ដំណើរនៃ​ការរក្សារបរ​នៅ​សម័យទំនើប

15:50, 22/04/2025

ស្ថិត​នៅ​វាលស្រែសុខសាន្តត្រាណ​នៅ​ឃុំភូ​តឹង ស្រុកចូវថាញ់ (សុកត្រាំង) ភូមិរបរត្បាញមាន​ច្រើនជំនាន់មក​ដែលក្លាយជាមួយផ្នែកមិនអាចឃ្លាតឆ្ងាយ​ពីជីវភាពរបស់ជនរួមជាតិខ្មែរ។ បណ្តាកញ្ជើ ចង្អេរ កញ្ឆេ។ល។ មិនត្រឹមតែបម្រើសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ជាំងពីភាពប៉ិនប្រសប់ ទេពកោសល្យរបស់ពលករដែលមានការឧស្សាហ៍ព្យាយាម។ ទោះជាយ៉ាងណាក៏ដោយ ប្រឈមមុខនឹងការប្រកួតប្រជែងពីផលិតផលឧស្សាហកម្មដែលមានតម្លៃទាប ភូមិរបរពេលខ្លះ​ត្រូវ​ប្រឈមមុខនឹងហានិភ័យនៃការសាបរលាប។ ថ្វីដ្បិតតែដូច្នេះ ក្នុងការសាកល្បងតែងមានឱកាស។ ការបង្កើត​សហករណ៍​ឫស្សីពកធ្វីទៀក​នា​ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើឱ្យបរិយាកាសថ្មីនៅ​ភូមិរបរ មិនត្រឹមតែបង្កការងារធ្វើដល់គ្រួសារជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងបើកទិសដៅប្រកបដោយស្ថេរភាព នាំយកផលិតផលធ្វើដោយដៃ​ចេញ​ទីផ្សារទូលំទូលាយ។

គ្មាន​នរណា​ម្នាក់​ចាំបាន​ច្បាស់​ថា ​របរ​ត្បាញ​នៅ​ភូ​​តឹង​បាន​ចាប់​ផ្តើម​ពី​​ពេល​ណា​នោះ​ទេ ​ប៉ុន្តែ​គេ​ដឹង​ថា ​ច្រើន​ជំនាន់​មក​ហើយ ​សំ​ឡេង​ឫស្សី​ពក​បាន​ក្លាយ​ជាសំ​ឡេង​ដែល​ធ្លាប់​ស្គាល់​របស់​ប្រ​ជាជន​នៅ​ទីនេះ។ ​ថ្ងៃ​មុន​ ភូមិ​ភឿកគ្វើយ​មាន​ភាព​អ៊ូអរ​ដោយ​មាន​ប្រ​ជាជន​រាប់​រយ​គ្រួសារ​​តាម​របរ​ ហើយ​ផលិត​ផល​លក់​គ្រប់លើ​​ទីផ្សារ​សុក​ត្រាំង។​ មីង​​ថាច់​ធីសា​ខន​ អ្នក​ផ្សារ​ភ្ជាប់​ជាមួយ​របរ​ជាង​កន្លះ​សតវត្ស​រ៍នៅ​តែ​​ចាំ​យ៉ាង​ច្បាស់​នូវ​ថ្ងៃ​ដែល​ប្តីប្រ​ពន្ធ​ខិតខំត្បាញ​កញ្ឆេ​ចិញ្ចឹម​កូន​ៗពីបណ្តា​ផលិតផលធ្វើដោយ​ដៃ​។ ប៉ុន្តែ​យូរៗទៅ​ទីផ្សារបាន​ផ្លាស់​ប្តូរ។ ជ័រនិង​អ៊ីណុក​កំ​ពុងពេញនិយម​ បណ្តា​​ចង្អេរ ​កញ្ជើ​​បាត់​ទៅ​បន្តិច​ម្តងៗ។ ​មីង​ថាច់​ធីសាខន ​ចែក​រំលែក៖ ​ពីមុន​ លក់​បាន​ណាស់​ យក​ទៅ​ទីផ្សារ​មួយ​ជុំ​លក់​អស់​ហើយ។ ​ឥឡូវ​យឺត​ណាស់​មិន​ហ៊ាន​ធ្វើ​ច្រើន​ទេ​ខ្លាចលក់​មិន​អស់។

មីងទ្រឿងធីបាច់(ខាងឆ្វេង)ណែនាំបងប្អូនត្បាញបណ្តាផលិតផលថ្មី។
មីងទ្រឿងធីបាត់ធ្វី (ខាងឆ្វេង) ណែនាំបងប្អូនត្បាញនូវផលិតផលថ្មី។

ពេល​ដែល​ភូមិ​របរ​កំ​ពុង​ប្រ​ឈមមុខនឹង​ហានិភ័យ​សាប​រលាប​ នារីម្នាក់​មាន​ឆន្ទៈ​ដ៏​មោះ​មុតបាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរភូមិ​របរ​។ សិប្បករ​ទ្រឿង​ធីបាត់​ធ្វី ជាអ្នក​បង្កើត​សហក​រណ៍​ឫស្សីពក​ បាន​សម្រេច​ផ្លាស់​ប្តូរ​ពីទម្រង់​អា​ជីវកម្ម​មក​សហករណ៍​ដើម្បី​រួមជាមួយ​មាមីង​អភិរក្ស​ភូមិ​របរ​តាម​ទិស​ដៅ​ស្ថេរ​ភាព​។

មីង​ទ្រឿង​ធីបាត់​ធ្វី-នាយិកាស​ហករណ៍​ឫស្សីពក​ធ្វីទៀក​ចែក​រំលែក៖ ​ខ្ញុំ​ចង់​ធ្វើ​ការ​ជា​មួយ​មាមីង ​ដើម្បី​រក្សារបរ​ប្រ​ពៃ​ណី​មិន​ត្រឹម​តែ​ផលិត​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ធ្វើបណ្តា​​គំរូ​ថ្មី​ ដើម្បី​ឱ្យ​ផលិតផល​មាន​នៅ​លើទីផ្សារ។ ​ពេល​ធ្វើ​ការ​ជា​មួយ​គ្នា​យើង​ខ្ញុំ​អភិវឌ្ឍ​ជាមួយ​គ្នា​ជៀស​វាងស្ថាន​ការណ៍​មាមីង​ចាក​ចេញ​ពីភូមិស្រុក​ទៅ​ធ្វើការ​ឆ្ងាយ​។

ដោយ​មាន​សមាជិក​ចំនួន​៣២រូប ​សហករណ៍​មិន​ត្រឹម​តែ​បង្ករ​បានការ​ងារ​ធ្វើ​​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជួយ​បង្កើត​គំនិតផលិត។ ​ប្រ​ជា​ជន​មិន​ត្រឹមតែ​ផលិត​ ផលិតផល​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ច្នៃ​ប្រ​ឌិត​កន្ត្រក​ អំណោយ​អនុស្សាវរីយ៍ ​ការ​តុប​តែង​ពីឫស្សី​បង្កើន​តម្លៃ​សេដ្ឋ​កិច្ច។ គិត​មក​ដល់​ពេល​នេះ​ សហករណ៍​បាន​ធ្វើ​​​គំ​រូ​​ផលិត​ផល​ជាង​៧០០ ​ក្នុង​នោះ​៥០%​គំ​រូ​​ថ្មី​​។​ ពិសេស ​បណ្តា​ផលិត​ផល​ទាំង​នេះ​បាន​នាំ​ចេញ​ទៅ​កាន់​ទ្វីប​អឺរុប ​បើក​ផ្លូវ​ពាណិជ្ជ​កម្ម​ដ៏​ជោគ​ជ័យ។

មីងឡឹម​ធីភាព ​ភូមិ​ភឿក​គ្វើយ​ ឃុំ​ភូ​តឹង ​ស្រុក​ចូវ​ថាញ់​ ខេត្ត​សុក​ត្រាំង ​ចែក​រំលែក​យ៉ាង​សប្បាយ​រីក​រាយ​៖​ ឥឡូវ​មាន​​គំ​រូ​​ថ្មី​ជា​ច្រើន​ពីមុន​គ្រាន់​តែ​ធ្វើ​របស់​ធំ​ៗ​ឥឡូវ​មាន​គ្រប់​ទំ​ហំ។ ​អា​ស្រ័យ​ហេតុនេះ ​ចំណូល​គ្រួសារ​ខ្ញុំ​កាន់​តែ​បាន​​ស្ថេរភាព​។

មិន​ត្រឹម​តែបារម្ភពីការ​នាំ​ចេញ​ សហករណ៍​នៅ​ទាំង​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់ ​ឧបត្ថម្ភ​បច្ចេក​ទេស​ជួយ​ប្រជាជន​បង្កើន​ការ​ប៉ិនប្រ​សប់​។ ​បណ្តា​គ្រួសារ​ដែល​គ្មាន​ដី​ផលិត​ឬកម្លាំង​ខ្សោយ​នៅ​តែ​ឆ្លៀត​ពេល​ទំ​នេរ ​ដើម្បី​កែ​ច្នៃ​ផលិតផល​រក​ប្រាក់​ចំណូល​បន្ថែម​ពី៤-៥លាន​ដុង/ខែ។​ មីងថា​ច់បាត់​ធ្វី-នាយិកា​សហករណ៍​ឫស្សីពក​ធ្វី​ទៀក​ឱ្យ​ដឹង​៖ ​រាល់​ពេល​មាន​ផលិត​ផល​ថ្មី​ ខ្ញុំ​តែង​ជូន​ដំណឹង​ដល់​ក្រុម​ទាំង​អស់​ ដោយ​ផ្តោត​លើការ​ណែ​នាំ ​រួច​បែងចែក​សម្ភារៈដើម្បី​យក​មក​ផ្ទះ​ធ្វើ។ ​ពេល​គ្រប់​គ្នា​ធ្វើ​រួច​សហករណ៍​នឹង​ទិញ​វិញ​ទាំង​អស់​មិន​ទុក​ឱ្យ​សល់​ផលិតផលរបស់នរណា​ម្នាក់។

ពេល​មាន​ការ​ប្រែ​ប្រួល​ទីផ្សារ​ភូមិ​របរ​ត្បាញនៅ​ភូតឹង​មិន​ត្រឹម​តែ​ឋិត​ថេរ​ប៉ុណ្ណោះ​ទេ ​នៅ​ទាំង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា។ ​ការ​ប៉ិនប្រ​សប់​របស់​មាមីង​នៅ​តែត្បាញ​ជា​រៀង​រាល់​ថ្ងៃ​មិន​ត្រឹម​តែផលិតផល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែក៏​មាន​ជំនឿ ក្តី​សង្ឃឹម​សម្រាប់​អនា​គ​តប្រ​កបដោយ​ស្ថេរភាព​។ ភូមិ​របរ​ឥឡូវ​មិន​ត្រឹម​តែរក្សា​ព្រលឹង​នៃ​ជន​បទ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​ចង​សម្ព័ន្ធ​​ជា​មួយ​នឹង​ទីផ្សារ​ពិភព​លោក​ ជាកន្លែង​ដែល​កញ្ជើ​ កញ្ឆេ ​ចង្អេរ។ល។ មិន​ត្រឹម​តែជារបស់​សាមញ្ញ​ប៉ុណ្ណោះ​ទេ ​​នៅ​ទាំង​ជា​ដំណើរ​នៃ​ការ​អភិរក្ស​និង​អភិវឌ្ឍន៍៕

វឌ្ឍា-លីហាន់​