តំបន់ជនបទភុងទឿង១មានភាពផ្លាស់ថ្មី

05:07, 31/10/2024

ផ្តើម​ពី​ការ​គប់​វាល់​របស់​ប្រ​ជា​ជន​ មាន​ដង​ផ្លូវ​គំ​រូ​ជា​ច្រើន​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ និយាយ​រួម​និង​ភូមិ​ភុង​ទឿង​១ ឃុំ​សុង​ភុង​និយាយ​​ដោយ​ឡែក​បាន​កសាង​រួច​រាល់​។ តាម​នោះ​ ធ្វើ​ឱ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ទិដ្ឋភាពនៅ​តំ​បន់​ជន​បទរបស់​ឃុំ​ជន​បទ​ថ្មី​។

សមមិត្តង្វៀងវ៉ាំងកឹង–លេខាសាខាបក្សភូមិភុងទឿង១ រួមជាមួយនឹងសមាគមនារីពិនិត្យដងផ្លូវដាំផ្កា
សមមិត្តង្វៀងវ៉ាំងកឹង–លេខាសាខាបក្សភូមិភុងទឿង១ រួមជាមួយនឹងសមាគមនារីពិនិត្យដងផ្លូវដាំផ្កា

បង​ដាំង​វ៉ាំង​តឹម កសិករ​នៅ​ឃុំ​សុង​ភុង មួយ​ឆាក​ជីវិត​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ភូមិ​ស្រុក​របស់​ខ្លួន​។ ជាង​នរ​ណា​ទាំង​អស់​ បង​ជា​អ្នក​យល់​ច្បាស់​ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​នេះ​។ បើ​ប្រៀប​មុន​នេះ​ សុង​ភុង​សព្វ​ថ្ងៃ​សេដ្ឋ​កិច្ច​មាន​ការ​រីក​ចម្រើន​ ផ្ទះ​សម្បែង​បាន​កសាង​រឹង​មាំ ស្អាត​ស្អំ​ ពិសេស​ដងផ្លូវ​មួយ​ថ្ងៃ​កាន់​តែ​មា​ន​ភាព​អភិ​វឌ្ឍ ពី​ព្រោះ​មាន​របង​សង់​ជា​ជួរ​ ដើម​ឈើ​ជា​ម្លប់​និង​ដាំ​ផ្កា​លម្អ​កំ​ពុង​រីក​ស្គុស​ស្គាយ​។  ម្ល៉ោះ​ហើយ​ ពេល​ភូមិ​ចាត់​តាំង​ប្រ​ជុំ​ផ្សព្វ​ផ្សា​យក​សាង​ផ្លូវ​ផ្កា​គំ​រូ​ គ្រួ​សារ​ខ្ញុំ​និង​មា​មីង​តែង​ស្រប​មតិ​ចូល​រួម​សកម្ម​ដូច​កាត់​ផ្កា​ធ្វើ​របង​ បោស​សម្អាត​នៅ​មុខ​ផ្ទះ​​ធ្វើ​ឱ្យ​ស្អាត​បាត​ផង​និង​ងាយ​ស្រួល​ដល់​អ្នក​ចូល​រួម​ចរាចរណ៍​ឱ្យ​បាន​សុវត្ថិ​ភាព​ផង​។ល។ បង​តឹម​បាន​ឱ្យ​ដឹង​ដូច្នេះ​។ និ​យាយ​រួម​ មា​មីង​នៅ​តាម​ដង​ផ្លូវ​នេះ​តែង​មាន​ស្មា​រតី​ក្នុង​ការ​ការ​ពារ​បរិស្ថាន​ កសាង​ទិដ្ឋ​ភាព​ដង​ផ្លូវ​ឱ្យ​បាន​ស្អាត​ស្អំ​ គ្រួ​សារ​ណា​ធូរ​ធារ​ បាន​ចាក់​បេ​តុង​ពី​ផ្ទះ​ដល់​ចិញ្ចើម​ថ្នល់​ដាំ​ផ្កា​គ្រប់​ប្រ​ភេទ​ផ្លូវ​ដាន​ជន​បទ​នៅ​ភូមិ​ភុង​ទឿង​១​បាន​កសាង​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ក្នុង​ឆ្នាំ​២០២២ ដោយ​មាន​ប្រ​វែង​ជិត​៣​គីឡូ​ម៉ែត្រ​ (សម្រេច​ជន​បទ​ថ្មី​) មាន​ជាង​៦០​គ្រួ​សារ​រស់​នៅ​តាម​ដង​ផ្លូវ​នេះ​។ លេខា​សា​ខា​បក្ស​ភូមិ​ភុង​ទឿង​១ ឃុំ​សុង​ភុង ង្វៀង​វ៉ាំង​កឹង​ឱ្យ​ដឹង​៖ មុន​នេះ​ ប្រ​ជា​ជន​នៅ​ក្រ ហើយ​បាន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ គ្មា​ន​ពេល​គិត​ដល់​ការ​ធ្វើ​អនា​ម័យ​បរិស្ថាន​ជុំ​វិញ​ផ្ទះ​។ ពេល​ចាប់​ផ្តើម​កសាង​ជន​បទ​ថ្មី​ ផ្លូវ​តាម​ភូមិ​បាន​ចាក់​បេតុង​ មា​មីង​ដាំ​ផ្កា​ ធ្វើ​របង​ ធ្វើ​ឱ្យ​ដង​ផ្លូវ​មា​ន​ភាព​ស្អាត​ស្អំ​ លើ​ដង​ផ្លូវ​មានគ្រួ​សារ​រស់​នៅ​ចំ​នួន​៦០​គ្រួ​គឺ​មាន​ជិត​៩៥%​ជាគ្រួ​សារ​ធូរ​ធារ។

ដង​ផ្លូវ​ដាំ​ផ្កា​គំ​រូ​នៅ​ភូមិ​ភុង​ទឿង​១ នៅ​ទាំង​បាន​សមា​គម​នា​រីឃុំ​សុង​ភុង​ជម្រើស​ធ្វើ​ទម្រង់​ “ដងផ្លូវ​ផ្កា​”។ រាល់​សប្តាហ៍​សមា​គម​នា​រី​ឃុំ​និង​សាខា​សមា​គមនា​រី​ភូមិ​ចលនា​បង​ប្អូន​នា​រីធ្វើ​ស្មៅ​ដាំ​ផ្កា ​ពិ​សេស​គឺ​ផ្កា​ម្ជុល​ ដើម្បី​ដង​ផ្លូវ​មាន​ផ្កា​កាន់​តែ​ស្រស់​ស្អាត​។ ក្រៅ​ពី​នោះ​ សមា​គម​នា​រី​នៅ​ទាំង​ចលនា​មា​មីង​គប់​វាល់​ថវិកា​កសាង​បង្គោល​ភ្លើង (ជិត​៥០​ដើម​) និង​ដាក់​អំ​ពូល​ភ្លើង​អុជ​បំ​ភ្លឺ​កសាង​ "ដងផ្លូវ​អុជ​បំ​ភ្លឺ​ភូមិ​ស្រុក" ជា​មួយ​ថវិកា​៧០​លាន​ដុង។ សមា​គម​នា​រី​នៅ​ទាំង​សហ​ការ​ជា​មួយ​គណៈ​ប្រ​ជា​ជន​ភូមិ​ចលនា​មា​មីង​សកម្ម​ថែ​ទាំ​ផ្កា​ របង​ បង្គោល​ទង់​។ល។ បង្ក​ទិដ្ឋ​ភាព​ បរិស្ថាន​បៃ​តង​ស្អាត​ស្អំ​និង​សុវត្ថិ​ភាព​។ លោក​ផាម​វ៉ាំង​មិញ​ ប្រ​ជា​ជន​រស់​នៅ​​តាម​ដង​ផ្លូវ​ដាន​នេះ​បាន​ចែក​រំ​លែក​៖ ភូមិ​បាន​បំ​ផុស​ចលនា​ដល់​រាល់​គ្រួ​សារ​ឱ្យ​ដាំ​ផ្កា​ ឈើ​ម្លប់​និង​ធ្វើ​របង​ដើម្បី​កសាង​ដង​ផ្លូវ​ផ្កា​គំ​រូ​។ ខ្ញុំ​ឃើញ​ការ​កសាង​ដងផ្លូវ​ផ្កា​គំ​រូ​នេះ​មាន​អត្ថ​ន័យ ​បង្ក​ទិដ្ឋ​ភាព​បរិស្ថាន​បៃតង​ស្អាត​ដល់​តំ​បន់​​ជន​បទ​ដូច្នេះ​ខ្ញុំ​គាំ​ទ្រ។

“លក្ខ​ឋាន​ភ្លឺ​បៃតង​ស្អាត​ក្នុង​ការ​កសាង​តំ​បន់​អា​ស័យ​ជន​គំ​រូ​សព្វ​ថ្ងៃ​បាន​ក្លាយ​ជា​ផ្នត់​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ​ ដើម្បី​រក្សា​ផ្ទះ​បាន​ស្អាត​ ​ច្រក​ស្អាត​គឺ​មិនមែន​ធ្វើ​ឱ្យ​តែបាន​”។ លេខា​សាខា​បក្ស​ង្វៀង​វ៉ាំង​កឹង​បាន​អះ​អា​ង​ដូច្នេះ​

ចន្ថា