សហជីពពលកម្មទីរួមខេត្តវិញចូវសកម្មថែទាំគិតអានឱ្យសមាជិកអ្នកពលកម្ម

12:03, 23/04/2025

ជាមួយទិសស្លោកឆ្ពោះមកមូលដ្ឋានថែទាំជីវភាពផលប្រយោជន៍ឱ្យសមាជិកអ្នកពលកម្ម រយៈពេលកន្លង សហជីពពលកម្មគ្រប់ថ្នាក់ទីរួមខេត្តវិញចូវអនុវត្តច្រើនសកម្មភាពមានន័យជាក់ស្តែង។ កន្លងពីនោះក្លាយជាទីបង្អែកឱ្យសមាជិកអ្នកពលកម្ម។

បណ្តាផ្ទះសហជីពកក់ក្តៅជួយសមាជិកឈានឡើងក្នុងជីវភាព។
បណ្តាផ្ទះសហជីពកក់ក្តៅជួយសមាជិកឈានឡើងក្នុងជីវភាព។

ជា​ភូមិ​ភាគ​ប្រប​មាត់​សមុទ្រ ទី​រួម​ខេត្ត​វិញ​ចូវមាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​៥២%​។ អនុ​វត្ត​តួ​នា​ទី​តំ​ណាង​និង​ការ​ពារ​បណ្តា​សិទ្ធ​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​សមា​ជិក​និង​អ្នក​ពល​កម្ម រយៈ​ពេល​កន្លង​សហជីព​ ទី​រួម​ខេត្ត​វិញចូវ​មាន​ច្រើន​សកម្ម​ភាព​ជាក់​ស្តែង​សំ​ដៅ​ឧបត្ថម្ភ​និង​លើក​កម្ពស់​ជីវភាព​ឱ្យ​អ្នក​ពល​កម្ម រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ។

តាម​សម​មិត្ត​ឡឹម​មិញ​ផុង-អនុ​ប្រ​ធាន​សហជីព​ពល​កម្ម​ទីរួម​ខេត្ត​វិញ​ចូវ​ ឆ្នាំ​២០២៤ ​សហជីព​ពល​កម្ម​ទីរួម​ខេត្ត​ណែ​នាំ​បណ្តា​សហជីព​មូលដ្ឋាន​អា​ជីវកម្ម​ចូល​រួម​កសាង​បណ្តា​លក្ខន្តិកៈ​កិច្ច​សន្យា​ជា​មួយ​អ្នក​ប្រើ​ប្រាស់​ពល​កម្ម​កសាង​ក្រឹត្យ​វិន័យ​ពល​កម្ម សមូហ​ភាព សំ​ដៅ​ធានា​បណ្តា​សិទ្ធ​របស់​សមាជិក​សហជីព។ ទន្ទឹម​នោះ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​លើក​កម្ពស់​អត្ថ​ប្រយោជន៍​ឱ្យ​សមា​ជិក​អ្នក​ពល​កម្ម​ក៏​ដូច​ចាត់​តាំង​ច្រើន​សកម្ម​ភាព​ថែ​ទាំ​គិត​អាន​នា​ឱ​កាស​បុណ្យ​ទាន​បុណ្យ​តេត។ ដោយ​ឡែក​តេត​ង្វៀង​ដាង​ឆ្នាំ​២០២៥ សហជីព​ពល​កម្ម​ទីរួម​ខេត្ត​វិញ​ចូវ​ជូន​អំ​ណោយ​ជិត​៣.៣០០​ចំ​ណែក សរុប​ថវិកា​ជិត​១,៣​ពាន់​លាន​ដុង។

ប្រ​ការ​គួរ​យក​ចិត្ត​ទុក​ដាក់​គឺ​កម្ម​វិធី “ផ្ទះ​សហជីព​កក់​ក្តៅ” បាន​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​កន្លង​នាំ​មក​ក្តី​រីក​រាយ​និង​សុភមង្គល​ឱ្យ​សមា​ជិក​អ្នក​ពល​កម្ម​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិដ្ឋាន​ទី​រួម​ខេត្ត។ ក្នុង​ឆ្នាំ​កន្លង សហជីព​ពល​កម្ម​ទី​រួម​ខេត្ត​វិញ​ចូវ​ឧបត្ថម្ភ​សង់​ផ្ទះ​បាន​៨​ខ្នង ជួស​ជុល​១​ខ្នង​ ឱ្យ​សមាជិក​មាន​ស្ថាន​ភាព​លំ​បាក​ពី​ផ្ទះ​នៅ សរុប​ទឹក​ប្រាក់​៤២០​លាន​ដុង។ ចំ​ពោះ​សមាជិក​បាន​ទទួល​ឧបត្ថម្ភ​ពី​កម្ម​វិធី​នេះ​មិន​ត្រឹម​បាំង​ភ្លៀង​បាំង​ខ្យល់​តែ​នៅ​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ពួក​គេ​ឈាន​ឡើង​ក្នុង​ជិវភាព។ បង​ស៊ើង​ធី​ហុង​ធ្វី​នៅ​សង្កាត់​វិញ​ផឿក​ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​ច្រើន​ឆ្នាំ​រស់​ក្នុង​ផ្ទះ​ចាស់ រាល់​ពេល​មេឃ​ភ្លៀង​គឺ​លេច​មុខ​លេច​ក្រោយ។ ពេល​បាន​អង្គ​ការ​សហជីព​ឧបត្ថម្ភ​៥០​លាន​ដុង​ឱ្យ​សង់​ផ្ទះ​ថ្មី ខ្ញុំ​និង​គ្រួ​សារ​អរ​ណាស់។ ឥឡូ​វយើង​ខ្ញុំ​មាន​ផ្ទះ​ថ្មី​នៅ​មិន​បារម្ភ​ពេល​មេឃ​ភ្លៀង​ទៀត​ទេ។

ជា​សកម្ម​ភាព​លេច​ធ្លោ​របស់​សហជីព ទីរួម​ខេត្ត​វិញ​ចូវ​បាន​រក្សា​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព ក្នុង​ពេល​កន្លង​គឺ​ឧបត្ថម្ភ​ឱ្យ​កូន​សមា​ជិក​ពល​កម្ម​មាន​ស្ថាន​ភាព​លំ​បាក​បន្ត​បាន​ទៅ​រៀន។ មក​ដល់​សព្វ​ថ្ងៃ សហជីព​ពល​កម្ម​ទី​រួម​ខេត្ត​វិញ​ចូវ​កៀរ​គរ​បណ្តា​ប្រ​ភព​ដើម្បី​ជំ​នួយ​ឱ្យ​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក​៣៨​រូប ក្នុង​នោះ​សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ប្រ​ហែល​៧០%​ជា​មួយ​កម្រិត​ឧបត្ថម្ភ​ពី​៤០០-៥០០​ពាន់​ដុង​/ខែ/សិស្ស​ម្នាក់។ តាម​រាល់​ករណី​លំ​បាក​ក្រៅ​ពី​ទឹក​ប្រាក់​ប្អូន​ៗ​នៅ​ទាំង​បាន​ជំ​នួយ​បន្ថែម​ឧបករណ៍​រៀន​សូត្រ​ដើម្បី​មាន​លក្ខណៈ​ឈាន​ឡើង​ក្នុង​ជីវភាព។ នេះ​មិន​ត្រឹម​ជាការ​ឧបត្ថម្ភ​ពី​សម្ភារៈ​តែ​នៅ​ទាំង​ជា​កម្លាំង​ជំ​រុញ​ស្មារតី​ធំ​ធេង​ជួយ​ប្អូន​ៗ​មាន​ក្តី​ជំ​នឿ​ប្រឹង​ប្រែង​ឱ្យ​អនាគត។

ពី​ការ​ធ្វើ​ជាក់​ស្តែង​ប្រ​សិទ្ធ​ភាព​សហជីព​គ្រប់​ថ្នាក់​លើ​ភូមិដ្ឋាន ទី​រួម​ខេត្ត​វិញ​ចូវ​ពង្រីក​តួនា​ទី​ជា​អង្គ​ការ​តំ​ណាង​ការ​ពារ​សិទ្ធ​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​សមា​ជិក​អ្នក​ពល​កម្ម​ស្ងប់​ចិត្ត​គប់​វាល់​ឱ្យ​អា​ជីវ​កម្ម​កសាង​ស្ថាប័ន អង្គ​ភាព​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ៕

ធៀងហាយ​-​ចន្ថា