![]() |
បន្ទាប់ពីបានចូលរួមថ្នាក់ហ្វឹកហាត់អំពីបច្ចេកទេសចិញ្ចឹមសត្វ មាមីងខ្មែរនៅទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ (សុកត្រាំង) អនុវត្តទម្រង់ចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូលឱ្យគ្រួសារ។ |
ដើម្បីផ្សព្វផ្សាយគោលនយោបាយមានប្រសិទ្ធភាពក្នុងការបំបាត់អត់បន្ថយក្រ លោកហូវ៉ាំងលីម-នាយករងមជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្ត្រៃយ៍ស្រុកត្រឹងដេ (សុកត្រាំង) ឱ្យដឹង៖ ឆ្នាំនេះ មជ្ឈមណ្ឌលបានបើកបណ្តុះបណ្តាលរបរ១៤៤ថ្នាក់មានសិស្សចូលរួមជាង២.៦០០រូបដោយផ្តោតលើការបណ្តុះបណ្តាលរបរមិនមែនកសិកម្មនិងរបរកសិកម្ម។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាលមជ្ឈមណ្ឌលឧបត្ថម្ភទម្រង់គំរូឱ្យថ្នាក់បណ្តុះបណ្តាលរបរកសិកម្មចំនួន១៥៨ថ្នាក់សម្រាប់សិក្ខាកាមអនុវត្តដូចៈ ទម្រង់ចិញ្ចឹមមាន់ ពពែ គោ ជ្រូក បណ្តុះផ្សិតចំបើង… បណ្តាទម្រង់នេះបានមជ្ឈមណ្ឌលផ្តល់ចំណេះដឹងទ្រឹស្តីជាមូលដ្ឋាន។ ចំណែកការអនុវត្តបានណែនាំដូចៈ របៀបសង់ទ្រុងសមស្រប បរិស្ថានចិញ្ចឹមសមស្រប បច្ចេកទេសចិញ្ចឹម… បណ្តាទម្រង់សម្រេចបានប្រសិទ្ធភាព។ សួរសុខទុក្ខគ្រួសារពូថាច់សឿ នៅទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ បានដឹង បន្ទាប់ពីបានបង្កលក្ខណៈបុលទុនដើម្បីអភិវឌ្ឍផលិតបានហ្វឹកហាត់ពីបច្ចេកទេសថែទាំពពែ ពូក៏សម្រេចចិត្តសង់ទ្រុង ទិញពូជពពែមកចិញ្ចឹម។ ទម្រង់បានជួយពូមានប្រាក់ចំណូលបន្ថែមពី៤០-៥០លានដុងរៀងរាល់ឆ្នាំ។ ពូថាច់សឿឱ្យដឹង៖ ការចិញ្ចឹមពពែបានចំណេញ ព្រោះយើងគ្រាន់តែបង់កម្លាំង ដើមទុនតិច មិនដូចចិញ្ចឹមជ្រូកត្រូវការដើមទុនច្រើន ពិសេស គឺចំណី ចំណែកពពែវិញគ្រាន់តែបង់កម្លាំងកាត់ស្មៅ ស្លឹកឈើគ្រប់មុខ។ ដំបូងខ្ញុំចិញ្ចឹម២ក្បាល ពេលនោះ តម្លៃ៥លានដុង/ក្បាល។ ក្រោយមក ដោយបានរដ្ឋឱ្យបុល១៥លានដុង ខ្ញុំបន្តវិនិយោគទិញពពែ៣ក្បាលទៀតមកចិញ្ចឹម។ ផ្ទះខ្ញុំមានដើមឫស្សី យកធ្វើទ្រុង ក្រោយមកពពែកើតកូន ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ គ្រួសារបងស្រីឡឹមធីធូលិន នៅភូមិហូយទ្រុង ទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ ជាគ្រូសារគំរូជម្នះការលំបាកឈានឡើងក្នុងជីវភាព។ ភាពឧស្សាហ៍ព្យាយាមរបស់ពីរនាក់ប្តីប្រពន្ធបានជួយគ្រួសារសង់ផ្ទះរឹងមាំ។ ប្តីរបស់បងស្រី គឺបងថាច់ថាយយឿង ធ្វើជាងកំបោរ រាល់ថ្ងៃរកបានប្រាក់ចំណូលជាង២០០ពាន់ដុង ក្រៅពីនេះ គ្រួសារបងស្រីបានជួលដីស្រែ៤កុងដើម្បីធ្វើស្រែ។ ចំពោះបងស្រីលិន ក្រៅពីមើលថែធ្វើការងារផ្ទះ បន្ទាប់ពីបានហ្វឹកហាត់ថ្នាក់ចិញ្ចឹមសត្វ បងស្រីបានចិញ្ចឹមមាន់ ទាដើម្បីលក់រកប្រាក់ចំណេញ។ ថ្មីៗនេះ ពីរនាក់ប្តីប្រពន្ធបងស្រីបានភូមិភាគឧបត្ថម្ភ គោពូជ១ក្បាល ទន្ទឹមនឹងនោះ បានពិនិត្យឱ្យបុលដើម្បីអភិវឌ្ឍផលិត២០លានដុង បងស្រីនឹងចិញ្ចឹមជ្រូក។ បងស្រីឡឹមធីធូលិនរីករាយឱ្យដឹង៖ ឥឡូវ ខ្ញុំខំប្រឹងប្រែងចិញ្ចឹមគោ ដើម្បីគោបានឆាប់កើតកូន។ ចំណែកប្រាក់២០លានដុង ខ្ញុំបម្រុងសង់ទ្រុងជ្រូក ខ្ញុំនឹងទិញជ្រូក២ក្បាលចិញ្ចឹម។ ក្រៅពីនេះ ខ្ញុំក៏សន្សំលុយទិញមាន់ ទាដើម្បីចិញ្ចឹមបន្ថែមទៀត។
ពីគោលនយោបាយឧបត្ថម្ភរបស់បក្ស រដ្ឋបានរួមចំណែកលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជួយគ្រួសារក្រ ក្បែរក្រ ពិសេសគ្រួសារជនរួមជាតិខ្មែរក្រ ក្បែរក្រមានការធ្វើប្រាក់ចំណូលលំនឹងលើកកម្ពស់គុណភាពជីវភាព៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin