ប្អូនថាច់ហ្វាងចូវ សិស្សថ្នាក់ទី១២បេ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង។ |
ថាច់ហ្វាងចូវកើតក្នុងគ្រួសារមានជីវភាពជួបការលំបាក។ ឪពុកធ្វើការឈ្នួលនៅស្រុកឆ្ងាយនិងម្តាយឈឺមិនអាចពលកម្មបាន។ ទោះបីជីវភាពជួបការលំបាកតែមិនអាចទុកឱ្យប្រការនោះឥទ្ធិពលដល់ការរៀនសូត្ររបស់ប្អូនឡើយ។ ប្អូនសំណេះសំណាល៖ គ្រួសារប្អូនជាគ្រួសារក្បែរក្រ រយះពេលកន្លងប្អូនតែងបានសាលាជំនួយអាហារូបករណ៍ដើម្បីប្អូនបន្តការសិក្សា។ ឆ្នាំណាក៏ប្អូនទទួលបានអហារូបករណ៍និងប្អូនយកចំនួនទឹកប្រាក់ទាំងនោះដើម្បីទិញសិក្ខូបករណ៍សម្រាប់រៀនសូត្រ។
ប្អូនចូវបានជម្នះភាពលំបាកដើម្បីសម្រេចស្នាដៃពូកែក្នុងការរៀនសូត្រ។ ចាប់ពីកម្រិតទី១មកដល់ពេលនេះប្អូនទទួលបានកិត្តិនាមជាសិស្សពូកែរហូត។ ជាប្រធានថ្នាក់ក្នុងសាលា ប្អូនចូវតែងធ្វើជាគំរូសម្រាប់មិត្តភក្តិក្នុងសាលា។ ប្អូនមិនត្រឹមតែខិតខំពីការរៀនសូត្ររបស់ខ្លួនឯងប៉ុណ្ណោះទេតែនៅទាំងជួយបង្ហាញពន្យល់មិត្តរៀនខ្សោយដើម្បីឈានឡើងទាំងអស់គ្នា។ អ្នកគ្រូតាំងញឹកភឿង-ប្រចាំថ្នាក់១២បេបានឱ្យដឹង៖ ប្អូនចូវមានចរិយាសុភាពរាបសា ប្រើប្រយោគ ឃ្លាបានល្អ គោរពលោកគ្រូអ្នកគ្រូ និងចេះរាប់អានមិត្តភក្តិ។ ពីការរៀនសូត្រប្អូនចូវជាប្រធានថ្នាក់ តែងធ្វើជាគំរូពីការចលនារៀនសូត្រក្នុងថ្នាក់។ ប្អូនមិនត្រឹមតែព្យាយាមក្នុងការរៀនសូត្រតែនៅទាំងរៀនដោយខ្លួនឯងនិងដោះដូរចំណេះដឹងពីមិត្តភក្តិនិងលោកគ្រូអ្នកគ្រូ។
ប្អូនចូវបានរៀបរាប់ ប្អូនខិតខំរៀនសូត្របន្ថែម ពិសេសគឺវិញ្ញាសាគណិត។ ទោះបីមិនត្រូវជាសិស្សឆ្នើមក៏ដោយ ប៉ុន្តែប្អូនតែងស្វែងយល់ពីបញ្ហាមេរៀនដោយបានដាក់សំនួរជាមួយលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិដើម្បីពន្យល់មេរៀនឱ្យបានយល់ច្បាស់។ នេះជាស្មារតីខិតខំរៀនសូត្រដោយខ្លួនឯងនិងរក្សាកិត្តិនាមសិស្សពូកែអស់រយៈកាលច្រើនឆ្នាំកន្លង។ ចាប់ផ្តើមបំពេញការងារសម្ព័ន្ធយុវជនតាំងពីថ្នាក់ទី៩ ថ្នាក់ទី១០និងទី១១ជាសមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា។ ឆ្នាំនេះប្អូនជាសមាជិកគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនសាលា។ ប្អូនចូលរួមសកម្មភាពនិងតែងអស់ពីចិត្តនឹងការងារ។ ទោះបីរវល់នឹងការរៀនសូត្រក៏ដោយ ប៉ុន្តែប្អូនបានរៀបចំពេលវាលាដើម្បីជួយដល់មិត្តភ័ក្តិនិងគប់វាល់បណ្តាសកម្មភាពសម្ព័ន្ធយុវជនសាលា។
មិនត្រឹមតែជក់អារម្មណ៍ក្នុងការរៀនសូត្រ ប្អូនចូវនៅទាំងអស់ពីចិត្តនឹងការងារសម្ព័ន្ធយុវជនសាលា។ ប្អូនបានឱ្យដឹង៖ ប្អូនចូលចិត្តការងារសម្ព័ន្ធយុវជនសាលា ចាប់ពីការងារចាត់តាំងព្រឹត្តិការណ៍ រហូតដល់ល្បែងកីឡា។ ការងារសម្ព័ន្ធយុវជនជួយប្អូនលត់ដំទេពកោសល្យនិងបើកទូលាយការទំនាក់ទំនង។ ប្អូននឹងបន្តចូលរួមការងារសម្ព័ន្ធយុវជនសាលាដើម្បីគប់វាល់ដល់សហគមន៍។ លោកគ្រូស៊ើងភុកង្វៀង-លេខាសម្ព័ន្ធយុវជនសាលាបានឱ្យដឹង៖ ប្អូនចូវជាសិស្សមានជីវភាពលំបាក ប៉ុន្តែប្អូនតែងចូលរួមសកម្មភាពអង្គការមហាជនយ៉ាងសកម្ម។ ប្អូនជួយរៀបចំបណ្តាព្រឹត្តិការណ៍នៅក្នុងសាលា ចាប់ពីការរៀបចំនៅសាលាប្រជុំនិងឧបករណ៍សម្លេងរហូតល្បែងកីឡា។
ក្រៅពីស្នាដៃរៀនសូត្រក្នុងសាលាប្អូនចូវនៅទាំងចូលរួមបណ្តាពិធីប្រឡងអាស្រ័យសាលា អនុមន្ទីរ មន្ទីរអប់រំបណ្តុះបណ្តាលចាត់តាំងដូចឆ្នាំសិក្សា២០២៣-២០២៤ ទទួលបានរង្វាន់លេខពីរក្នុងពិធីប្រឡងច្នៃប្រឌិតយុវជន លេខពីរថ្នាក់ក្រុង លេខពីរថ្នាក់ខេត្ត កាលរៀនអនុវិទ្យាល័យប្អូនចូលរួមប្រឡងសិស្សពូកែវិញ្ញាសាខ្មែរថ្នាក់ខេត្តនិងទទួលបានរង្វាន់លើកទឹកចិត្ត។ ប្អូនចូវចែករំលែកពីក្តីប្រាថ្នារបស់ខ្លួនពេលរៀនចប់វិទ្យាល័យ ចូវបានឱ្យដឹង៖ ប្អូនមានបំណងចូលរៀនផ្នែកសុវត្ថិភាពគ្រឿងបរិភាគពីព្រោះផ្នែកនេះ អាចជួយឱ្យប្អូនងាយស្រួលក្នុងរកការងារធ្វើនិងលំនឹងជីវភាព។ ក្រោយពីរៀនចប់ប្អូននឹងរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុនពិនិត្យគ្រឿងបរិភោគនិងបន្តចូលរួមសម្ព័ន្ធយុវជនក្នុងក្រុមហ៊ុននោះ។
ប្អូនថាច់ហ្វាងចូវជាសិស្សឆ្លងផុតការលំបាករៀនពូកែ មិនត្រឹមតែឆ្នើមក្នុងការរៀនសូត្រតែនៅទាំងសកម្មចូលរួមបណ្តាសកម្មភាពរបស់សាលា។ ទោះបីជួបការលំបាកច្រើនក្នុងជីវភាពប៉ុន្តែប្អូនចូវមិនបង្អង់ខិតខំដើម្បីឈានឡើង ជាគំរូភ្លឺសម្រាប់មិត្តភ័ក្តិយកតម្រាប់តាម៕
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin