សកម្មអនុវត្តការងារសុខុមាលភាពសង្គមកសាងក្រុងអរិយធម៌

13:45, 20/01/2025

ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ បងហ្វិញសូផាត់ អនុលេខាសម្ព័ន្ធយុវជនឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) តែងលើកកម្ពស់ស្មារតី ភារៈក្នុងការផ្សព្វផ្សាយអនុវត្តការងារសម្ព័ន្ធយុវជននិងការចលនាយុវជននៅភូមិភាគ ពិសេសគឺការចូលរួមបណ្តាសកម្មភាពធានាសុខុមាលភាពសង្គម ព្រួតដៃរួមជាមួយរដ្ឋអំណាចភូមិភាគកសាងក្រុងអរិយធម៌។

បងហ្វិញសូផាត់ (ខាងឆ្វេង) អនុលេខាសម្ព័ន្ធយុវជនឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង)
ផ្សព្វផ្សាយបណ្តាសកម្មភាពកសាងក្រុងអរិយធម៌។
បងហ្វិញសូផាត់ (ខាងឆ្វេង) អនុលេខាសម្ព័ន្ធយុវជនឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ផ្សព្វផ្សាយបណ្តាសកម្មភាពកសាងក្រុងអរិយធម៌។

បាន​ទំ​នុក​ចិត្ត​ជ្រើស​ធ្វើ​ជា​អនុ​លេខា​សម្ព័ន្ធ​យុវជន​ឃុំ​វៀង​ប៊ិញ​ឆ្នាំ​២០២០ បង​ហ្វិញ​សូ​ផាត់​ រួម​ជា​មួយ​គណៈ​ប្រ​តិបត្តិ​ការ​សម្ព័ន្ធ​យុវជន​ឃុំ​អនុ​វត្ត​ច្រើន​សំ​ណង់​ការ​ងារ​យុវជន​រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ការ​ចលនា​កសាង​ក្រុង​អរិយធម៌​ដូចៈ កសាង​២​សំ​ណង់​ដង​ផ្លូវ​ផ្កា​ស្អាត​-បៃ​តង​នៅ​ភូមិ​ផ្តៅ​ពេន​និង​ព្រ​លាន​បោះ​បូល​នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​។ អនុ​វត្ត​ការ​ចលនា​ ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ត​ ថ្ងៃ​អា​ទិត្យ​បៃ​តង ថ្ងៃ​កំ​ពូល​កសាង​ក្រុង​អរិយធម៌​។ ឆ្នាំ​២០២៣ បង​សូ​ផាត់​រួម​ជា​មួយ​សមា​ជិក​យុវជន​អនុ​វត្ត​កាប់​ឆ្ការ​ស្មៅ​ ប្រ​មូល​សំ​រាម​ជ័រ​នៅ​ផ្សារ​ភូមិ​តា​អ៊ុង សា​លា​រៀន​ បណ្តា​ដង​ផ្លូវ​ជន​បទ​ ដាំ​ផ្កា​ជាង​៤០០​ដើម​លើ​ដង​ផ្លូវ​ខេត្ត​លេខ​៩៣៤ អា​ស្រ័យ​សម្ព័ន្ធ​យុវជន​បណ្តុះ​កូន​ពូជ​ដោយ​ខ្លួន​ឯង​។ល។ ដោយ​ឡែក​ការ​បង្វែរ​ឌីជី​ថល់​សម្ព័ន្ធ​យុវជន​ឃុំ​សហការ​ជា​មួយ​គណៈ​ប្រតិបត្តិ​ការ​សម្ព័ន្ធ​យុវជន​ស្រុក​បាន​ចែក​ចាយ​ខិត​ប័ណ្ណ​ចំ​នួន​១០០​ស្លឹក​ពី​ការ​ណែ​នាំ​ប្រជាជន​ដាក់​បញ្ចូល​Viettel Money, VNPT Money។ល។ ដាក់​បញ្ចូល​កំ​ណត់​អត្ត​សញ្ញាណ​អេឡិច​ត្រូនិច​VneID ឱ្យ​ប្រ​ជា​ជន​៤.០០០​រូប​ ដោយ​មាន​សមា​ជិក​យុវជន​ចំ​នួន​១៥០​រូប​ចូល​រួម​។ ក្រៅ​ពី​ការ​ងារ​ខាង​លើ​ អនុ​លេខា​សម្ព័ន្ធ​យុវជន​ឃុំ​វៀង​ប៊ិញ​នៅ​ទាំង​សហការ​ជា​មួយ​គណៈ​ប្រ​តិបត្តិ​ការ​សម្ព័ន្ធ​យុវជន​ឃុំ​កសាង​និង​អនុ​វត្ត​ទម្រង់​ជួយ​​​​ឱ្យសិស្ស​ដូច​ ជំ​នួយ​អំ​ណោយ​៣៥៣​ចំ​ណែក​ឱ្យ​ប្អូន​ៗ​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មួយ​ចំ​ណែក​តម្លៃ​១៥០​ពាន់​ដុង រាល់​ខែ​សហការ​ចាត់​តាំង​កាត់​សក់​ដោយ​ឥត​គិត​ថ្លៃ​ឱ្យ​ប្អូន​ៗ​សិស្សា​នុសិស្ស​លើ​ភូមិដ្ឋាន​ឃុំ​។ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​គណៈ​ប្រ​តិបត្តិ​ការ​យោធា​ឃុំ​ជូន​អំ​ណោយ​យុវជន​ដែល​ត្រៀម​បម្រុង​ចូល​ជួរ​ទ័ព​ឆ្នាំ​២០២៣ ចលនា​កម្មា​ភិបាល​ សមា​ជិក​យុវជន​ចំ​នួន​៧០​រូប​ បរិច្ចាគ​ឈាម​សប្បុរស​ធម៌​។ សម្ព័ន្ធ​យុវជន​ឃុំ​វៀង​ប៊ិញ​សហការ​ជា​មួយ​ធនា​គារ​គោល​នយោ​បាយ​ស្រុក​គ្រប់​គ្រង​ក្រុម​ប្រិត​សំ​ចៃ​បុល​ទុន​ចំ​នួន​៦​ក្រុម​ ដោយ​មាន​សមា​ជិក​ចំ​នួន​២៩៣​រូប​សរុប​ថវិកា​ជាង​១០​ពាន់​លាន​ដុង។ ដើម្បី​បណ្តា​សកម្ម​ភាព​យុវជន​ការ​ចលនា​នៅ​ភូមិ​ភាគ​អនុ​វត្ត​សម្រេច​ប្រ​សិទ្ធ​ភាព​ បង​សូផាត់​ឱ្យ​ដឹង​៖ ក្នុង​ការ​ងារ​ខ្ញុំ​បាន​ស្វែង​យល់​មតិ​ការ​លំ​បាក​របស់​សមា​ជិក​យុវជន​ តាម​នោះ​មាន​វិធាន​ការ​រួប​រួម​ប្រ​មូល​ផ្តុំ​បណ្តា​សមា​ជិក​យុវជន​។ អា​ស្រ័យ​ហេតុ​នោះ​ បណ្តា​ទម្រង់​សំ​ណង់​យុវ​ជន​ដែល​សម្ព័ន្ធ​យុវជន​ឃុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ទាក់​ទាញ​សមាជិក​​យុវជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

ជា​មួយ​ការ​អស់​ពី​ចិត្ត​នឹង​ការ​ងារ​សម្ព័ន្ធ​យុវជន បង​ហ្វិញ​សូ​ផាត់​បាន​រួម​ចំ​ណែក​អនុ​វត្ត​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចលនា​សកម្ម​ភាព​បដិវត្តន៍​របស់​សម្ព័ន្ធ​យុវជន​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​ភារកិច្ច​នយោ​បាយ​នៅ​ភូមិ​ភាគ​។ ជា​ជំ​ហាន​នាំ​ការ​ចលនា​សម្ព័ន្ធ​យុវជន​របស់​ឃុំ​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍន៍៕

ថាញ់​វ៉ាង​