![]() |
ទម្រង់ដាំត្របែករបស់បងស្រីដូធីវណ្ណា (ខាងឆ្វេង) ភូមិគិញមើយ ឃុំអាងនិញ ស្រុកចូវថាញ់ (សុកត្រាំង)។ |
តាមលេខាសម្ព័ន្ធយុជនឃុំអាងនិញ ទៅសួរសុខទុក្ខគ្រួសារបងស្រីដូធីវណ្ណា នៅភូមិគិញមើយ ឃុំ អាងនិញ ជាសមាជិកសម្ព័ន្ធយុវជនខ្មែរម្នាក់ប្រើប្រាស់ ប្រសិទ្ធភាពទុនបុលឆ្លងតាមអង្គការសម្ព័ន្ធយុវជន។ សំណេះសំណាលជាមួយយើងខ្ញុំ បងស្រីវណ្ណាចែករំលែក៖ ស្ថានភាពគ្រួសារលំបាក មានដីផលិតតិច ដើមទុនតិច ដូច្នេះហើយគ្មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ២០១៩ ការិយាល័យទំនាក់ទំនងធនាគារគោលនយោបាយសង្គមស្រុកឱ្យបុល៥០លានដុង ឆ្លងតាមសម្ព័ន្ធយុវជនឃុំ ដើម្បីដោះស្រាយការងារធ្វើ។ មានដើមទុននេះ ខ្ញុំសម្រេចចិត្តបង្កើតទម្រង់ចិញ្ចឹមគោពូជគួបផ្សំជាមួយនឹងការដាំត្របែក។ ដោយឧស្សាហ៍ព្យាយាម ខ្នះខ្នែងក្នុងការរៀនសូត្រ អនុវត្តជឿនលឿនវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិត ដូច្នេះ ចម្ការត្របែកដោយមានផ្ទៃដី១.៥០០ម២ របស់បងស្រីវណ្ណាឆ្នាំណាក៏មានផ្លែច្រើន បងស្រីប្រមូលផលបានប្រហែល២តោន/ឆ្នាំ លក់តម្លៃ១០.០០០-១២.០០០ដុង/គីឡូក្រាម។ ដើម្បីមានប្រភពចំណីឱ្យគោ ឆ្លៀតដីចម្ការរបស់គ្រួសារសម្រាប់ដាំស្មៅ ដោយហេតុនេះធានាបាននូវប្រភពស្មៅឱ្យគោ។ ជាមួយស្មារតី “ហ៊ានគិត ហ៊ានធ្វើ” មកដល់ពេលនេះ ទម្រង់សេដ្ឋកិច្ចរបស់បងស្រីវណ្ណាមានប្រាក់ចំណូលលំនឹង ជីវភាពកាន់តែធូរធារ រាល់ឆ្នាំរកបានចំណូលប្រហែល១០០លានដុង។ ជាគ្រួសារដែលឆ្លៀតបានទុនពីធនាគារគោលនយោបាយ បងថាច់ភឿន សាខាសម្ព័ន្ធយុវជនភូមិចុងផ្នោរ ឃុំអាងនិញចែករំលែក៖ ឆ្នាំ២០២០ ខ្ញុំបានស័ម្ពន្ធយុវជនឃុំអាងនិញ បង្កលក្ខណៈទទួលបានដើមទុនពីធនាគារគោលនយោបាយ បុលបាន៧០លានដុង ខ្ញុំបានវិនិយោគទិញត្រីផ្ទក់ចិញ្ចឹមក្នុងសំណាញ់ ដំបូងមិនសូវមានបទពិសោធន៍ ដូច្នេះ គ្រាន់តែចិញ្ចឹមកូនពូជប្រហែល២.០០០ក្បាល។ ដោយការខិតខំប្រឹងប្រែងរៀនសូត្របច្ចេកទេសចិញ្ចឹមទម្រង់នាំមកនូវប្រសិទ្ធភាពបន្តិចម្តងៗ ដូច្នេះ បងភឿនសម្រេចចិត្តបង្កើនកូនពូជពី២.០០០ដល់៥.០០០ក្បាល។ បន្ទាប់ពីចិញ្ចឹម៥ខែ បងប្រមូលផលបានប្រហែល១,៥តោន តម្លៃពី៧០.០០០-៨០.០០០ដុង/គីឡូក្រាម។ បងភឿនឱ្យដឹង៖ រៀងរាល់ឆ្នាំ ខ្ញុំចិញ្ចឹម២លើក (ក្នុងមួយលើកគឺ៥ខែ) បន្ទាប់ពីគិតការចំណាយរួចស្រេចនៅចំណេញប្រហែល១០០លានដុង/ឆ្នាំ។
សមមិត្តត្រឹងធីភឿងយុង-លេខាសម្ព័ន្ធយុវជនឃុំអាងនិញឱ្យដឹង៖
គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំសហការជាមួយធនាគារគោលនយោបាយស្រុកពិនិត្យទម្រង់និងឧបត្ថម្ភទុនទាន់ពេលដល់សមាជិកសម្ព័ន្ធយុវជនចំនួន២៧រូប សរុបទុន៧៥០លានដុងដើម្បីបើកទូលាយការផលិត។ ដើម្បីដំណើរការកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ សម្ព័ន្ធយុវជនឃុំអាងនិញនឹងសកម្មផ្សព្វផ្សាយឧបត្ថម្ភ បង្ករាល់លក្ខណៈឱ្យសមាជិកសម្ព័ន្ធយុវជនភូមិភាគទទួលបានប្រភពបុលទុនអាទិភាព សហការបើកថ្នាក់ហ្វឹកហាត់អំពីការដាំដុះ ចិញ្ចឹមសត្វដើម្បីសមាជិកសម្ព័ន្ធយុវជនកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថេរភាព។
អាចឃើញថា ទុនបុលអាទិភាពរបស់ធនាគារគោលនយោបាយសង្គមស្រុក បានដំណើរការជាមួយសមាជិកសម្ព័ន្ធយុវជននៅលើភូមិដ្ឋានឃុំ បង្កើតការងារបន្តិចម្តងៗមានលក្ខណៈអភិវឌ្ឍនិងបើកទូលាយទម្រង់សេដ្ឋកិច្ចនាំមកនូវប្រសិទ្ធភាព៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin