តំបន់ជនរួមជាតិខ្មែរមីធ្វឹងមួយថ្ងៃកាន់តែវិវឌ្ឍន៍

22:11, 24/04/2025

ឃុំមីធ្វឹង ស្រុកមីទូ (សុកត្រាំង) ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅច្រើន ស្រូបអត្រា​ជាង​៤៧%​ប្រជាសាស្រ្តទូទាំងឃុំ។ ដើម្បីបង្កការប្រែផ្លាស់តំបន់ជនជាតិភាគតិចនៅភូមិភាគ គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំមីធ្វឹងផ្សព្វផ្សាយទាន់ពេលប្រសិទ្ធភាព។ តាំងពីនោះបង្កកម្លាំង ជំរុញឱ្យជនរួមជាតិខ្មែរនៅភូមិភាគអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីបង្កទិដ្ឋភាពថ្មីតំបន់ជនបទ។

ច្រើនគ្រួសារជនរួមជាតិខ្មែរឃុំមីធ្វឹងរីករាយពេលបានឧបត្ថម្ភផ្ទះនៅ។
ច្រើនគ្រួសារជនរួមជាតិខ្មែរឃុំមីធ្វឹងរីករាយពេលបានឧបត្ថម្ភផ្ទះនៅ។

រយៈ​ពេល​កន្លង​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដំ​ណាក់​​កាល​​២០២១​-២០៣០ (ហៅ​កាត់​ជា​កម្ម​វិធី​) ឃុំ​មី​ធ្វឹង​ប្រ​មូល​ផ្តុំ​កៀរ​គរ​ច្រើន​ប្រ​ភព​កម្លាំង​ដើម្បី​ឧបត្ថម្ភ​ បង្ក​គំ​នាស់អភិ​វឌ្ឍ​សុក្រឹត​ពី​សេដ្ឋ​កិច្ច​វប្ប​ធម៌​-សង្គម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច។ មីង​ថាច់​ធី​ណា​រី ភូមិ​ទំ​ពក់​សក់ A ឃុំ​មី​ធ្វឹង​ឱ្យ​ដឹង៖ គ្រួ​សារ​គ្មាន​ដី​ផលិត​  កូន​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក ការ​ប្រ​កប​ជីវ​ភាព​រាល់​ថ្ងៃ​ពឹង​លើ​ធ្វើ​ការ​ឈ្នួល។ ឥឡូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​គោ​២​ក្បាល​ខ្ញុំ​អរ​ណាស់។ ពី​ពេល​នេះ​ទៅ​និង​ខំ​ប្រឹង​ថែ​ទាំ​ ឆ្លៀត​ដី​ជុំ​វិញ​ផ្ទះ​ដាំ​ស្មៅ​និង​ខំ​បង្កើន​ហ្វូង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ គ្រួ​សារ​មីង​ថាច់​ធី​ណា​រី​ជា​គ្រួ​សារ​​ជន​ជាតិ​ភាគ​តិ​ច​នៅ​ឃុំ​មី​ធ្វឹង​បាន​ទទួល​ផល​ពីកម្ម​វិធី។ ក្នុង​ដំ​ណាក់​​កាល​២០២២​-២០២៤​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ឃុំ​មី​ធ្វឹង​វិនិ​យោគ​ផ្សព្វ​ផ្សាយ​៣សំ​ណង់​គមនា​គមន៍​ជន​បទ​សរុប​ចំ​នួន​ប្រាក់​ជាង​១,៦​ពាន់​លាន​ដុង​និង​ជួស​ជុល​សំ​ណង់​គមនា​គមន៍​ចំ​នួន​ប្រាក់​ជាង​៨០​លាន​ដុង។ ឃុំ​ក៏​ឧប​ត្ថម្ភ​ផ្ទះ​ឱ្យ​៣៤គ្រួ​សារ​ក្រ​ជាជន​ជាតិ​ភាគ​តិច​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ឱ្យ​១៧​គ្រួ​សារ ​ទឹក​ប្រ​កប​ជីវភាព​១៧​គ្រួ​សារ ​ទិញ​កូន​ពូជ​តាម​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​ឱ្យ​៣៥​គ្រួ​សារ​ក្រ ក្បែរ​ក្រ​គ្រប់​លក្ខណៈ​ចូល​រួម។ ក្រៅ​ពី​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នៅ​ទាំង​អនុ​វត្ត​ល្អ​សេចក្តី​សម្រេច​លេខ​ ២៨-NĐ/២០២២/​NĐCP ថ្ងៃ​ទី២៦ មេសា ឆ្នាំ​២០២២​របស់​រដ្ឋា​ភិបាល​ពី​គោល​នយោ​បាយ​ឥណទាន​អាទិ​ភាព​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​២០២១​-​២០៣០ ដំ​ណាក់​កាល​ទី​១​ពី​ឆ្នាំ​២០២១​-​២០២៥​យក​ចិត្ត​ទុក​ដាក់​ការ​ងារ​បណ្តុះ​បណ្តាល​របរ ឧទេ្ទស​នាម​ការ​ធ្វើ​ឱ្យ​ប្រ​ជា​ជន​ក្នុង​កម្រិត​អា​យុ​ពល​កម្ម​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​បង្វែរ​វិទ្យា​សាស្ត្រ​បចេ្ចក​ទេស​ដើម្បី​មា​មីង​ខ្មែរ​អនុ​វត្ត​ក្នុង​ ផលិត​បង្កើន​ចំ​ណូល​កែ​ប្រែ​ជីវភាព។ ពី​ប្រ​ភព​ទុន​កម្ម​វិធី ឃុំ​មីធ្វឹង​បាន​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ​ឱ្យ​ក្លឹប​ភ្លេងពិណ​ពាទ្យ​វត្ត​ទំ​ពក់​សក់។ ទន្ទឹម​នោះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​មី​ធ្វឹង​ក៏​បង្កើត​ក្លឹប​រាំ​វង់​និង​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​នៅ​ភូមិ​ភាគ ​ចាត់​តាំង​ច្រើន​សកម្ម​ភាព​កីឡា​ហាត់​ប្រាណ ​ពិសេស​​គឺ​ប្រ​ណាំង​ទូក ​composite ជា​រៀង​រាល់​ឆ្នាំ ទាក់​ទាញ​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ឃុំ​ចូល​រួម។ ឆ្លង​តាម​បណ្តា​សកម្ម​ភាព​រួម​ចំ​ណែក​អភិ​រក្ស​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ល្អ​ស្អាត​របស់​ជន​ជាតិ​ភាគ​តិច​លើក​កម្ពស់​ជីវភាព​ស្មា​រតី​ឱ្យ​មា​មីង​ខ្មែរ​នៅ​ភូមិ​ភាគ។ ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ឃុំ​មី​ធ្វឹង​មាន​៤០​គ្រួ​សារ​ក្រ។ ផ្ទះ​បាន​កសាង​សម្រេច​នា​ឱកាស​បុណ្យ​តេត​បង្ក​ការ​រីក​រាយ​ចំ​ពោះ​គ្រួ​សារ​ក្រ។ បង​យឿង​ធី​ធឿង ភូមិ​ទំ​ពក់​សក់ ​C១ ​ឱ្យ​ដឹង៖ ផ្ទះ​ខ្ញុំ​មាន​៥​នាក់​ក្នុង​នោះ​មាន​២​នាក់​នៅ​កម្លាំង​ពល​កម្ម​ទើប​ចំ​ណូល​គ្រប់​តែ​ប្រើ​ចាយ​រាល់​ថ្ងៃ​គ្មាន​លក្ខណៈ​សង់​ផ្ទះ​ថ្មី។ ឥឡូវ​បាន​ភូមិ​ភាគ​ឧបត្ថម្ភ​៦០​លាន​ដុងគ្រួ​សារ​គប់​វាល់​បន្តិច​ក៏​បាន​ផ្ទះ​រឹង​មាំ។ មាន​ផ្ទះ​ថ្មី​គ្រួ​សារ​និង​ខំ​ប្រឹង​ពល​កម្ម​ផលិត​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ស្ថេរ​ភាព។

បណ្តាសកម្មភាពលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីឱ្យជនរួមជាតិខ្មែរនៅភូមិភាគបានគណៈកម្មាធិការបក្ស 
រដ្ឋអំណាចឃុំមីធ្វឹងយកចិត្តទុកដាក់។
បណ្តាសកម្មភាពលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីឱ្យជនរួមជាតិខ្មែរនៅភូមិភាគបានគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំមីធ្វឹងយកចិត្តទុកដាក់។

តាម​សមមិត្ត​ស៊ើង​សា​រ៉ាន់-​លេខា​បក្ស​ឃុំ​មី​ធ្វឹង​ពី​គោល​ការណ៍ គោល​នយោ​បាយ​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ​ការ​ឧបត្ថម្ភ​​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ខ្មែរ​ភូមិ​ភាគ​ទើប​ទិដ្ឋ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍន៍។ មក​ដល់​សព្វ​ថ្ងៃ​ឃុំ​នៅ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រ​៤​គ្រួ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្បែរ​ក្រ​៥៨​គ្រួ​លើ​ភូមិ​ដ្ឋាន​ឃុំ​មាន​៤/៤​សាលា​សម្រេច​លក្ខឋាន​ជាតិ​ ដំណាក់​សុខា​ភិបាល​ឃុំ​សម្រេច​លក្ខឋាន​ជាតិ​តាម​កម្រង​លក្ខឋាន​ ប្រ​ជា​ជន​ប្រើ​ទឹក​ស្អាត​ស្រប​អនា​ម័យ១០០%។ល។

មក​ឃុំ​មី​ធ្វឹង​ថ្ងៃ​នេះ​ដើរ​លើ​ផ្លូវ​បេ​តុង​ ភូមិ​ភ្ជាប់​ភូមិ​យើង​ឃើញ​ផ្ទាល់​ភ្នែក​ផ្ទះ​ថ្មី​សង់​ជា​ជួរ​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​ទើប​ដឹង​ច្បាស់​ការ​ផ្លាស់​ថ្មី​របស់​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ។ ជឿ​ជាក់​ថា​នេះ​ជា​កម្លាំង​ជំ​រុញ​ជា​ក្តី​ជំ​នឿ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ភូមិ​ភាគ​បន្ត​រួម​កម្លាំង​ស្រប​ចិត្ត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​បន្ថយ​ក្រ​ស្ថេរ​ភាព​កសាង​ស្រុក​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍៕

តឹង​ផាក - ធូថាវ