សម័្ពន្ធ​​បាន​​សម្រេច​​ជាបណ្តើរ​ៗ ក្រៅ​ពីនេះ​​ នៅ​ទាំង​ជួយ​ឧប​ត្ថម្ភ​បុល​ទុន​ពីធនា​គារ​គោល​​នយោ​​បាយ​សង្គម​​ ដើម្បី​មា​មីង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ ជីវភាព​​សម្ភារៈ​​និង​​ស្មា​រតី​របស់​មា​មីង​ក្នុង​​ភូមិ​​​កាន់​​តែ​ប្រ​សើរ​​ឡើង​ គ្រួ​សារ​ជាច្រើន​​បាន​​ចាក​​ផុត​​ក្រ សង់​​ផ្ទះ​​រឹង​មាំ ឈាន​​ឡើង​​​ធ្វើ​មា​នស្រប​ច្បាប់​។ បច្ចុ​ប្បន្ន​ អត្រា​​មា​មីង​ប្រើ​ប្រាស់​បង្គន់​​ស្របអនា​​ម័យ​សម្រេច​​​៩០% ប្រើ​ប្រាស់​អគ្គិ​សនី​សម្រេច​​១០០% ប្រើ​ប្រាស់​​ទឹក​​​ស្អាត​​១០០%។

មក​ទ្រុង​ប៊ិ​ញ​ងាយ​នឹង​ឃើញ​ទិដ្ឋភាពជន​បទ​​បាន​​ប្រែថ្មី​ ដោយ​មា​នហេដ្ឋា​រចនា​​សម្ព័ន្ធ​​រឹង​មាំ វាល​​ស្រែ​ស្រូវ​ទុំ​ប្រ​កប​ដោយ​ភាព​សប្បាយ​​រីក​រាយ​​​របស់​ប្រ​ជា​ជន​ សមិទ្ធផល​ទាំង​នោះ​​រួម​​ចំ​ណែក​​​ជាមួយ​នឹង​បក្ខ​ភាគ​​ រដ្ឋ​អំ​ណាច​​និង​​ប្រ​ជា​ជន​ឃុំ​ទ្វឹង​​ទឹក​សម្រេច​​បាន​​នូវ​គោល​ដៅ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​តាម​​ផែន​ការ​​ដែល​បាន​​ដាក់​ចេញ​៕

ដាលីន