ជួយគ្រួសារក្រមានផ្ទះនៅលំនឹង

04:55, 30/10/2024

ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​​តំ​បន់​ភ្នំ​ដំណាក់​កាល​២០២១​-២០៣០ ​ដំណាក់​កាល​ទី​១​ចាប់​ពី​ឆ្នាំ​២០២១​-២០២៥ (ហៅ​កាត់​ថា​កម្ម​វិធី​) ស្រុក​មី​ស្វៀង​ (សុក​ត្រាំង​) បាន​ផ្សព្វ​​ផ្សាយ​វិនិ​យោគ​ច្រើន​សំ​ណង់​ ក្នុង​នោះ​ មាន​ការ​ជំ​នួយ​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ​ដើម្បី​ជួយ​ឱ្យ​មា​មីង​មាន “ផ្ទះ​នៅ​លំ​នឹង​”ឈាន​ឡើង​លំ​នឹង​ក្នុង​ជីវភាព​។

ទ្រីវអ៊ុកនៅភូមិដាយងៀថាំង ឃុំដាយតឹម ស្រុកមីស្វៀង រីករាយពេលបានរដ្ឋជំនួយសង់ផ្ទះជូន
ពូទ្រីវអ៊ុកនៅភូមិដាយងៀថាំង ឃុំដាយតឹម ស្រុកមីស្វៀង រីករាយពេលបានរដ្ឋជំនួយសង់ផ្ទះជូន

កម្ម​វិធី​បាន​ចែក​ជា​១០​គម្រោង​សម​ភាព​ដោយ​មាន​បណ្តា​គម្រោង​តូច​ៗ។ ក្នុង​នោះ​ គម្រោង​ទី​១​ពី​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​នៅ​ ផ្ទះ​នៅ​ ដី​ផលិត​ ទឹក​ប្រើ​ប្រាស់​ ផ្ទេរ​មុខ​របរ​ ដើម្បី​ឆ្ពោះ​ដល់​ទិស​ដៅ​ជួយ​ឱ្យ​ជន​ជាតិ​ភាគ​តិច​ក្រ​ គ្រួ​សារ​គិញ​ក្រ​រស់​នៅ​ឃុំ​លំ​បាក​ពិ​សេស​ ដែល​មិន​ទាន់​មាន​ដី​នៅ​ ដី​ផលិត​ ផ្ទះ​នៅ​។ តាម​លោក​ថាច់​យឿង​ញ៉ាញ់-ប្រ​ធាន​អនុ​មន្ទីរ​ជន​ជាតិ​ស្រុក​មី​ស្វៀង​ឱ្យ​ដឹង​៖ ដើម្បី​ផ្សព្វ​ផ្សាយ​គម្រោង​មាន​ប្រ​សិទ្ធ​ភាព​ រយៈ​ពេល​កន្លង​ អនុ​មន្ទីរ​​ជន​ជាតិ​ស្រុក​បាន​សហ​ការ​ជាមួយ​គណៈ ​ផ្នែក​ អង្គ​ការ​មហា​ជន​ពិ​និត្យ​សម្រេច​បញ្ជី​បណ្តា​គ្រួ​សារ​ដែល​បាន​ទទួល​ផល​ ពិនិត្យ​ច្បាស់​លាស់​ ដើម្បី​ធានា​បណ្តា​គ្រួ​សារ​បាន​ជំ​នួយ​ទាន់​ពេល​ ចំ​មុខ​សញ្ញា​​ជួយ​ប្រ​ជា​ជន​មាន​ផ្ទះ​រឹង​មាំ។

សព្វ​ថ្ងៃ​មាន​ផ្ទះ​ថ្មី​ជា​ច្រើន​បាន​កសាង​និង​​ប្រ​គល់​ជា​ស្រេច​ជួយ​មា​មីង​មាន​ផ្ទះ​នៅ​រឹង​មាំ​ មិន​ព្រួយ​បារម្ភ​ពេល​ភ្លៀង​មក​លេច​ទៀត​ឡើយ​។ រីក​រាយ​ទទួល​បាន​ផ្ទះ​ថ្មី​ពូ​ទ្រីវ​អ៊ុក នៅ​ភូមិ​ដាយ​ងៀ​ថាំង ឃុំ​ដាយ​តឹម​ចែក​រំ​លែក​៖ កាល​ពី​មុន​ខ្ញុំ​មិន​ដែល​ប្រាថ្នា​សង់​ផ្ទះ​ថ្មី​រឹង​មាំ​ឡើយ​ មុន​នេះ​ គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ពេល​ភ្លៀង​ម្តង​ៗ​លេច​មុខ​លេច​ក្រោយ​  សព្វថ្ងៃ​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​កសាង​ផ្ទះ​ថ្មី​ជូន​ខ្ញុំ​អរ​គុណ​បក្ស​ រដ្ឋ​ខ្លាំង​ណាស់​។ ជាមួយ​នឹង​ការ​ជំ​នួយ​ទាន់​ពេល​នេះ​ជួយ​ឱ្យ​គ្រួ​សារ​របស់​ពូ​លំ​នឹង​ចិត្ត​ពល​កម្ម​ផលិត​ឈាន​ឡើង​លំ​នឹង​ក្នុង​ជីវ​ភាព​។

ក៏​ដូច​ជា​គ្រួ​សារ​ទទួល​ផល​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ចែក​រំ​លែក​ពី​ផ្ទះ​ទើប​តែ​សង់​ហើយ​ លោក​ទ្រិញ​​វ៉ាំង​លួង នៅ​ភូមិ​ដាយងៀ​ថាំង​ ឃុំ​ដាយ​តឹម​​ឱ្យ​ដឹង​៖ គ្រួ​សារ​ជួប​ការ​លំ​បាក​គ្មាន​ដី​ផលិត​ ត្រូវ​រត់​ម៉ូតូ​ឌុប​សម្រាប់​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ ប្រាក់​រក​បាន​គ្រាន់​តែ​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ​ ម្ល៉ោះ​ហើយ​មិន​ហ៊ាន​គិត​ដល់ការ​សង់​ផ្ទះ​ថ្មី​នៅ​។ សព្វ​ថ្ងៃ​ បាន​រដ្ឋ​ជំ​នួយ​៤៤​លាន​ដុង​​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​ដើម្បី​កសាង​ផ្ទះ​នៅ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​គ្រួ​សារ​​ខ្ញុំ​មិន​ខ្លាច​​ផ្ទះ​លេច​ទៀត​ឡើយ​ពេល​ភ្លៀង​មក​ម្តង​ៗ។ សង្ឃឹម​ថា​​ការ​ជំ​នួយ​ដោយ​អត្ថ​ន័យ​នេះ​ជា​កម្លាំង​ជួយ​ឱ្យ​ពូ​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវភាព​។

សមមិត្ត​ថាច់​យឿង​ញ៉ាញ់​-ប្រ​ធាន​អនុ​មន្ទីរ​ជន​ជាតិ​ស្រុក​មី​ស្វៀង​ឱ្យ​ដឹង​៖ នៅ​លើ​ភូមិដ្ឋាន​ស្រុក​មី​ស្វៀង​មាន​គ្រួ​សារ​ដែល​ទទួល​ផល​ពី​កម្ម​វិធី​ជំ​នួយ​ផ្ទះ​នៅ​បាន​ចំ​នួន​១៤៨​គ្រួ​សារ​។ ក្រោយ​រយៈ​ពេល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​បាន​ជួយ​គ្រួ​សារ​ខ្មែរ​ក្រ​ជា​ច្រើន​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ទិដ្ឍភាព​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ។ ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មា​នប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ បំ​ផុត​គឺ​គោល​នយោ​បាយ​ជំ​នួយ​ផ្ទះ​នៅ​ជូន​គ្រួ​សារ​ក្របាន​​ជួយ​ឱ្យ​គ្រួ​សារ​ទាំង​នោះ​មាន​ផ្ទះ​នៅ​លំ​នឹង​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ឈាន​ឡើង​ចាក​ផុត​ក្រ៕

ថា​ញ់វ៉ាង​