អាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ចលនាសមាជិកាចូលរួមកសាងជនបទថ្មី ទើបសព្វថ្ងៃទិដ្ឋភាពជនបទថ្មីនៅថាមដូងពីមួយថ្ងៃកាន់តែអភិវឌ្ឍ |
បងស្រីថាច់ធីផល្លី-អនុប្រធានសមាគមនារីឃុំថាមដូងបានឱ្យដឹង៖ ថាមដូងមានចំនួន៣.៩៨១គ្រួសារ ដោយមានប្រជាជនចំនួន១៦.៩០០រូប ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា៧១,៧៣%។ មុនពេលផ្សព្វផ្សាយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ថាមដូងជាឃុំក្រចំណុះកម្មវិធី១៣៥នៃរដ្ឋាភិបាល អស់រយៈកាលខិតខំកសាង ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ២០១៨និងទទួលស្គាល់ឃុំជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ២០២១។ សព្វថ្ងៃ ឃុំកំពុងប្រមូលផ្តុំកសាងឃុំជនបទថ្មីគំរូ។ ពង្រីកស្នាដៃដែលសម្រេចបាន សមាគមនារីឃុំនិងសាខាសមាគមនារីនានាកំពុងបន្តការចលនាបងប្អូននារីព្រួតដៃសម្រេចបណ្តាលក្ខឋានឃុំជនបទថ្មីគំរូ។ ក្នុងនោះ យកចិត្តទុកដាក់ផ្លាស់ថ្មីខ្លឹមសារ រូបភាពនិងជាក់ស្តែងខ្លឹមសារ លក្ខឋានប្រឡងប្រណាំង សមស្របនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ។ ឆ្លងតាមការងារផ្សព្វផ្សាយ បងប្អូននារីយល់ច្បាស់សារៈសំខាន់ពីបណ្តាលក្ខឋានឃុំជនបទថ្មីគំរូ តាមនោះ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច ម្ចាស់ការចូលរួមបណ្តាសកម្មភាពអាស្រ័យភូមិភាគបំផុសចលនា។ បណ្តាសកម្មភាពលេចធ្លោរបស់នារីក្នុងពេលកន្លង គឺអនុវត្តមានប្រសិទ្ធភាពកិច្ចចលនា “កសាងគ្រួសារគ្មាន៥ប្រការ ស្អាត៣ប្រការ” ផ្សារភ្ជាប់នឹងការកសាង លើកកម្ពស់បណ្តាលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់នៅភូមិភាគ។ ពេលផ្សព្វផ្សាយកម្មវិធីទិសដៅជាតិពីការកសាងជនបទថ្មី សមាគមបានចាត់តាំងផ្សព្វផ្សាយកិច្ចចលនាកសាងគ្រួសារ “គ្មាន៥ប្រការ ស្អាត៣ប្រការ” ពិសេសបង្កើតទម្រង់ “គ្មាន៥ប្រការ ស្អាត៣ប្រការ” ក្នុងជនរួមជាតិខ្មែរ។ សព្វថ្ងៃ ទូទាំងឃុំមានសមាជិកា២.៤៨៤/២.៤៨៤រូបសម្រេច៨ខ្លឹមសារ “គ្មាន៥ប្រការ ស្អាត៣ប្រការ” (សម្រេច១០០%) គ្រួសារសមាជិកា។ ទន្ទឹមនោះ សមាគមបង្កើតនិងបើកទូលាយទម្រង់ក្លឹបមានប្រសិទ្ធភាពដោយការចូលរួមពីនារីជនជាតិខ្មែរដូច ទម្រង់ពង្រីកសេដ្ឋកិច្ច ក្លឹបនារីប៉ិនប្រសប់កសាងជនបទថ្មី ក្លឹបច្នៃសម្រាមជាប្រាក់ ក្លឹបកសាងគ្រួសារ “គ្មាន៥ប្រការ ស្អាត៣ប្រការ” ក្លឹបនារីបន្ថយប្រើថង់នីឡុង ក្លឹបនារីខ្មែរការពារបរិស្ថាន ក្លឹបនារីខ្មែរចិញ្ចឹមជ្រូកដី។ល។ បងស្រីលីធីហុងអាញ់-ប្រធានសាខាសមាគមនារីភូមិអំពាច ឃុំថាមដូងបានឱ្យដឹង៖ យើងខ្ញុំមានក្តីសប្បាយរីកណាស់ពេលឃើញស្រុកភូមិមានភាពអភិវឌ្ឍ។ ពេលមានកិច្ចចលនាកសាងជនបទថ្មី បងប្អូននារីនរណាក៏ចូលរួមនិងរក្សា។ ពេលសមាគមបំផុសចលនាកម្មវិធីណា បងប្អូននារីតែងចូលរួមម្នាក់បន្តិចដើម្បីកសាងស្រុកភូមិ។
ចំណុចលេចធ្លោជាងទៀតនោះគឺសមាគមបានចលនាកម្មាភិបាលសមាគមនារីអនុវត្តល្អការងារបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចផ្សារភ្ជាប់បណ្តាកម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ ជំរុញអនុវត្តពីវិទ្យាសាស្រ្តបច្ចេកទេស សហការជាមួយផ្នែកនានាចាត់តាំងហ្វឹកហាត់ បណ្តុះបណ្តាលរបរឱ្យសមាជិកា។ល។ ការបង្កើតបណ្តាទម្រង់ប្រិតសំចៃ ជួយឧបត្ថម្ភ គ្រួសារក្រឱ្យបុលទុនអាទិភាពតែងបានសមាគមយកចិត្តទុកដាក់ដើម្បីបងប្អូននារីពង្រីកកម្លាំងខ្លួនទីពឹងខ្លួន មិនសំអាងលើការជំនួយរបស់រដ្ឋ។ ទន្ទឹមនោះ បងប្អូននារីសកម្មចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចអង្គការមហាជនកសាងដងផ្លូវស្អាត-បៃតង ចូលរួមប្រមូលសម្រាម បោសសម្អាតតាមដងផ្លូវធ្វើឱ្យដងផ្លូវជនបទពីមួយថ្ងៃកាន់តែស្អាតស្អំ រួមចំណែកអនុវត្តល្អលក្ខឋានបរិស្ថានក្នុងការកសាងជនបទថ្មី ជនបទថ្មីគំរូ។ ក្រៅពីនោះ បណ្តាគ្រួសាររបស់សមាជិកានៅទាំងចូលរួមបរិច្ចាគដីដំណាំ គប់វាល់កម្លាំងពលកម្មនិងថវិកាដើម្បីលើកកម្ពស់បណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់និងកសាងសម្រេចជនបទថ្មីគំរូលើភូមិដ្ឋាន។
ដើម្បីពង្រីកតួនាទីស្នូលរបស់នារីនៅភូមិភាគ សមាគមនារីឃុំបន្តជំរុញផ្សព្វផ្សាយ ចលនាសមាជិកា បំផុសនារីជនជាតិខ្មែរឱ្យចូលរួមការចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រឌិត កសាងគ្រួសារសុភមង្គល” ផ្សារភ្ជាប់ជាមួយកិច្ចចលនា “លត់ដំចរិយាសម្បត្តិ ជឿជាក់ គោរពស្មោះត្រង់ ប៉ិនប្រសប់” និងកសាងគ្រួសារ “គ្មាន៥ប្រការ ស្អាត៣ប្រការ” ចលនាប្រឡងប្រណាំង “ប្រជាចលនាពូកែ” ចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ចលនាកសាងជនបទថ្មី ក្រុងអរិយធម៌” រួមចំណែកអនុវត្តទិសដៅកសាងឃុំថាមដូងសម្រេចជនបទថ្មីគំរូតាមផែនការដាក់ចេញ។ បងស្រីថាច់ធីផល្លី-អនុប្រធានសមាគមនារីឃុំថាមដូងបានឱ្យដឹងដូច្នេះ៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin