កសិករនៅទីរួមស្រុកត្រឹងដេ ដាំបន្លែដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ

HỒNG TƠ 15:27, 22/04/2025

ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ដាំបន្លែបានក្លាយជាទិសដៅថ្មីសម្រាប់ប្រជាជន​នៅតំបន់ឆ្នេរសមុទ្រត្រឹងដេ គ្រួសារខ្មែរជាច្រើននៅទីរួមស្រុកត្រឹងដេ ស្រុកត្រឹងដេ (សុកត្រាំង) បានបង្កើនប្រាក់ចំណូល​គ្រួសារនិងឈានឡើងចាកផុតក្រពីការដាំបន្លែដូច ពោត សាឡាត់ ស្ពៃចង្កឹះ ស្ពៃខៀវ។ល។

បើធៀប​នឹង​ស្រូវ​ឬឈើ​ហូប​ផ្លែគ្រប់​ប្រ​ភេទ​ បន្លែ​មាន​រយៈ​ពេល​លូតលាស់​ខ្លី មាន​ត្រឹម​តែ​ពី៣០-៦០ថ្ងៃ​អា​ចប្រ​មូល​ផលបាន។​ អា​ស្រ័យ​ហេតុនេះ​ មាមីង​ខ្មែរ​នៅ​ទីរួម​ស្រុក​ត្រឹង​ដេ​ បាន​ឆ្លៀត​អា​កាស​ធាតុល្អ​ដី​ធ្លីនិងប្រភព​ទឹក​ ដើម្បី​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ​ដូច ​ពោត​ សាឡាត់ ​ស្ពៃ​ចង្កឹះ​ ស្ពៃ​ខៀវ​។ល។​ ដោយ​ប្រើ​វិធី​​ដាំ​ឆ្លាស់​​រដូវ​ នាំមក​នូវ​ប្រាក់​ចំណូល​ស្ថិរភាព​ជុំ​ឆ្នាំ​ជុំ​ខែ។

គំ​រូដូច​គ្រួសារ​បង​ស្រីថា​ច់ធីមីហៀង ​នៅ​ភូមិ​ដងក្តោង ​ទីរួម​ស្រុក​ត្រឹង​ដេ​ ដែល​បាន​ប្រើប្រាស់​ដី​ជាង​១កុង​នៅ​ខាង​ក្រោយ​ផ្ទះ ​ដើម្បី​ដាំពោត​​។ តាម​បង​ស្រី​ហៀង​ ពោត​ជាដំណាំ​ងាយ​ដាំដុះ​សម្រប​តាម​ប្រ​ភេទ​ដី​ អា​កាស​ធាតុ​ផ្សេង​ៗគ្នា ​មាន​រយៈ​ពេល​លូតលាស់​ខ្លី​ សម​ស្រប​សម្រាប់​ដាំវិល​ជុំ​ឬដាំឆ្លាស់​គ្នា​ជាមួយ​បន្លែផ្សេង​ៗ។ ពិសេស​ ពោត​មិន​សូវមានជំងឺ​ ចំ​ណាយ​ដើម​ទុន​តិច ​ប៉ុន្តែ​នាំមក​នូវ​ប្រាក់​ចំណេញ​ខ្ពស់​ ដោយ​តម្លៃ​លក់​ពី៣.០០០-៥.០០០ដុង/ផ្លែ​ បច្ចុប្បន្ន ​ពោត​ជា​ដំណាំ​ចម្បង​ដែល​នាំមក​ប្រាក់​ចំ​ណូល​ដល់​គ្រួសារ​បង​ស្រី។

បងស្រីថាច់ធីមីហៀង នៅភូមិដងក្តោង ទីរួមស្រុកត្រឹងដេ បង្កើនប្រាក់ចំណូលគ្រួសារពីការដាំពោតជុំឆ្នាំជុំខែ។
បងស្រីថាច់ធីមីហៀង នៅភូមិដងក្តោង ទីរួមស្រុកត្រឹងដេ បង្កើនប្រាក់ចំណូលដល់គ្រួសារពីការដាំពោតជុំឆ្នាំជុំខែ។

ដូច្នេះ​ ការ​ដាំ​ពោត​​បាន​នាំ​មក​ប្រាក់​ចំណូល​ស្ថិរភាព​សម្រាប់​គ្រួសារ​បង​ស្រីហៀង​ជាង​១០លាន​ដុង/ឆ្នាំ បន្ទាប់​ពីគិត​ការ​ចំណាយ​រួច​រាល់។ ​ដូច្នេះ​ហើយ​ បង​ស្រីបើក​ទូលាយ​ផ្ទៃ​ដី​អនុ​វត្ត​ទម្រង់​ដាំ​ពោត​​ឆ្លាស់​ជា​មួយ​ដំណាំ​ផ្សេង​ៗ​ដូច​ ពោត​ ជីរ​ក្រអូប​គ្រប់​ប្រ​ភេទ​និង​គួប​ផ្សំ​ជា​មួយ​ការ​ចិញ្ចឹម​គោ​ ដើម្បី​បង្កើត​ជា​ទម្រង់​សេដ្ឋ​កិច្ច​ចម្រុះ​ ជួយ​បង្កើន​ប្រាក់​ចំ​ណូល​ លើក​ស្ទួយ​ជីវភាព​ ឈាន​ឡើង​ចាក​ផុត​ក្រ​ស្ថេរ​ភាព​។

ខុស​ពីបង​ស្រី​ហៀង​ បង​ស្រី​ត្រឹង​ធី​លឿង​ នៅ​ភូមិ​ដងក្តោង​ ទីរួម​ស្រុក​ត្រឹង​ដេ​ បាន​ជ្រើស​រើស​ដាំ​បន្លែហូប​ស្លឹក​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ។​ នេះ​ជា​ដំណាំ​រយៈ​ពេល​ខ្លី ​មាន​ពេល​ប្រ​មូល​ផលពី៣០-៥០ថ្ងៃ​ បច្ចេក​ទេសគឺ​​យ៉ាង​សាមញ្ញ​ ការចំ​ណាយ​ដើម​ទុន​តិច ​បន្លែ​​សម​ស្រប​ជា​មួយ​អាកាស​ធាតុនិង​ដីធ្លី។ ​បង​ស្រី​លឿង​ឱ្យ​ដឹង៖​ ឆ្នាំនេះ​ ជា​មួយ​ផ្ទៃ​ដី​ជាង​១កុង​គ្រួសារ​​​ខ្ញុំ​បាន​ដាំ​បន្លែ​ដូច​ សាឡាត់ ​ជីរ​ក្រអូប​ ស្ពៃ​ចង្កឹះ​ ស្ពៃ​ខៀវ ជីរ​វ៉ាន់​ស៊ុយ​ តម្លៃ​លក់​ពី៨.០០០-១៥.០០០ដុង/គ.ក ​អា​ស្រ័យ​តាម​ប្រ​ភេទ ​ដោយ​សារ​ការ​ដាំបន្លែ​ច្រើន​ប្រ​ភេទ​នៅ​លើ​ផ្ទៃ​ដី​តែ​មួយ ​គ្រួសារ​ខ្ញុំ​មានបន្លែ​សម្រាប់​លក់​ជា​រៀង​រាល់​ថ្ងៃ​ ទទួល​បាន​ប្រាក់​ចំ​ណូល​មធ្យម​ពី៣០០.០០០-៥០០.០០០ដុង/ថ្ងៃ​។

បងស្រីត្រឹងធីលឿង នៅភូមិដងក្តោង ទីរួមស្រុកត្រឹងដេ មានប្រាក់ចំណូលស្ថិរភាពដោយសារការដាំបន្លែជុំឆ្នាំជុំខែ។
បងស្រីត្រឹងធីលឿង នៅភូមិដងក្តោង ទីរួមស្រុកត្រឹងដេ មានប្រាក់ចំណូលស្ថិរភាពដោយសារការដាំបន្លែ​។

ដូច​បងស្រី​ហៀង​និង​បង​ស្រី​លឿង​គ្រួសារ​ជា​ច្រើន​ទៀត ​នៅ​ភូមិ​ដង​ក្តោង ​ទីរួម​ស្រុក​ត្រឹង​ដេ ​ក៏​ដាំបន្លែជុំ​ឆ្នាំជុំ​ខែ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ។ ​ជា​មួយ​នឹង​ផ្ទៃ​ដី​ដាំ​បន្លែ១​កុង ​មាមីងអាច​រកប្រាក់​ចំ​ណូល​បាន​ពី១០​-​២០លាន​ដុង/រដូវ​​។ ​ក្នុង​មួយ​ឆ្នាំ​មាមីង​អាច​ដាំ​បន្លែពី៤-៦​ដំណាំ​ ដែល​នាំ​មក​នូវ​ប្រភពចំណូល​ស្ថិរភាព​ដល់​គ្រួសារ​។​ តាម​មាមីង​កសិករ​ដើម្បី​ដាំ​បន្លែមាន​ប្រសិទ្ធភាព​ទាំង​ផលិត​និង​គុណ​ភាព​ ចាំបាច់​ត្រូវ​អនុវត្ត​វិធាន​ការ​ជា​ច្រើ​ន​ព្រម​ៗ​គ្នា​ ដូច​ជាការ​ជ្រើស​រើស​ពូជ ដែល​សម​ស្រប​នឹង​លក្ខ​ណៈ​ដី​និង​អា​កាស​ធាតុ​នៅ​ភូមិ​ភាគ​ កែល​ម្អនិង​រៀប​ចំ​ដី​ឱ្យម៉ត់ចត់​ដូច​ជាហាល​ដី​ បាចកំ​បោរ​ដើម្បី​សម្លាប់​​សត្វ​ល្អិត​ ​អនុ​វត្ត​វិទ្យា​សាស្ត្រ-បច្ចេក​ទេស​ក្នុងផលិត។ល។

សម​មិត្ត​ង្វៀង​ហុង​ក្វាង​-អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ទីរួម​ស្រុក​ត្រឹង​ដេ ​ឱ្យ​ដឹង៖ ​ដើម្បី​ជួយ​កសិករ​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំណាច​ទីរួម​ស្រុក​បាន​ឃោស​នា​យ៉ាងសកម្ម​ ចលនា​កសិករ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធដំណាំ។​ ដោយ​ឡែក​ដើម​ឆ្នាំ២០២៥ ទីរួម​ស្រុក​ត្រឹង​ដេ បានចុះ​ពូជ​ដាំដំណាំ​ជាង​៨៥ហិកតា។​ ទន្ទឹម​នឹង​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​-​បច្ចេក​ទេស​ក្នុង​ផលិត​ បង្ការជំងឺ​ទាន់​ពេល​ ជួយ​បន្លែ​គ្រប់​ប្រ​ភេទ​លូត​លាស់ ​អភិវឌ្ឍ​បាន​ល្អ ​ហើយ​លក់​បាន​តម្លៃ​ខ្ពស់។

ដោយ​សារ​ការ​ដាំ​បន្លែ​ប្រាក់​ចំណូល​របស់​គ្រួសារ​ខ្មែរ​ជា​ច្រើន ​នៅ​ទីរួម​ស្រុក​ត្រឹង​ដេ​បាន​កើន​ឡើង​ទ្វេរ​ដង​ឬ​បីដង​បើធៀប​នឹង​កាល​ពីមុន​ មាមីង​មាន​លក្ខ​ណៈ​គិត​អាន​ឱ្យ​កូន​ៗ​រៀន​សូត្រ​ ជួស​ជុល​ផ្ទះ។ ​តាំង​ពីនោះ ​ប្រ​ជា​ជន​មាន​ជីវភាព​កាន់​តែ​លំនឹង​និង​អភិវឌ្ឍន៍​ឈាន​ឡើង​ធ្វើ​មាន​នៅ​លើ​ភូមិ​ស្រុក​របស់​ខ្លួន​៕

ហុង​ទើ-លីហាន់​