តាមសមមិត្តត្រឹងធីធូហាំង-អនុប្រធានប្រចាំការសមាគមនារីខេត្តសុកត្រាំង សព្វថ្ងៃទូទាំងខេត្តមានសមាជិកានារី២៧២.០៣៩រូប ក្នុងនោះសមាជិកានារីជនជាតិភាគតិច៨៧.៦៤០រូប (ស្រូបអត្រា៣២%)។ ក្នុងចង្អុលការចាត់តាំងបណ្តាសកម្មភាព សមាគមខេត្តតែងប្រមូលផ្តុំឆ្ពោះមកតំបន់ជនបទនិងយកចិត្តទុកដាក់អភិវឌ្ឍបើកទូលាយទម្រង់សេដ្ឋកិច្ចតំបន់ជនជាតិភាគតិច។ ទន្ទឹមនោះ តែងក្តាប់សភាពការណ៍ ក្តីបំណងរបស់សមាជិកាជនជាតិ សំដៅឆ្លើយតបសំណូមពរស្របច្បាប់របស់បងប្អូន។
ទូទាំងខេត្តមាន៣១៥.៨៨៩គ្រួនិងមាន៣០.១៧៩គ្រួសារក្រ ក្បែរក្រ មាន២.៨២៨គ្រួសារក្រនារីធ្វើម្ចាស់គ្រួសារនិង៤.០២១គ្រួសារសមាជិកាក្រ ក្បែរក្រមាន២.៨២៨គ្រួសារក្រនារីធ្វើម្ចាស់គ្រួនិង៤.០២១គ្រួសារសមាជិកាក្រនារីធ្វើម្ចាស់គ្រួ។ ឆ្នាំ២០២៤សមាគមចុះឈ្មោះឧបត្ថម្ភ៩៦៤គ្រួសារក្បែរក្រនិងគ្រួសារក្រដោយបណ្តាទម្រង់សេដ្ឋកិច្ចជាក់ស្តែងដូចឧបត្ថម្ភជួយគ្នា ថ្ងៃពលកម្ម កូនពូជ ឧបត្ថម្ភទុនបង្វិលជុំ រៀនរបរ។ល។ ទន្ទឹមនោះ ចាត់តាំងពិនិត្យបណ្តាទម្រង់នៅបណ្តាក្រុមសហករណ៍ដាំដំណាំតាមទិសសុវត្ថិភាព បណ្តាគ្រួសារលក់ដូរដាំដំណាំនិងផ្តល់ផ្ទេរទុនឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យ១៣៧រូប សរុបទុន៦៨៥លានដុងឱ្យសមាជិកាដាំដំណាំលក់ដូរចិញ្ចឹមសត្វ ដាំឪឡឹក ជូនអំណោយ៩១ចំណែក សរុបតម្លៃ២៧.៣០០.០០០ដុង (ស្រុកមីស្វៀង)។ លទ្ធផលឆ្នាំ២០២៤មានសមាជិកា៥៧០រូបចាកផុតក្រនិងសមាជិកា១.១៥១រូបចាកផុតក្បែរក្រ (នារីជនជាតិស្រូបអត្រាច្រើន)។
![]() |
សមាគមគ្រប់ថ្នាក់បង្កើនហ្វឹកហាត់ឱ្យបងប្អូននារីតំបន់ជនជាតិភាគតិចលើកកម្ពស់ធ្វើម្ចាស់សេដ្ឋកិច្ច។ |
សមាគមគ្រប់ថ្នាក់ឧបត្ថម្ភនារីបង្កលក្ខណៈដោះស្រាយការធ្វើឱ្យបងប្អូននារីជនជាតិភាគតិច សមាគមនារីគ្រប់ថ្នាក់នៅទាំងសហការបើកថ្នាក់បង្រៀនដេរបាន៦៥ថ្នាក់របរឧស្សាហកម្មបចេ្ចកទេសពីបង្កាត់ពូជដំណាំឱ្យសមាជិកា១.៤៥៣រូប។ ក្រោយរៀនរបរបងៗ៩៩៤រូបបានឧទ្ទេសនាមការធ្វើនៅបណ្តាក្រុមហ៊ុនក្នុងនិងក្រៅខេត្ត។ សំខាន់សមាគមនៅទាំងយកចិត្តទុកដាក់បង្កើតថ្មីសហករណ៍ហុងធ្វីនៅស្រុកមីស្វៀងតម្បាញបណ្តាផលិតផលឧស្សាហកម្មបង្កើត១០ក្រុមសហករណ៍ បង្ហាញមុខ៧ក្រុមទម្រង់អភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងអនុវត្តការងារឧបត្ថម្ភនារីចូលរួមសេដ្ឋកិច្ចសមូហភាព សហករណ៍ ក្រុមសហការ សមាគមគ្រប់ថ្នាក់តែងឆ្ពោះដល់ឧបត្ថម្ភនារីជិតដិតខឿនសេដ្ឋកិច្ចបចេ្ចកវិទ្យា។ សមាគមគ្រប់ថ្នាក់បង្កើនហ្វឹកហាត់ឱ្យបងប្អូននារីតំបន់ជនជាតិភាគតិចលើកកម្ពស់ធ្វើម្ចាស់សេដ្ឋកិច្ច។
![]() |
សមាគមនារីខេត្តបង្កើនថ្នាក់ហ្វឹកហាត់ដើម្បីលើកកម្ពស់ចំណេះដឹងជំនាញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ |
សមាគមគ្រប់ថ្នាក់នៅទាំងសកម្មជាមួយគណៈ ផ្នែកភូមិភាគចាត់តាំងសួរសុខទុក្ខ ឃោសនាចលនាបណ្តាមូលដ្ឋានសាសនាកម្មាភិបាលសមាគមជនជាតិភាគតិចនាឱកាសថ្ងៃបុណ្យទាន។ តាំងពីនោះ រួមចំណែករឹតចំណងសាមគ្គី រួមកម្លាំងព្រួតដៃកសាងស្រុកភូមិមួយថ្ងៃកាន់តែស្តុកស្តម្ភ។ ពីការងារសមាគម សតិអារម្មណ៍បងប្អូននារីតំបន់ជនជាតិភាគតិចតែងស្ថេរភាព ស្ងប់ចិត្តប្រមូលផ្តុំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ដើម្បីលើកកម្ពស់សិទ្ធធ្វើម្ចាស់ សេដ្ឋកិច្ចនារីជនជាតិភាគតិចគ្រប់ផ្នែកគ្រប់ថ្នាក់លើភូមិដ្ឋានខេត្តប្រមូលផ្តុំរាល់ប្រភពកម្លាំងវិនិយោគឧបត្ថម្ភនិងគិតអានច្រើនគោលនយោបាយជនជាតិបាននិងកំពុងផ្សព្វផ្សាយអនុវត្តទូលំទូលាយប្រសិទ្ធភាព ជឿជាក់ថាជីវភាពសម្ភារៈស្មារតីរបស់បងប្អូននារីជនជាតិនឹងមួយថ្ងៃកាន់តែលើកកម្ពស់៕
ស៊ើមម៉ាយ-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin