ទម្រង់អុជបំភ្លឺបណ្តាដងផ្លូវជនបទ

05:34, 14/01/2025

ប៉ុន្មានឆ្នាំកន្លង ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) មានសកម្មភាពល្អៗនិងច្នៃប្រឌិតជាច្រើន រួមចំណែកកសាងទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែរីកចម្រើន។ ក្នុងនោះ លេចធ្លោគឺទម្រង់ “អុជបំភ្លឺដងផ្លូវ” នាំមកនូវប្រសិទ្ធភាពជាក់ស្តែង បានប្រជាជនស្របមតិគប់វាល់ថវិកាកសាងបង្គោលអគ្គិសនីតាមដងផ្លូវ ធ្វើភ្លឺដងផ្លូវជនបទ។

អគ្គិសនីអុជបំភ្លឺបានដាក់នៅតាមដងផ្លូវជនបទរបស់ឃុំតឹងហ៊ឹង។
អគ្គិសនីអុជបំភ្លឺបានដាក់នៅតាមដងផ្លូវជនបទរបស់ឃុំតឹងហ៊ឹង។

បាន​រដ្ឋ​វិនិ​យោគ​ជាង​២៦​ពាន់​លាន​ដុង សម្រាប់​បើក​ទូ​លាយ​ផ្លូវ​ដាន​តូច​ទៅ​ជា​ផ្លូវ​ស្រុក​លេខ​២៦​វិនិ​យោគកសាង​ស្ពាន​ចាស់​ជា​ស្ពាន​អក្សរY ត​ភ្ជាប់​មាត់​ព្រែក​ហ៊ឹង​ថាញ់​ជាប់​នឹង​ភូមិ​តឹង​គ្វី A និង​តឹង​គ្វី B។ ថ្មី​ៗ​នេះ​ មាន​ប្រ​ភព​ទុន​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ គណៈ​ចង្អុល​ការ​កម្ម​វិធី​ឃុំ​តឹង​ហ៊ឹង​វិនិ​យោគ​៤០​លាន​ដុង​ដាក់​អំ​ពូល​ភ្លើង​អុជ​បំ​ភ្លឺ​ដោយ​អគ្គិ​សនី​ព្រះ​អា​ទិត្យ (បង្គោល​២០​និង​អំ​ពូល​ភ្លើង​២០)។ ទម្រង់​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ បង្ក​ភាព​សាយ​ភាយ​ក្នុង​មា​មីង​ពី​ស្មា​រតី​សហគមន៍ អស់​ពី​ចិត្ត​ចូល​រួម​គប់​វាល់​ថវិកា​ កម្លាំង​ពល​កម្ម​ មក​ដល់​សព្វ​ថ្ងៃ​បង្កើត​បាន​១.០០០​ម៉ែត្រ។ ដង​ផ្លូវ​ភ្លឺ​-បៃតង​-ស្អាត​ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​សិស្សា​នុសិស្ស​ទៅ​រៀន​បាន​ងាយ​ស្រួល​ បន្ថយ​បាន​អបាយ​មុខ​សង្គម​ គ្រោះ​ថ្នាក់​ចរាចរណ៍។ ដង​ផ្លូវ​នេះ​ ដំ​បូង​រដ្ឋ​វិនិ​យោគ​ដាក់​បាន​ត្រឹម​តែ​បង្គោល​និង​អំ​ពូល​ភ្លើង​ចំ​នួន​២០ បច្ចុប្បន្ន​មា​មីង​បាន​ដាក់​បន្ថែម​បង្គោល​ចំ​នួន​១៥​ទៀត​និង​ភូមិ​ភាគ​កំ​ពុង​ចលនា​សង្គមូ​បនីយកម្ម​ដើម្បី​ដាក់​អំ​ពូល​អគ្គិ​សនី​ព្រះ​អា​ទិត្យ​តាម​ដង​ផ្លូវ​ដោយ​មាន​ប្រ​វែង​ជាង​៤.០០០ម៉ែត្រ ដោយ​បង្គោល​និង​អំ​ពូល​នីមួយ​ៗ​តម្លៃ​២​លាន​ដុង។​ បង​ឡឹម​សាង​ នៅ​ភូមិ​កគោ​រីក​រាយ​ឱ្យ​ដឹង​៖ ពេល​ភូមិ​ចលនា​ ខ្ញុំ​ស្រប​មតិ​ភ្លាម​ សព្វ​ថ្ងៃ​មិន​ត្រឹម​តែ​ខ្ញុំ​ទេ មា​មីង​ក្នុង​ភូមិ​នរណា​ក៏​សប្បាយ​រីក​រាយ​និង​មាន​ក្តី​មោទន​ភាព​ពេល​ឃើញ​ដងផ្លូវ​ខាង​មុខ​ផ្ទះ​យើង​បាន​បើក​ទូ​លាយ​ ភ្លឺ។

លោក​ត្រា​វិញ​ឡើយ-​លេខា​សាខា​បក្ស​ភូមិ​តឹង​គ្វី B ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖

ក្រោយ​ពី​បាន​ផ្សព្វ​ផ្សាយ​ចលនា មា​មីង​មាន​ការ​ផ្លាស់​ប្តូរ​ពី​ការ​យល់​ដឹង​សកម្ម​ចូល​រួម​គប់​វាល់​ថវិកា​ កម្លាំង​ពល​កម្ម​ដើម្បី​រួម​គ្នា​ធ្វើ​។ ចាប់​ពី​ពេល​មាន​ដងផ្លូវ​អុជ​បំ​ភ្លឺ​ មា​មីង​មាន​ក្តី​សប្បាយ​រីក​រាយ​ ការ​សាមគ្គី​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ស្អិត​រមួត រួម​គ្នា​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី​។ អា​ស្រ័យ​បំ​ពេញ​ល្អ​​ការ​ងារ​ចលនា​ បំ​ផុត​គឺ​ការ​ធ្វើ​ដោយ​បើក​ចំ​ហ ច្បាស់​លាស់​ក្នុង​សកម្ម​ភាព​ចំ​ណូល​ ចំ​ណាយ​ ម៉្លោះ​ហើយ​មា​មីង​តែង​ស្ងប់​ចិត្ត​ឧបត្ថម្ភ​ថវិកា​ឱ្យ​ភូមិ​ភាគ​ដាក់​ប្រ​ព័ន្ធ​អគ្គិ​សនី​ព្រះ​អា​ទិត្យ​។ ប្រ​ព័ន្ធ​អគ្គិ​សនី​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ជូន​ដល់​រាប់​រយ​គ្រួ​សារ​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​។

សមមិត្ត​ដាំង​ថាញ់​ញ៉ាំង​-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖

ដើម​ឆ្នាំ​២០២៣ គណៈ​កម្មា​ធិការ​បក្ស​បាន​ចង្អុល​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ បណ្តា​ផ្នែក​នា​នា​របស់​ឃុំ​ ភូមិ​នា​នា​ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្តា​លក្ខឋាន​ជន​បទ​ថ្មី​ មក​ដល់​សព្វថ្ងៃ​ ឃុំ​អនុ​វត្ត​សម្រេច​១៧/១៩​លក្ខឋាន​។ ទម្រង់​ចលនា​ដាក់​អំ​ពូល​ភ្លើង​តាម​ដង​ផ្លូវ​ជន​បទ​និង​ធ្វើ​របង​ បង្គោល​ទង់​នៅ​តាម​ភូមិ​បាន​ជួយ​ឱ្យ​ឃុំ​តឹង​ហ៊ឹង​សម្រេច​ជា​សារ​វ័ន្ត​បណ្តា​លក្ខឋាន​ពី​អគ្គិ​សនី ដង​ផ្លូវ​ជន​បទ​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ល។ ទម្រង់​បាន​យើង​ខ្ញុំ​បន្ត​ផ្សព្វ​ផ្សាយ​លើ​ដង​ផ្លូវ​ដទៃ​ទៀត​ ​នៅ​លើ​ភូមិដ្ឋាន​។

ទម្រង់​នេះ​មាន​ភាព​សាយ​ភាយ​ដល់​ភូមិ​ជិត​ខាង​នៅ​លើ​ភូមិដ្ឋាន​ឃុំ​តឹង​ហ៊ឹង​ក្នុង​ការ​ប្រើ​ប្រ​ព័ន្ធ​អគ្គិ​សនី​ព្រះ​អា​ទិត្យ​តាម​ដង​ផ្លូវ​ជន​បទ​។ អំ​ណឹះ​ត​ទៅ ដង​ផ្លូវ​ជន​បទ​តែង​អុជ​បំ​ភ្លឺ​ក្នុង​ពេល​យប់​ បង្ក​ទិដ្ឋ​ភាព​ថ្មី​ឱ្យ​ជន​បទ​ រួម​ចំ​ណែក​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ កសាង​ភូមិ​ស្រុក​ប្រ​កប​ដោយ​អរិយធម៌​ទំ​នើប​៕

ចន្ថា