ជនរួមជាតិខ្មែររួមកម្លាំងកសាងជនបទថ្មី

Thanh Vàng 14:30, 22/04/2025

មិនត្រឹមតែខិតខំប្រឹងប្រែងផលិតអភិវឌ្ឍសេដ្ឋកិច្ច ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានឃុំភូមី ស្រុកមីទូ (សុកត្រាំង) តែងសាទរយ៉ាងសកម្មចំពោះការចលនាកសាងជនបទថ្មី តាមរយៈសកម្មភាពប្រកបដោយអត្ថន័យជាក់ស្តែងជាច្រើន រួមចំណែកជាមួយរដ្ឋអំណាចក្នុងការអនុវត្តសម្រេចនូវទិសដៅកសាងជនបទថ្មីនៅ​ភូមិភាគ។

ពូឡឹមធឿន (ទី២ខាងស្តាំ) ប្រជាជនភូមិដៃដូនអ៊ុយ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) បរិច្ចាគដីកសាងផ្លូវភូមិតាឡីចាស់។
ពូឡឹមធឿន (ទី២ខាងស្តាំ) ប្រជាជនភូមិដៃដូនអ៊ុយ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) បរិច្ចាគដីកសាងផ្លូវភូមិតាឡីចាស់។

ជា​មួយ​ពាក្យ​ស្លោក ​“រដ្ឋ​និង​ប្រ​ជា​ជន​ធ្វើ​រួម​គ្នា​”​ នាពេល​កន្លង ​ជន​រួម​ជាតិ​ក្នុង​ខេត្ត​និយាយ​រួម​ ឃុំ​ភូមី​និយាយ​ដោយ​ឡែក ​តែង​លើក​កម្ពស់​តួនាទី​របស់​ខ្លួនតាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង ​រួម​កម្លាំង​ជា​មួយ​រដ្ឋ​អំណាច​ក្នុង​ការ​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន។ ​ពីការ​គប់​វាល់​ថ្ងៃ​ពល​កម្ម​ គាំទ្រនិង​កៀរគរ​ថវិកា​សាង​សង់​សំ​ណង់​ជន​បទ​ រហូត​ដល់​ការ​ត្រៀម​បរិច្ចាគ​ដី​សម្រាប់​អនុវត្ត​សំ​ណង់ ​គម្រោង​នា​នា​ ដើម្បី​ផល​ប្រយោជន៍​របស់​ភូមិ​ភាគ។​ សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ ​មាន​អត្ថ​ន័យ​យ៉ាង​ធំ​និង​មាន​ភាព​សាយ​ភាយ​ដល់​សហគមន៍​ សង្គម។ ​ចែក​រំលែកអំ​ពីការ​ធ្វើរបស់​ខ្លួន​និង​ក្រុម​គ្រួសារ​បាន​គប់​វាល់​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ ពូឡឹម​ធឿន​ជា​គ្រួសារ​ឆ្នើម​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ​ ឃុំ​ភូមី​ចែក​រំលែក៖​ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំណាច​ភូមិ​ភាគ​សម្រេច​ទិស​ដៅក្នុង​ការ​កសាង​ជន​បទ​ថ្មី​ឆ្នាំ២០២៤ ​គ្រួសារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​២០០​ម៉ែត្រ​ ទន្ទឹម​នឹង​នោះ ​ខ្ញុំ​ក៏​បាន​កៀរគរ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៤​គ្រួសារ ​បរិច្ចាគដី​ដែល​មាន​ប្រ​វែង​៣០០​ម៉ែត្រ​ ដើម្បី​សម្រេច​ផ្លូវ​នៅ​ភូមិ​តា​ឡីចាស់។​ ទន្ទឹម​នឹង​នោះ​ បាន​ចូល​រួម​ធ្វើ​ស្មៅ​ ដាំ​ផ្កា​នៅ​សង​ខាង​ផ្លូវ​ជន​បទ​។ល។ ​ជាក់​ស្តែង ​ក្រៅ​ពី​ពូឡឹម​ធឿន​ មាន​បុគ្គល ​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើភូមិ​ដ្ឋាន​ឃុំ​ភូមី បាន​ស្ម័គ្រ​ចិត្ត​បរិច្ចគដី​ គប់​វាល់​ថវិកា​សម្រាប់​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ជន​បទ។​ គំ​រូដូច​ពូ​ដូ​វ៉ាំង​កាង ​នៅ​ភូមិ​ជា​មួយ​គ្នា​ បាន​ចែក​រំលែក៖​ សាទ​រចលនា​កសាង​ជន​បទ​ថ្មី ​ខ្ញុំ​បាន​​ ចលនាប្រ​ជា​ជន​គប់វាល់​ថវិកា​ជាង​២០០លាន​ដុង ដាក់​អំ​ពូល​អុជបំ​ភ្លឺផ្លូវ​ជន​បទ​ចំ​នួន​៧៤បង្គោល​ ចលនាប្រ​ជាជន​បរិច្ចាគដី​កសាង​ផ្លូវ​ដាន​ មាន​ប្រ​វែង​ប្រ​ហែល​១០០ម៉ែត្រ។ ​ដើម្បី​រួម​ជាមួយ​រដ្ឋ​អំ​ណាច​ក​សាង​ជន​បទ​ថ្មី ពូហ្វិញគីមទៀង​ នៅ​ភូមិ​ដើម​ស្វាយ​ ឃុំ​ភូមី ក៏​បាន​បរិច្ចាគដី​៣.០០០ម​ ដើម្បី​សង់​សាលា​រៀន​ ទន្ទឹម​នឹង​ការ​ចលនាមាមីងនៅ​ភូមិ​ភាគ​គប់វាល់​ប្រ​មាណ​២០០លាន​ដុង ដាក់​អំ​ពូល​ភ្លើង​អុជបំ​ភ្លឺផ្លូវ​ចំ​នួន​៦៤បង្គោល​ សង់​ស្ពានជន​បទ​ចំនួន​៣​ មាន​តម្លៃ​ជាង​១០០លាន​ដុង។ល។

សម​មិត្ត​ឡឹម​មេរិន្ទ-ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ឃុំ​ភូមី ឱ្យ​ដឹង​៖ អា​ចឃើញ​ថា​ សកម្ម​ភាព​ជាក់​ស្តែង​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​លើភូមិ​ដ្ឋាន​ឃុំ​ ប៉ុន្មានឆ្នាំកន្លង​ បាន​រួម​ចំ​ណែក​ដ៏​សំ​ខាន់​ជាមួយ​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​សម្រេច​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មីរបស់​ភូមិ​ភាគ​។

ទិដ្ឋ​ភាព​ភូមិ​ស្រុក​កាន់​តែរីក​ចម្រើន​ ហេដ្ឋារចនាសម្ព័ន្ធជន​បទ​បាន​វិនិយោគ​កសាង​រឹង​មាំ ជីវភាព​ សម្ភារៈ​និង​ស្មារតីរបស់​ប្រ​ជាជន​មួយ​ជំហាន​ម្តងៗបាន​លើក​កម្ពស់​។ អា​ចនិយាយ​បាន​ថា​ នេះ​ជាសក្ខីភាព​បង្ហាញ​ពីគោល​ការ​ណ៍​ដ៏​ត្រឹម​ត្រូវ​ របៀប​ធ្វើសម​ស្រប​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការ​រួម​កម្លាំង​ ស្រប​មតិរបស់​ប្រ​ជាជន​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​។ ជាមួយ​លទ្ធ​ផលដែល​សម្រេច​បាន​នឹង​ជាប្រ​ធាន​បទ​ ដើម្បី​ភូមិ​ភាគ​អនុ​វត្ត​សម្រេច​នូវ​ទិស​ដៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មីយ៉ាង​ឆាប់​រហ័ស​៕

ថា​ញ់វ៉ាង-លីហាន់​