![]() |
ពូថាច់យ័ញ (ខាងស្តាំ) នៅភូមិដើមពោធិ៍ ឃុំគេថាញ់ ស្រុកគេសាត់ (សុកត្រាំង) អ្នកមានប្រិយភាពក្នុងតំបន់ជនរួមជាតិតែងបានមាមីងនៅភូមិភាគទំនុកចិត្តនិងរៀនសូត្រតាម។ |
យើងខ្ញុំបានជួបពូថាច់យ័ញនៅភូមិដើមពោធិ៍ ឃុំគេថាញ់ ពូជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច បណ្តាការងារផ្សព្វផ្សាយចលនារបស់ពូបានប្រជាជនស្របមតិគាំទ្រពីការអនុវត្តល្អបណ្តាការចលនាអាស្រ័យភូមិភាគបំផុស ក្នុងនោះ មានការគប់វាល់កម្លាំង គប់វាល់ថវិកាសម្រាប់ធ្វើផ្លូវគមនាគមន៍ជនបទខាងមុខផ្ទះដើម្បីធ្វើដំណើរទៅមកបានងាយស្រួល។
ពូថាច់យ័ញបានឱ្យដឹង៖ ខ្ញុំជាកូនកសិករក្រគ្មានដីផលិត ម្ល៉ោះហើយខ្ញុំតែងមានស្មារតីត្រូវតែសកម្មពលកម្មផលិតដើម្បីចាកផុតក្រ។ អាស្រ័យហេតុនោះ ខ្ញុំធ្វើការឈ្នួលដើម្បីទិញដីធ្វើស្រែ ទិញមាន់ ទា ជ្រូក សម្រាប់ចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូលឱ្យគ្រួសារ។ រាល់ឆ្នាំសន្សំបន្តិចម្តងៗខ្ញុំទិញបានដីស្រែ១ហិកតាក្នុងនោះមានចំនួន៥.០០០ម២ បានធ្វើស្រូវ៣រដូវ/ឆ្នាំ ចំណែក៥.០០០ម២ ខ្ញុំដាំបន្លែ រាល់ឆ្នាំរកបានប្រាក់ចំណូលជាង១៥០លានដុង ដូច្នេះជីវភាពគ្រួសារខ្ញុំបានធូរធារគ្រាន់បើ។ ពេលសេដ្ឋកិច្ចគ្រួសារបានលំនឹងខ្ញុំក៏ចាប់ផ្តើមបំពេញការងារសង្គមនៅភូមិភាគចលនាមាមីងក្នុងភូមិកាប់ឆ្ការស្មៅតាមដងផ្លូវជនបទ គប់វាល់ថវិកានិងកម្លាំងពលកម្មធ្វើផ្លូវចូលភូមិ សម្រាប់មាមីងធ្វើដំណើរបានងាយស្រួល។ ទន្ទឹមនោះ ខ្ញុំក៏បានគប់វាល់កម្លាំងកសាងវត្តអារាមដូច ក្រាលឥដ្ឋព្រលានវត្តឱ្យបានស្អាតស្អំ កសាងរោងបាយក្នុងវត្ត។ល។ ទង្វើដែលខ្ញុំធ្វើគឺប្រកបដោយភាពស្ម័គ្រចិត្តនិងបានមាមីងពុទ្ធបរិស័ទស្របមតិគាំទ្រពេលខ្ញុំបំផុសចលនា។
លាពូថាច់យ័ញ យើងខ្ញុំទស្សនាទម្រង់ដាំឪឡឹករបស់ពូថាច់គេននៅភូមិដើមពោធិ៍ ឃុំគេថាញ់ ស្រុកគេសាត់។ ចម្ការឪឡឹករបស់ពូនៅកណ្តាលវាលស្រែ ពេលយើងខ្ញុំសួរប្រសិទ្ធភាពពីការបង្វែរផ្ទៃដីធ្វើស្រែមកដាំឪឡឹកពូគេនបានឱ្យដឹង៖ ដើម្បីរកប្រភពចំណូលឱ្យគ្រួសារ ខ្ញុំសម្រេចចិត្តបានបង្វែរផ្ទៃដីពីការធ្វើស្រែមកដាំឪឡឹក។ ឪឡឹកដាំបានប្រហែល៦០ថ្ងៃគឺអាចប្រមូលផលបានទិន្នផលប្រហែល៣តោន/១.០០០ម២ សរុបបរិមាណផលចំនួន១២តោន/៤.០០០ម២ ដោយតម្លៃក្នុងរដូវប្រាំងឆ្នាំ២០២២គឺ៨.០០០ដុង/គីឡូក្រាម ក្រោយពីផាត់ទាត់រួចរាល់ ខ្ញុំនៅចំណេញរាប់សិបលានដុងខ្ពស់ជាងច្រើនដងបើប្រៀបនឹងធ្វើស្រែ។ ដោយដាំឪឡឹកមានប្រសិទ្ធភាពខ្ញុំសម្រេចចិត្តបង្វែរផ្ទៃដី១ហិកតាមកដាំឪឡឹក។ ឪឡឹកអាចដាំបាន៣រដូវ/ឆ្នាំនាំមកនូវប្រាក់ចំណូលជាង១៥០លានដុង/ឆ្នាំ។ អាស្រ័យដាំឪឡឹកទើបគ្រួសារខ្ញុំមានភាពធូរធារគ្រាន់បើនិងសង់បានផ្ទះមួយខ្នងយ៉ាងស្អាតរឹងមាំ។
![]() |
ពូថាច់គេននៅភូមិដើមពោធិ៍ឃុំគេថាញ់ស្រុកគេសាត់ (សុកត្រាំង) ថែទាំចម្ការឪឡឹករបស់គ្រួសារផ្តល់ប្រាក់ចំណូល១៥០លានដុង/ឆ្នាំ។ |
ពូថាច់យ័ញជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចតែងបានប្រជាជនទំនុកចិត្ត ពេលឃុំផ្សព្វផ្សាយបណ្តាការចលនានៅភូមិភាគគឺតែងអញ្ជើញពូយ័ញមកពិគ្រោះដោះដូរដើម្បីភូមិភាគផ្សព្វផ្សាយចលនាឱ្យប្រជាជនចូលរួម។ ដោយការចលនារបស់ពូទើបមានប្រជាជនស្ម័គ្រចិត្តអនុវត្តល្អបណ្តាសកម្មភាពអាស្រ័យភូមិភាគបំផុសចលនាបំផុតគឺការកសាងជនបទថ្មីនៅភូមិភាគ។ ចំណែកពូថាច់គេនជាកសិករបានអនុវត្តទម្រង់ដាំឪឡឹកលើវាលស្រែនាំមកនូវប្រសិទ្ធភាពខ្ពស់។ ដោយទម្រង់របស់ពូមានកសិករជាច្រើនមករៀនសូត្របទពិសោធន៍នាំមកនូវជីវភាពធូរធារដល់គ្រួសារ។ ជាមួយការគប់វាល់របស់ពូថាច់យ័ញនិងពូថាច់គេនតែងបានមាមីងទំនុកចិត្តនិងរៀនសូត្រតាម។សមមិត្តថាច់ង៉ុកដាំង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំគេថាញ់ស្រុកគេសាត់ (សុកត្រាំង) បានឱ្យដឹងដូច្នេះ៕
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin