សកម្មឧបត្ថម្ភសមាជិកខ្មែរអភិវឌ្ឍសេដ្ឋកិច្ច

13:49, 22/04/2025

កំណត់បានភារកិច្ចសំខាន់របស់ការងារសមាគមគឺជួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច រយៈពេលកន្លង សមាគមកសិករឃុំឡឹមកៀក ស្រុកថាញ់ទ្រី (សុកត្រាំង) តែងបង្កលក្ខណៈដើម្បីសមាជិកជិតដិតប្រភពទុនបុលអាទិភាព ហ្វឹកហាត់ល្បឿនវិទ្យាសាស្រ្តបច្ចេកទេសដាំដុះចិញ្ចឹមសត្វ។ល។ តាំងពីនោះបង្កកម្លាំងដើម្បីសមាជិកខំប្រឹងពលកម្មផលិតអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងធូរធារ។

ស

គ្រួ​សារ​បង​ស៊ើង​ហៀង ភូមិ​កៀក​ថាំង ឃុំ​ឡឹម​កៀក ស្រុក​ថាញ់​ទ្រី (សុក​ត្រាំង) ឈាន​ឡើង​លំ​នឹង​ជីវភាព​ពី​ប្រភព​ទុន​ធនាគារ​គោល​នយោបាយ​សង្គម។

តាម​សមមិត្ត​លី​ប៊ិញ ប្រ​ធាន​សាមគម​កសិករ​ឃុំ​ឡឹម​កៀក គិត​ដល់​សព្វ​ថ្ងៃ​សមាគម​គ្រប់​គ្រង​៦​ក្រុម​ប្រិត​សំ​ចៃ​មាន​២៦៨​គ្រួសារ​បុល​ សរុប​បំ​ណុល​ជាង​៩​ពាន់​លាន​ដុង។ ទន្ទឹម​នោះ សមាគម​នៅ​ទាំង​ចលនា​កសិករ​ផលិត​ជួញ​ប្រែ​ពូកែ​ចូល​រួម​ណែ​នាំ​ឧបត្ថម្ភ​ទុន ក៏​ដូច​ចែក​រំ​លែក​បទ​ពិសោធន៍​ផលិត​បង្កើន​ចំណូល។ ពី​ការ​យក​ចិត្ត​ទុក​ដាក់​បង្កលក្ខណៈ​ពី​រាល់​ផ្នែក​ទើប​ជីវភាព​របស់​សមាជិក​កសិករ​សន្សឹម​ៗ​បាន​កើន​ឡើង។ គំ​រូ​ដូច​គ្រួ​សារ​បង​ស៊ើង​ហៀង នៅ​ភូមិ​កៀក​ថាំង ​ឃុំ​ឡឹម​កៀក ជា​គ្រួ​សារ​ឈាន​ឡើង​ធូរ​ធារ​ពី​ប្រ​ភព​ទុន​គោល​នយោបាយ។ បង​ហៀង​ឱ្យ​ដឹង៖ មុន​នេះ​ គ្រួ​សារ​ខ្ញុំ​សំ​ខាន់​ធ្វើ​ស្រែ​ចំណូល​មិន​ស្ថេរ​ភាព។ ឆ្នាំ​២០១០ ឃើញ​ទម្រង់​ចិញ្ចឹម​គោ​នាំ​មក​ប្រសិទ្ធ​ភាព​ខ្ញុំ​បុល​២០​លាន​ដុង​វិនិយោគ​ចិញ្ចឹម​គោ។ ពី​ការ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ថែទាំ​និង​រៀន​សូត្រ​ពី​មា​មីង​ជិត​ខាង ទើប​ហ្វូង​គោ​រីក​ចម្រើន​​ល្អ រាល់​ឆ្នាំ​កើត​បាន​២​ក្បាល។ បង​ហៀង​ឱ្យ​ដឹង៖ ឆ្នាំ​ណា​ខ្ញុំ​ក៏​មាន​គោ​លក់​ពី​១-​២ក្បាល ដោយ​ឡែក​ឆ្នាំ​២០២៤​ដោយ​ចង់​ជួស​ជុល​ទ្រុង​ដើម្បី​បើក​ទូលាយ​ទម្រង់​ចិញ្ចឹម​ខ្ញុំ​លក់​គោ​ទាំង​អស់​១២​ក្បាល​បាន​ជាង​១៧០​លាន​ដុង។ កាល​ ឆ្នាំ​២០១៥ ​បង​ហៀង​បុល​​​៥០​លាន​ដុង​ដើម្បី​វិនិយោគ​ចិញ្ចឹម​ជ្រូក​និង​សង់​​ឡ​បិត​ស្រា២។ បង​ហៀង​ឱ្យ​ដឹង៖ រាល់​ឆ្នាំ ជ្រូក​កើត​២​លើក ​ក្នុង​១​លើក​កើត​បាន​ពី​៨-១០​ក្បាល​និង​លក់​២​លើក/​ឆ្នាំ ​រាល់​លើក​លក់​គឺ​១៤​ក្បាល​ទម្ងន់​ប្រ​ហែល​១០០​គ.ក/​ក្បាល ​មាន​តម្លៃ​ពី​៥៥.០០០-៦០.០០០ដុង/​គ.ក។ ដោយ​ឡែក ទម្រង់​បិត​ស្រា​ រាល់​ថ្ងៃ​គ្រួសារ​លក់​បាន​ប្រ​ហែល​៩០​លីត្រ​មាន​តម្លៃ​១៣.០០០ដុង/​លីត្រ។ ជា​មួយ​ប្រ​ភព​ចំណូល​ជាង​៣០០​លាន​ដុង​/ឆ្នាំ ពី​ទម្រង់​គោ​និង​ជ្រូក​គួប​ផ្សំ​បិត​ស្រា​ក្រោយ​ពេល​ទូ​ទាត់​រួច​ជីវភាព​គ្រួសារ​បង​ហៀង​បាន​កែ​ប្រែ។

ទម្រង់ចិញ្ចឹមគោនាំមកប្រសិទ្ធភាពរបស់គ្រួសារបងលីហ្វាងញីឃុំឡឹមកៀកស្រុកថាញ់ទ្រី (សុកត្រាំង)។
ទម្រង់ចិញ្ចឹមគោនាំមកប្រសិទ្ធភាពរបស់គ្រួសារបងលីហ្វាងញី ឃុំឡឹមកៀក ស្រុកថាញ់ទ្រី (សុកត្រាំង)។

គ្រួ​សារ​បង​លី​ហ្វាង​ញី ឃុំ​ឡឹម​កៀក​ក៏​ជា​គ្រួ​សារ​អនុវត្ត​ប្រសិទ្ធ​ភាព ប្រ​ភព​ទុន​ធនាគារ​គោល​នយោបាយ។ នាំ​យើង​ខ្ញុំ​ទស្សនា​ទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សារ បង​ញី​ឱ្យ​ដឹង៖ ឆ្នាំ​២០១០​បាន​សមាគម​កសិករ​ឃុំ​បង្កលក្ខណៈ​ជិត​ដិត​ប្រ​ភព​ទុន​ធនាគារ​គោល​នយោបាយ​បុល​បាន​៥០​លាន​ដុង ​ខ្ញុំ​វិនិយោគ​ចិញ្ចឹម​គោ​ពូជ​ ក្រោយ​១​ឆ្នាំ​ចិញ្ចឹម​ទម្រង់​ចិញ្ចឹម​គោ​មាន​ប្រសិទ្ធ​ភាព​មិន​បង់​កម្រៃ​និង​មិន​បង់​កម្លាំង​ថែ​ទាំ​ច្រើន ​ទើប​ពេល​គោ​កើត​លើក​ដំ​បូង ខ្ញុំ​ទុក​ចិញ្ចឹម។ ពី​២ក្បាល​គោ​ពូជ​ដំ​បូង ក្រោយ​ពេល​លក់​៧​លើក ឥឡូវ​ក្នុង​ទ្រុង​នៅ​១០​ក្បាល ក្នុង​នោះ​មាន​៤​ក្បាល​គោ​មេ។ បង​ញី​ឱ្យ​ដឹង៖ រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​ចំណូល​ជាង​៤០​លាន​ដុង​ពី​ការ​ចិញ្ចឹម​គោ​បូក​រួម​នឹង​ចំណូល​ប្រ​ហែល​៨០​លាន​ដុង/ឆ្នាំ ពី​ការ​ផលិត​ស្រូវ​ទើប​ជីវភាព​គ្រួ​សារ​ខ្ញុំ​បាន​កែ​ប្រែ​ធូរ​ធារ។ សំ​ដៅ​ពង្រីក​ប្រសិទ្ធ​ភាព​​សម្រេច​បាន ​រយៈ​ពេល​ខាង​មុខ​សមាគម​កសិករ​ឃុំ​សកម្ម​ជំ​រុញ​ការ​ងារ​ឃោសនា​លើក​ទឹក​ចិត្ត​ស្មារតី​បង្កើត​អាជីព។ សហការ​បណ្តា​ផ្នែក​ជំ​នាញជំរុញ​សកម្មភាព​បង្រៀន​របរ អនុវត្ត​ល្បឿន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ផលិត។ ទន្ទឹម​នោះ​ឧបត្ថម្ភ​ទុន​ដើម្បី​សមាជិក​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពង្រីក​ទម្រង់​ប្រសិទ្ធ​ភាព​បង្កើន​ចំណូល​ឈាន​ឡើង​​លំ​នឹង​ជីវភាព។ សម​មិត្ត​លី​ប៊ិញ ប្រ​ធាន​សមាគម​កសិករ​ឃុំ​ឡឹម​កៀក​ឱ្យ​ដឹង​ដូច្នេះ។

អាច​ឃើញ​ថា ទុន​បុល​អាទិភាព​របស់​ធនាគារ​គោល​នយោបាយ​សង្គម​ស្រុក​តែង​រួម​ដំ​ណើរ​ជា​មួយ​សមាជិក​កសិករ​លើ​ភូមិដ្ឋាន​ឃុំ បង្កការ​ធ្វើ​មាន​លក្ខណៈ​អភិវឌ្ឍ​និង​បើក​ទូលាយ​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​នាំ​មក​ប្រ​សិទ្ធភាព៕

ថាញ់ហ្វាង - ធូ​ថាវ