ពូត្រឹងលីវ (ខាងស្តាំ) អ្នកមានប្រិយភាពនៅភូមិបឹងទ្រៀក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) |
ធ្លាប់ជាកម្មាភិបាលទទួលច្រើននាទីតាំងពីប្រធានគណៈប្រជាជនភូមិ ហើយជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលីវទូ ក្រោយពីចូលនិវត្តន៍កាលឆ្នាំ១៩៩០ ដោយឃើញជីវភាពរបស់ប្រជាជនក្នុងភូមិនៅជួបការលំបាក សំណង់នានាទ្រុឌទ្រោមបានឥទ្ធិពលដល់ការធ្វើដំណើរទៅមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ អាស្រ័យហេតុនោះ ពូត្រឹងលីវតែងសកម្មអនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី” ចលនាមាមីងគប់វាល់កម្លាំងពលកម្មនិងថវិកាសម្រាប់ជួសជុល កសាងថ្មីបណ្តាសំណង់នៅភូមិភាគ។ ចែករំលែកពីលទ្ធផលដែលខ្លួនចលនា ពូលីវបានឱ្យដឹង៖ អាស្រ័យក្នុងរយះពេលធ្វើការរដ្ឋបានប្រជាជនស្រឡាញ់ទំនុកចិត្ត ទន្ទឹមនឹងនោះ ខិតខំសិក្សាស្រាវជ្រាវបណ្តារបបគោលនយោបាយក្តាប់ច្បាស់ពីមតិរបស់ប្រជាជន ព្យាយាមផ្សព្វផ្សាយ ចលនាច្បាស់លាស់ដើម្បីប្រជាជនងាយយល់ តាមនោះ ការចលនាតែងបានប្រជាជនស្របមតិ។ ជាមួយប្រិយភាពនិងការប៉ិនប្រសប់ក្នុងការសំណេះសំណាលពេលកន្លង ពូលីវចលនាកសាងស្ពានបានចំនួន១៥ កសាងផ្លូវជនបទដោយប្រវែង១.៩០០ម៉ែត្រ សរុបថវិកាជាង៥ពាន់លានដុង។ ទន្ទឹមនឹងនោះ ចលនាមាមីងនៅភូមិភាគជំនួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ក្នុងពលកម្មផលិតដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងក្នុងជីវភាព ផ្សព្វផ្សាយបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋដល់មាមីង។ តាមនោះ មាមីងក្តាប់បានបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋហើយប្រតិបត្តិបានល្អ។
ក្រៅពីគប់វាល់ក្នុងការចលនាកសាងជនបទថ្មីនៅភូមិភាគ ពូលីវនៅទាំងធ្វើល្អនាទីជាប្រធានគណៈកម្មការវត្តបឹងភ្នៀត ឃុំលីវទូ។ ពូតែងចលនាមាមីងពុទ្ធបរិស័ទគប់វាល់កសាងបណ្តាសំណង់ក្នុងវត្តដូច ព្រះវិហារ សាលា ជាមួយថវិការាប់ពាន់លានដុង។ ក្រៅពីនោះ ពូត្រឹងលីវនៅចូលរួមបង្រៀនដល់ព្រះសង្ឃថ្នាក់ពុទ្ធិកបឋមសិក្សា។ ចំពោះពូលីវរស់នៅនិងបរិច្ចាគ ធ្វើច្រើនទង្វើល្អៗទើបជីវិតមានអត្ថន័យ។ បងឡឹមនល់ សមាជិកគណៈកម្មការវត្តបឹងភ្នៀត ឃុំលីវទូឱ្យដឹង៖ មាមីងពុទ្ធបរិស័ទនរណាក៏ស្រឡាញ់រាប់អានពូលីវទាំងអស់ ពីព្រោះគាត់ស្លូតបូត អស់ពីចិត្តក្នុងការងារតាំងពីការជំនួយប្រជាជន ការកសាងជនបទថ្មីនិងការងារក្នុងវត្ត។ ខ្ញុំផ្ទាល់ក៏បានរៀនពីពូលីវខ្លះដែរនិងខ្ញុំពេញចិត្តពាក្យពូនិយាយពេលទៅចលនាមាមីង “កុំស្តាប់អ្វីដែលខ្ញុំនិយាយ ប៉ុន្តែត្រូវមើលទង្វើដែលខ្ញុំធ្វើកន្លងហើយ”។
សមមិត្តទ្រីវហ្វាងណា-ប្រធានអនុមន្ទីរជនជាតិស្រុកត្រឹងដេបានឱ្យដឹង៖ ជីវភាព ស្មារតីរបស់ប្រជាជនបានកែលម្អ ទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែអភិវឌ្ឍ ក្នុងនោះមានការរួមចំណែកយ៉ាងសកម្មរបស់អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច។ ពួកគាត់ជាស្ពានតភ្ជាប់នៃគណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនចំពោះ ជនរួមជាតិក្នុងការផ្សព្វផ្សាយ ចលនាជនរួមជាតិអនុវត្តល្អបណ្តាគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ លើវិស័យការងារជនជាតិដូច អភិវឌ្ឍសេដ្ឋកិច្ច-សង្គម បំបាត់អត់បន្ថយក្រ កសាងជនបទថ្មីនិងអភិរក្សអត្តសញ្ញាណវប្បធម៌ល្អប្រសើររបស់ជនជាតិរួមចំណែកជាមួយរដ្ឋអំណាចកសាងភូមិស្រុកពីមួយថ្ងៃកាន់តែអរិយធម៌ អភិវឌ្ឍ៕
ថាញ់វ៉ាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin